សត្វផ្សោតអ៊ីរ៉ាវ៉ាឌីនៅខេត្តស្ទឹងត្រែង ត្រូវបានអង្គការអភិរក្សសត្វព្រៃប្រកាសអាសន្នពីការព្រួយបារម្ភលែងមានសត្វត្រីដូហ្វីនប្រភេទនេះរស់នៅបន្តទៀត។ ហេតុផលមួយនៃការគំរាមកំហែងនេះ គឺដោយសារតែការស្ថាបនាទំនប់វារីអគ្គិសនីនៅលើតួទន្លេមេគង្គ។
ផលនេសាទ ធ្លាក់ចុះជាបន្តបន្ទាប់ ហើយកម្រិតទឹកមិនទៀងទាត់។ នេះជាការអះអាងរបស់ប្រជានេសាទខ្មែរក្នុងភូមិសាស្រ្តទន្លេមេគង្គក្នុងស្រុកសំបូរ ខេត្តក្រចេះ។
របាយការណ៍ថ្មីមួយដែលធ្វើឡើងដោយគណៈកម្មការទន្លេមេគង្គ (Mekong River Commission ឬ MRC) បានរំលេចពីផលប៉ះពាល់នៃសកម្មភាពរបស់មនុស្ស និងបញ្ហានៃការប្រែប្រួលអាកាសធាតុក្នុងអាងទន្លេមេគង្គក្រោម ដែល«កំពុងដាក់សម្ពាធ»លើជលផលក្នុងទឹក។
ទឹកជំនន់កំពុងបំផ្លាញស្រែ ដំណាំ និងលិចផ្ទះរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តមួយចំនួន ដូចជាខេត្តបន្ទាយមានជ័យជាដើម។ នៅក្នុងខេត្តមួយចំនួនទៀត អាជ្ញាធរក៏បានអំពាវនាវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងព្រមានពីការប្រកាសអាសន្ននៃកម្ពស់ទឹកកើនឡើងខ្ពស់។
ប្រទេសចិនកាលពីថ្ងៃអង្គារបានសន្យាដាក់បញ្ចូលប្រាក់ចំនួន២៣៣លានដុល្លារនៅក្នុងថវិកាថ្មីដើម្បីការពារជីវៈចម្រុះនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ក្នុងអំឡុងនៃសន្និសីទកំពូលស្តីពីការអភិរក្សជីវៈចម្រុះរបស់អង្គការសហប្រជាជាតិ។
ចិននិងបណ្ដាប្រទេសនៅតំបន់ទន្លេមេគង្គក្រោម បានសហការគ្នារៀបចំការសិក្សារួមគ្នាដ៏ធំមួយដើម្បីវាយតម្លៃអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនិងផលប៉ះពាល់នៃទំនប់វារីអគ្គិសនីលើទន្លេមេគង្គ និងអំពីវិធីទប់ទល់នឹងការកើនឡើងនៃការគំរាមកំហែងដែលបណ្ដាលមកពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត។
ខ្យល់ព្យុះត្រូពិក Dianmu បានបណ្តាលឲ្យមានទឹកជំនន់ក្នុងខេត្តចំនួន៣០នៅប្រទេសថៃ ហើយតំបន់ភាគកណ្តាលបានទទួលរងផលប៉ះពាល់ខ្លាំងជាងគេ។ នេះបើតាមការបញ្ជាក់របស់នាយកដ្ឋានទប់ស្កាត់ និងការពារគ្រោះមហន្តរាយរបស់ប្រទេសថៃ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានប្រាប់អ្នកសារព័ត៌មានថាកំណើនប្រជាជន និងតម្រូវការប្រើប្រាស់ដីបានរួមចំណែកមួយផ្នែកធំទៅដល់ការកាត់បន្ថយគម្របព្រៃឈើ។ រីឯការកាប់បំផ្លាញ ឬទន្ទ្រានព្រៃឈើនោះ គ្រាន់តែជាកត្តារួមផ្សំតូចៗប៉ុណ្ណោះ។
ប្រទេស២ដែលមានសេដ្ឋកិច្ចធំជាងគេបង្អស់និងដែលបញ្ចេញកាបោនដ៏ច្រើនជាងគេនៅក្នុងពិភពលោក បានប្រកាសការប្រយុទ្ធប្រឆាំងដាច់ដោយឡែកពីគ្នាអំពីការប្រែប្រួលអាកាសធាតុកាលពីថ្ងៃអង្គារ។
លោក Guterres បានប្រាប់អ្នកយកព័ត៌មានថា «ផ្អែកលើការប្តេជ្ញាចិត្តបច្ចុប្បន្នរបស់រដ្ឋជាសមាជិក ពិភពលោកកំពុងដើរតាមផ្លូវមហន្តរាយ គឺឡើងកំដៅ ២,៧អង្សាសេ មិនមែន ១,៥អង្សាសេ ដូចដែលយើងទាំងអស់គ្នាបានព្រមព្រៀងគ្នានោះទេ។ វិទ្យាសាស្ត្រប្រាប់យើងថា កំណើនលើសពី ១,៥ អង្សាសេ នឹងនាំឱ្យមានគ្រោះមហន្តរាយ»។
សកម្មជនម្នាក់ក្នុងស្រុកលំផាត់ ខេត្តរតនគិរី ដែលការពារព្រៃឈើច្រើនឆ្នាំមកហើយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីព្រឹកថ្ងៃចន្ទ ក្រោយពីលោកត្រូវបានហៅឲ្យទៅធ្វើអត្តសញ្ញាណបណ្ណថ្មី នៅប៉ុស្តិ៍នគរបាល។ នេះបើតាមភរិយារបស់សកម្មជនរូបនោះ និងបងថ្លៃរបស់លោកដែលជូនសកម្មជនរូបនោះទៅប៉ុស្តិ៍នគរបាល។
ព័ត៌មានផ្សេងទៀត
No media source currently available