គម្រោង Space Cows ដែលជាគម្រោងដ៏ធំបំផុតមួយនៅអូស្ត្រាលី បានធ្វើការដាក់ស្លាកសញ្ញាលើសត្វគោនិងក្របីព្រៃមួយពាន់ក្បាល ដោយត្រួតពិនិត្យនិងតាមដានពួកវាតាមរយៈផ្កាយរណប។
ថាមពលនុយក្លេអ៊ែរជាប្រភពមួយលូតលាស់លឿនបំផុតនៅក្នុងប្រទេសចិន ដែលនៅពេលនេះឈ្នះប្រទេសបារាំងដែលជាប្រទេសផលិតថាមពលនុយក្លេអ៊ែរធំទីពីរក្នុងពិភពលោក ដោយនៅពីក្រោយតែសហរដ្ឋអាមេរិកមួយប៉ុណ្ណោះ។
ប្រភពថាមពលកកើតឡើងវិញ ឥឡូវនេះមានចំនួន៣៥ភាគរយនៃអគ្គិសនីក្នុងប្រទេសអូស្ត្រាលី។
បើតាមកញ្ញា ជិន សូនីតា បន្ទះសូឡាមានតម្លៃថ្លៃនៅពេលប្រើប្រាស់ដំបូង ប៉ុន្តែអ្នកប្រើប្រាស់នឹងទទួលបានផលចំណេញច្រើនចំពោះការចំណាយលើថាមពលវារីអគ្គិសនី ក្រោយពីការប្រើប្រាស់បន្ទះសូឡា។
កសិករនៅខេត្តពោធិ៍សាត់អះអាងថា តម្លៃស្រូវឡើងថ្លៃជាងឆ្នាំមុនៗ បើទោះកសិករមួយចំនួនប្រឈមនឹងបញ្ហាទឹកលិចស្រែរបស់ពួកគេ នៅឆ្នាំនេះក៏ដោយ។ ពួកគេចង់ឃើញតម្លៃស្រូវនេះរក្សាបានសម្រាប់ឆ្នាំក្រោយៗទៀត ដើម្បីកសិករអាចធ្វើស្រែទទួលបានផលចំណេញ។
ការស្លាប់សត្វផ្សោតមួយក្បាលចុងក្រោយនេះ នាំឱ្យចំនួនសត្វផ្សោតដែលបានស្លាប់សរុបក្នុងឆ្នាំ២០២៣កើនដល់៥ក្បាល។
យុទ្ធសាស្រ្តចក្រាបង្កើតឡើងដោយរដ្ឋាភិបាលកម្ពុជា ចំណែកយុទ្ធនាការផ្ទៃមេឃពណ៌ខៀវបង្កើតឡើងដោយវិទ្យាស្ថានអភិវឌ្ឍបៃតងសកល (GGGI) ដោយមានការគាំទ្រពីទីភ្នាក់ងារបារាំងដើម្បីការអភិវឌ្ឍ (AFD) និងអង្គការ Oxfam ប្រចាំកម្ពុជា។
យុទ្ធនាការ #ShowMeYourTree ឬមានន័យថា បង្ហាញដើមឈើរបស់អ្នក ដែលធ្វើឡើងពីដើមខែតុលា ដល់ចុងខែវិច្ឆិកានេះ ព្យាយាមលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃធម្មជាតិ និងតួនាទីរបស់អ្នកការពារបរិស្ថាន តាមរយៈការបង្កើតមាតិកាក្នុងបណ្តាញសង្គមរបស់អ្នកធ្វើវីដេអូដំណើរកម្សាន្ត
របាយការណ៍របស់ធនាគារពិភពលោកបង្ហាញថា កម្ពុជាកំពុងរងគ្រោះខ្លំាងពីបម្រែបម្រួលអាកាសធាតុដែលប៉ះពាល់ដល់ការអភិវឌ្ឍ និងការរស់នៅរបស់ប្រជាពលរដ្ឋ។
ប្រទេសជាច្រើនក៏នៅមានការខ្វែងគំនិតគ្នាផងដែរ ជុំវិញថាប្រទេសណាជាអ្នកបង់លុយ។
របាយការណ៍ស្រាវជ្រាវថ្មីមួយរបស់អង្គការអន្តរជាតិឈ្មោះ Bruno Manser Fonds ដែលមានមូលដ្ឋាននៅប្រទេសស្វីសបានរកឃើញផលប៉ះពាល់ធ្ងន់ធ្ងរនៃសកម្មភាពរុករករ៉ែរបស់ក្រុមហ៊ុនមួយឈ្មោះ Late Cheng Mining Development Co Ltd ដែលម្ចាស់ក្រុមហ៊ុនភាគច្រើនជាជនជាតិចិន។
កាលពីសប្តាហ៍មុន ទឹកស្ទឹងព្រែកត្នោតបានហក់ឡើងខ្លាំង ដែលបណ្តាលឱ្យប្រជាពលរដ្ឋដែលមានទីលំនៅតាមសណ្តស្ទឹងនេះ ប្រមាណ២ពាន់គ្រួសាររងគ្រោះ និងជន់លិច។
ព័ត៌មានផ្សេងទៀត
No media source currently available