អ្នកអប់រំនៅសហរដ្ឋអាមេរិក កំពុងជជែកដេញដោលគ្នាអំពីគុណសម្បត្តិនិងហានិភ័យនៃឧបករណ៍ប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដែលឥតគិតថ្លៃថ្មីមួយឈ្មោះ ChatGPT ដែលសិស្សកំពុងប្រើឲ្យសរសេរតែងសេចក្ដីថ្នាក់វិទ្យាល័យដោយស្រួល។
កាលពីពេលថ្មីនេះ ក្រសួងអប់រំ យុវជន និងកីឡា បានក្រើនរំឭកអំពីការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមសាលារៀន បន្ទាប់ពីក្រសួងសង្កេតឃើញថាសិស្សានុសិស្សនៅតែមានអាការៈពុលចំណីអាហារ ទន់ដៃទន់ជើង និងឈានដល់ការសន្លប់ជាដើម។
ការជ្រើសយកជំនាញវិជ្ជាជីវៈជាអាជីព បានជួយឱ្យយុវជនជាច្រើនដែលធ្លាក់បាក់ឌុប និងយុវជនមួយចំនួនដែលមិនមានគោលដៅការងារច្បាស់លាស់ដូចជា លោក ងិន ស៊ីថា ទទួលបានការងារល្អ និងមានប្រាក់កម្រៃសមរម្យ។
នៅក្នុងឆ្នាំ ២០២២ នេះ សិស្សានុសិស្សកម្ពុជាប្រមាណជា ៦០ នាក់ បានចូលរួមប្រលងក្នុងកម្មវិធីលំដាប់ពិភពលោកនៅសហរដ្ឋអាមេរិក ដោយទទួលបានមេដាយមាសយ៉ាងហោចណាស់ចំនួន ៦២ មេដាយប្រាក់ ៨០ និងពាន ១។
ក្នុងថ្ងៃប្រឡងនេះ រដ្ឋមន្ត្រីក្រសួងអប់រំបានថ្លែងថា ការប្រឡងឆ្នាំនេះមានការវិវត្តល្អប្រសើរ តែអ្នកតាមដានសង្គមយល់ថា ក្រសួងគួរពង្រឹងសមត្ថភាពសិស្ស និងកែប្រែយន្តការប្រឡង ជាជាងការដាក់បន្ទុក ឬសម្ពាធដល់សិស្សនៅក្នុងថ្ងៃប្រឡងបែបនេះ។
ប្រភពនានាប្រាប់វីអូអេថាការប៉ាន់ស្មានផ្លូវការដែលមិនទាន់ចេញផ្សាយបង្ហាញថាកុមារប្រមាណ១០ម៉ឺននាក់បានឈប់រៀននៅក្នុងស្រុកចំនួនបីប៉ុណ្ណោះក្នុងភាគឦសាននៃប្រទេសកេនយ៉ាន។
ការប្រឈមនឹងគ្រោះថ្នាក់សម្រាប់សិស្សក្នុងការធ្វើដំណើរទៅមកសាលារៀនកំពុងបង្កការព្រួយបារម្ភជាខ្លាំងពីគ្រប់មជ្ឈដ្ឋាន ដែលទាមទារឲ្យមានការយកចិត្តទុកដាក់និងស្វែងរកដំណោះស្រាយឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីបញ្ចៀសសោកនាដកម្មដែលអាចកើតមានលើកុមារ។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព ប្រាប់វីអូអេថា រដ្ឋាភិបាលគួរតែថ្លឹងថ្លែងថា តើវាមានភាពចាំបាច់ខ្លាំងប៉ុនណា ដែលត្រូវផ្អាកសាលានៅទូទាំងរាជធានីភ្នំពេញ ខណៈស្ថាប័នដទៃទៀតមិនមានការផ្អាក។
ការបិទសាលារៀននៅក្នុងប្រទេសឥណ្ឌាដែលមានរយៈពេលជិត២ឆ្នាំមកហើយ បានធ្វើឲ្យប៉ះពាល់ដល់ការសិក្សារបស់កូនចៅនៃគ្រួសារដែលមានប្រាក់ចំណូលទាប នៅក្នុងប្រទេសនេះ ដែលបានសង្ឃឹមថា ការសិក្សាល្អមួយនឹងជួយលើកកម្ពស់កូនចៅរបស់គេឲ្យរួចផុតពីភាពក្រីក្រនោះ។
ក្រសួងអប់រំយុវជននិងកីឡានៅថ្ងៃទី២៧ខែធ្នូនេះបានរៀបចំការប្រឡងមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបដោយមានសិស្សចំនួនជាង១១ម៉ឺននាក់បានចុះឈ្មោះប្រឡងក្នុងនោះបេក្ខជនចំនួនពីរនាក់ដែលឆ្លងជំងឺកូវីដ១៩ត្រូវដាក់ឲ្យប្រឡងដាច់ដោយឡែកនៅមណ្ឌលព្យាបាលជំងឺនិងថែទាំសុខភាព។
ព័ត៌មានផ្សេងទៀត
No media source currently available