អ្នកវិទ្យាសាស្រ្តបានរកឃើញពូជផ្កាថ្មនិងសត្វរស់នៅក្នុងសមុទ្រថ្មីចំនួន១០០ប្រភេទ ក្នុងអំឡុងពេលនៃដំណើរស្រាវជ្រាវមួយនៅភាគខាងត្បូងរដ្ឋ Tasmania ប្រទេសអូស្រ្តាលី។
យ៉ាងតិចមានមនុស្ស៧៣នាក់បានស្លាប់ ដោយសារការផ្ទុះបំពង់ឧស្ម័នប្រេងក្នុងតំបន់ កណ្តាលនៃប្រទេសម៉ិកស៊ិកកាលពីថ្ងៃសុក្រ។ នេះជាការបញ្ជាក់ឲ្យដឹងរបស់អភិបាលរដ្ឋ ហ៊ីដាលហ្គោ (Hidalgo) នៃប្រទេសនេះ កាលពីថ្ងៃសៅរ៍។
សន្និសីទនេះត្រូវបានធ្វើឡើងនៅក្រុង Katowice ក្នុងប្រទេសប៉ូឡូញ ហើយមានការពិភាក្សាស្វែងរកវិធីដើម្បីអនុវត្តកិច្ចព្រមព្រៀងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ ដែលបានចុះហត្ថលេខាដោយប្រទេសចំនួន១៨៩ នៅឆ្នាំ២០១៥។
របាយការណ៍ឃ្លាំមើលការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់លើកទី៧របស់ក្រុមការពារព្រៃឈើទាំងនោះបានឲ្យដឹងពីការរឹតបន្តឹងសំណើសុំសេរីភាពដើម្បីចូលទៅឃ្លាំមើលព្រៃដែលអាចជួយរដ្ឋាភិបាលក្នុងការទប់ស្កាត់ការកាប់ឈើខុសច្បាប់។
ទោះបីជារដ្ឋាភិបាលខ្មែរបានប្រែក្លាយតំបន់ព្រៃឡង់ជាដែនជម្រកសត្វព្រៃ «ព្រៃឡង់»តាមអនុក្រឹត្យមួយចេញនៅឆ្នាំ២០១៦ក្តី ក៏សកម្មភាពចូលកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់ក្នុងតំបន់នេះ បានកើនឡើង៧០ភាគរយ បើធៀបរវាងឆ្នាំ២០១៧ទៅនឹងឆ្នាំ២០១៨។
រដ្ឋាភិបាលនៅសប្តាហ៍នេះ ទើបតែផ្សព្វផ្សាយសេចក្តីជូនដំណឹងមួយដែលបានសម្រេចតាំងពីខែសីហាឆ្នាំកន្លងទៅអំពីការផ្តល់ដីបឹងតាមោក ចំនួន២០ហិកតា ទៅឲ្យសាលារាជធានីភ្នំពេញ ដើម្បីបង្កើតផ្សារផ្គត់ផ្គង់បន្លែផ្លែឈើ។
នៅថ្ងៃព្រហស្បតិ៍នេះ គេឃើញគំនរសំរាមជាច្រើនកំពុងគររាយប៉ាយនៅតាមផ្លូវ ជាពិសេសតំបន់ផ្សារ ដោយសារបុគ្គលិកក្រុមហ៊ុនស៊ីនទ្រីធ្វើកូដកម្មមិនប្រមូលសំរាម ដើម្បីទាមទារប្រាក់អត្ថប្រយោជន៍ផ្សេងៗ។
បុគ្គលិកក្រុមហ៊ុនស៊ីនទ្រី(Cintri) ដែលជាក្រុមហ៊ុនប្រមូលសម្រាមនៅក្នុងប្រទេសកម្ពុជាបាននាំគ្នាធ្វើកូដកម្មមិនប្រមូលសម្រាមតាំងពីល្ងាចថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីទាមទារតម្លើងប្រាក់បៀវត្សនិងប្រាក់អត្ថប្រយោជន៍ពីក្រុមហ៊ុនឲ្យស្មើនឹងប្រាក់ខែបុគ្គលិករោងចក្រ។ ខា
ពួកមន្ត្រីចាត់ចែងកិច្ចការគ្រាមានមហន្តរាយរបស់ប្រទេសឥណ្ឌូណេស៊ីនិយាយថាចំនួនមនុស្សស្លាប់ដោយសាររលកយក្សស៊ូណាមិ កាលពីថ្ងៃសៅរ៍នៅក្នុងផ្នែកខ្លះនៃឆ្នេរសមុទ្រខាងលិចកោះ Java កើនឡើងដល់៤២៩នាក់ហើយនៅពេលនេះ។
រលកយក្សស៊ូណាមិមួយបានកើតមានឡើងនៅឆ្នេរតាមបណ្តោយប្រជុំកោះស៊ុនដា កាលពីយប់ថ្ងៃសៅរ៍។ ចំនួនមនុស្សស្លាប់បានកើនដល់១៦៨នាក់និងមានមនុស្សជាង៧០០នាក់រងរបួស។ នេះបើតាមការបញ្ជាក់នៅថ្ងៃអាទិត្យនេះរបស់ទីភ្នាក់ងារគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូណេស៊ី។
អ្នកតំណាងមកពីប្រទេសជិត ២០០ បានបិទបញ្ចប់សន្និសីទអង្គការសហប្រជាជាតិស្ដីពីអាកាសធាតុ ដោយសម្រេចបាននូវក្បួនច្បាប់រួមមួយដែលនឹងជួយដឹកនាំកិច្ចប្រឹងប្រែងនានាដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងរារាំងការកើនឡើងកម្ដៅផែនដី។
ព័ត៌មានផ្សេងទៀត