ក្នុងអំឡុងពេលប្រារព្ធទិវាបរិស្ថានពិភពលោក ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនបាននាំគ្នាធ្វើយុទ្ធនាការជិះកង់ជុំវិញព្រៃឡង់ និងបឹងតាមោក ដើម្បីបំផុសឱ្យមានការយល់ដឹងពីបញ្ហាបរិស្ថាន ក៏ដូចជាចូលរួមការពារធនធានធម្មជាតិ ជាពិសេសព្រៃឡង់។
ក្នុងការប្រារព្ធខួប១០ឆ្នាំនៃឃាតកម្មសម្រាប់លោក ឈុត វុទ្ធី នៅទីក្រុង Lowell រដ្ឋMassachusetts សហរដ្ឋអាមេរិកនៅឆ្នាំនេះ អ្នកចូលរួមដែលភាគច្រើនជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទទូចឱ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តរកអ្នកនៅពីក្រោយឃាតកម្មដ៏ចម្រូងចម្រាសនៅខេត្តកោះកុងកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២។ លោក ពិន ស៊ីសុវណ្ណ នៃវីអូអេសូមជូនសេចក្តីរាយការណ៍ពីទីក្រុង Lowell រដ្ឋ Massachusetts ដូចតទៅ៖
បើតាមសេចក្តីប្រកាសរបស់គណៈកម្មការទន្លេមេគង្គ ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ទន្លេមេគង្គគឺជាផ្លូវទឹកលំបាកមួយ បន្ទាប់ពីកម្រិតទឹកចុះទាបបួនឆ្នាំជាប់ៗគ្នា។
លោក Max Schmid នាយកប្រតិបត្តិការនៃមូលនិធិ EJF បានថ្លែងថា កប៉ាល់នេសាទ ៩០% នៃកប៉ាល់នេសាទឧស្សាហកម្មរបស់ហ្គាណា តាមពិតជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន ដែលបានប្រើប្រាស់ក្រុមហ៊ុន «ជួរមុខ» ក្នុងស្រុកដើម្បីចុះឈ្មោះក្នុងនាមជាពលរដ្ឋហ្គាណាដើម្បីបញ្ជៀសពាក់ព័ន្ធនឹងផ្លូវច្បាប់។
ព្រឹទ្ធសភាកម្ពុជាកំពុងត្រួតពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ដែលនឹងរួមចំណែកក្នុងការធានាទីផ្សារកសិកម្មរបស់កម្ពុជាទៅក្រៅប្រទេស។
អ្នកនិពន្ធសៀវភៅជនជាតិអាមេរិកាំងម្នាក់សង្កត់ធ្ងន់ថា ការនិយាយអំពីបឹងទន្លេសាបដែលសម្បូរត្រីលោតចូលទូក និងការដួសត្រីដោយកន្ត្រក គឺគ្រាន់តែជា «ការចងចាំ» ពីរឿងនិទានប៉ុណ្ណោះនាពេលសព្វថ្ងៃនេះ។
អាជ្ញាធរមានសមត្ថកិច្ចត្រូវបាន អ្នកការពារសិទ្ធិមនុស្ស និងកូដករមួយចំនួនចោទថា បានប្រើហិង្សាមកលើការតវ៉ាចុងក្រោយថ្មីៗនេះ ប៉ុន្តែរដ្ឋបាលរាជធានីភ្នំពេញចោទថា កូដករទៅវិញទេដែលបំពានច្បាប់ក្នុងការប្រមូលផ្តុំគ្នាធ្វើការតវ៉ានោះ។
ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការផ្នែកបរិស្ថាន សាទរចំពោះបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងការទប់ស្កាត់បទល្មើសនេសាទក្នុងខេត្តជាប់បឹងទន្លេសាប ដើម្បីបញ្ចៀសការបាត់បង់ធនធានជលផលបន្ថែមទៀត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះ បានចេញបញ្ជាជាថ្មីឲ្យបង្កើនការបង្រ្កាបបទល្មើសនេសាទ និងព្រៃឈើដែលមានលក្ខណៈទ្រង់ទ្រាយធំ ដោយលោកថា ការបង្រ្កាបបទល្មើសកាលពីកន្លងទៅ គឺជាបទល្មើសតូចតាចតែប៉ុណ្ណោះ។
ភ្លៀងធ្លាក់ដ៏ខ្លាំងនៅថ្ងៃពុធនេះ បានរាំងស្ទះដល់ដំណើរការរុករកយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern ដែលបានបោះពួយចូលក្នុងតំបន់ភ្នំមួយកន្លែងនៅក្នុងប្រទេសចិន ដែលជាមហន្តរាយមួយដែលធ្វើឲ្យអ្នកស៊ើបអង្កេតកំពុងមានការងឿងឆ្ងល់ និងកំពុងព្យាយាមស្វែងរកប្រអប់ខ្មៅរបស់យន្តហោះនោះ។
ព័ត៌មានផ្សេងទៀត
No media source currently available