លោក សឹង សុផាត នៃ VOA បានធ្វើបទសម្ភាសន៍ជាមួយនិស្សិត ប៉ែន បារាំង ជាថ្មីអំពីស្ថានភាពចុងក្រោយនៅវូហានក្រោយការបើកសកម្មភាពវិញជាដំណាក់កាល និងមេរៀនខ្លះដែលលោកទទួលបានពីការជាប់ក្នុងសាលារយៈពេលជិត៣ខែ។
ជាមួយនឹងការបិទសាលារៀនក្នុងអំឡុងពេលការរាតត្បាតនៃវីរុសកូរ៉ូណា ឪពុកម្តាយនៅទូទាំងពិភពលោកកំពុងព្យាយាមប្រើប្រាស់វិធីសាមញ្ញថ្មីដើម្បីបង្រៀនកូនពីផ្ទះនិងធ្វើការងារពីផ្ទះក្នុងពេលតែមួយ។
ស្ថានទូតកម្ពុជាក៏បានស្នើឱ្យនិស្សិតដែលបញ្ចប់ការសិក្សាត្រូវពន្យាការធ្វើដំណើមាតុភូមិនិវត្តន៍មួយរយៈសិន និងបានស្នើឱ្យសិស្សនិងនិស្សិតទាំងអស់ប្រុងប្រយ័ត្នការពារខ្លួនចំពោះគ្រោះថ្នាក់នៃការរីករាលដាលនៃវីរុសកូរ៉ូណាដោយជៀសវាងការជួបជុំគ្នា និងការចេញទៅក្រៅជាដើម។
ការបិទសាលារៀន ដែលបណ្តាលមកពីការរាតត្បាតជាសាកលនៃមេរោគកូរ៉ូ បានធ្វើឲ្យឪពុកម្តាយជាច្រើនព្យាយាមស្វែងរកមធ្យោបាយផ្តល់ការបង្រៀននិងការកម្សាន្តដល់កូនៗរបស់ពួកគេនៅផ្ទះ។
រដ្ឋាភិបាលបានប្រកាសបិទសាលានៅទូទាំងប្រទេស ដើម្បីបញ្ចៀសការរីករាលដាលនៃវីរុសកូរ៉ូណា ដែលមានជិត៤០ករណីហើយនៅកម្ពុជា។ ការបិទសាលារៀននេះធ្វើឲ្យឪពុកម្តាយក្នុងក្រុងសៀមរាបបារម្ភអំពីការសិក្សារបស់កូនៗពួកគេ។
ខណៈដែលករណីឆ្លងវីរុសកូរ៉ូណាកើនឡើងនៅក្នុងប្រទេសកម្ពុជា រដ្ឋាភិបាលនៅថ្ងៃនេះបានប្រកាសបិទការបង្រៀននៅតាមសាលាទាំងអស់នៅក្នុងប្រទេសចាប់ពីថ្នាក់មតេយ្យដល់ថ្នាក់ឧត្តមសិក្សា។
កម្មវិធីថ្មីនេះផ្តោតលើមុខវិជ្ជាចំនួនពីរសំខាន់គឺភាសាខ្មែរនិងគណិតវិទ្យា តាមរយៈការអាននិងការអនុវត្តសម្រាប់កូនសិស្ស និងការពង្រឹងសមត្ថភាពនិងវិធីសាស្រ្តសម្រាប់គ្រូបង្រៀន។
យុវជន ស្រ៊ិន សុខមាន ជាអ្នកស្រឡាញ់ប្រវត្តិសាស្រ្តនិងវប្បធម៌ខ្មែរមួយរូបនៅកម្ពុជា។ លោកបានចំណាយពេលវេលាជាច្រើនឆ្នាំដើម្បីចងក្រងនូវសៀវភៅស្តីពីអគារបេតិកភណ្ឌមួយក្រោមចំណងជើងថា «កម្ពុជាកន្លះសតវត្សរ៍មុននិងក្រោយ ភាគមួយ»។
ឥណ្ឌូនេស៊ីមានសក្ដានុពលប្រជាសាស្រ្ត ដែលមានប្រជាជនវ័យក្មេងមួយភាគធំនៃប្រជាជនសរុបចំនួន២៦០លាននាក់។ ឥណ្ឌូនេស៊ីមានសក្តានុពលដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ច ប៉ុន្តែការណ៍នេះបានថមថយទៅវិញដោយសារតែសមិទ្ធផលទាបក្នុងវិស័យអប់រំ។
ព័ត៌មានផ្សេងទៀត
No media source currently available