បើតាមអភិបាលក្រុងស្ទឹងត្រែងរូបនេះ លោកមិនដឹងថា តើក្រុមហ៊ុនសិក្សានៅទីតាំងណាខ្លះទេ ខណៈអាជ្ញាធរបានត្រឹមតែជាអ្នកសម្រួលកិច្ចការមួយចំនួនដល់អ្នកជំនាញតែប៉ុណ្ណោះ។
ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះនេះបានកើនរហូតដល់យ៉ាងតិច ១០៩ នាក់ ដោយក្នុងនោះ ១០៥ នាក់គឺស្លាប់នៅក្នុងរដ្ឋ Florida ហើយក្រៅពីនេះគឺស្លាប់នៅក្នុងរដ្ឋ North Carolina។
អ្នកស្លាប់ភាគច្រើនដោយសារព្យុះនេះគឺស្ថិតនៅក្នុងស្រុក Lee។ កាលពីដំបូង ស្រុកនេះត្រូវបានគេព្យាករណ៍ថាមិនស្ថិតនៅក្នុងគន្លងផ្លូវធ្វើដំណើររបស់ព្យុះនេះឡើយ។
នៅព្រឹកថ្ងៃសុក្រ ខ្យល់ព្យុះសង្ឃរា Ian មានខ្យល់បោកបក់ល្បឿនអតិបរិមា ៨៥គ.ម.ក្នុងមួយម៉ោងដោយមានខ្យល់បក់ខ្លាំងជាកំសួល។
ពលរដ្ឋជាង ២ លាននាក់នៅតាមតំបន់ឆ្នេរភាគខាងលិចរដ្ឋ Florida ត្រូវបានអាជ្ញាធរប្រាប់ឱ្យជម្លៀសចេញពីផ្ទះសម្បែងរបស់ខ្លួននៅមុនពេលព្យុះនេះបក់បោកមកដល់។
ក្រុមយុវជនបានធ្វើពិធីដង្ហែ«សពព្រៃឈើ» ដោយបានយកញត្ដិទៅដាក់នៅក្រសួងបរិស្ថាន។
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា គ្រោះទឹកទំនន់ឆ្នាំនេះប៉ះពាល់ខេត្តចំនួន១៩ ប៉ុន្តែខេត្តចំនួន៣ប៉ុណ្ណោះ ដែលកំពុងរងផលប៉ះពាល់ខ្លាំងជាងគេ ដែលរួមមានខេត្តកំពង់ធំ បន្ទាយមានជ័យ និងសៀមរាប។
អ្នកស្រី Sabine Nooten អ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្រ្តជីវៈនៃសាកលវិទ្យាល័យក្រុងហុងកុង និងជាសហនិពន្ធរបាយការណ៍ស្រាវជ្រាវនេះ បាននិយាយថា សត្វស្រមោចបំពេញ«សេវាផ្នែកអេកូឡូស៊ី» ដូចជាបំបែកសារធាតុសរីរាង្គ និងគ្រប់គ្រងលើចំនួនសត្វល្អិតនៅតាមកន្លែងណាដែលពួកវារស់នៅ។
លោក ហេង គឹមហុង ជំរុញឱ្យរដ្ឋាភិបាលការពារថែរក្សានូវគម្របព្រៃឈើ និងទាញយកបន្ថែមនូវទីផ្សារកាបូនដើម្បីបញ្ចៀសកុំឱ្យបញ្ហាកាន់តែអាក្រក់កើតឡើងដោយសារការប្រែប្រួលអាកាសធាតុ។
ប្រជាសហគមន៍ការពារព្រៃឡង់ជាង១០នាក់ត្រូវបានមន្ត្រីបរិស្ថានក្នុងខេត្តកំពង់ធំឃាត់ខ្លួន និងបង្ខំឱ្យធ្វើកិច្ចសន្យាឈប់ចូលល្បាតព្រៃ។
លោកនាយករដ្ឋមន្រ្តីថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៤០ និងកិច្ចប្រជុំពាក់ព័ន្ធរួមទាំងវេទិកាធុរកិច្ចថាមពលអាស៊ានឆ្នាំ២០២២ ដែលកម្ពុជាជាប្រធានអាស៊ាន។
ការកើនឡើងកម្រិតនីវ៉ូទឹកសមុទ្រ ការរុករករ៉ែនៅបាតទន្លេ ការធ្វើទំនប់វារីអគ្គិសនី និងការទាញយកទឹកពីក្រោមដៃ កំពុងធ្វើឲ្យដីដែលមានជីជាតិល្អពីមុនមក លែងសមស្របសម្រាប់ដំណាំស្បៀងសំខាន់។
ព័ត៌មានផ្សេងទៀត
No media source currently available