ប្រទេសឥណ្ឌានឹងប្រកាសនៅខែតុលានេះនូវការជំរុញឲ្យលុបបំបាត់មិនឲ្យប្រើថង់ប្លាស្ទិកដែលប្រើហើយបោះចោល នៅទូទាំងប្រទេស។ ប៉ុន្តែរដ្ឋ Sikkim កំពុងត្រូវបានគេសរសើរចំពោះការចាប់ផ្ដើមប្រយុទ្ធប្រឆាំងនឹងការប្រើថង់ប្លាសស្ទិកកាលពី២០ឆ្នាំមុន។
ចរន្តនៃការអាននិងការតែងនិពន្ធហាក់បានងើបឡើងវិញ នារយៈពេលពីរឆ្នាំចុងក្រោយនេះ ដែលផ្ដល់ជាការពិសោធន៍សម្រាប់ការផលិតស្នាដៃនិពន្ធន៍ថ្មីបន្ថែម សម្រាប់អ្នកនិពន្ធជំនាន់ថ្មី តែស្របពេលជាមួយគ្នានេះដែរ ស្នាដៃនិពន្ធថ្មីៗក៏រងផលប៉ះពាល់ពីការចម្លងស្នាដៃ និងរំលោភកម្មសិទ្ធិបញ្ញាផងដែរ។ នេះជាការកត់សម្គាល់របស់កញ្ញា សែត ហត្ថា
សន្និសីទនេះរៀបចំដោយសហព័ន្ធសង្គ្រោះជីវិតអន្តរជាតិ (ILSF) សហការគាំទ្រដោយអង្គការសុខភាពពិភពលោក (WHO) មានអ្នកចូលរួមចំនួន៥០០នាក់ មកពីប្រទេសជាង៦០ ដែលភាគច្រើនជាអ្នកជំនាញ និងស្រាវជ្រាវពាក់ព័ន្ធនឹងការបង្ការការលង់ទឹក។
អ្នកចូលរួមមកពី៦០ប្រទេស បានលើកពីកង្វល់នៃការស្លាប់ដោយការលង់ទឹកក្នុងពិភពលោក ក្នុងសិក្ខាសាលានៅទីក្រុងដឺបឺន អាហ្វ្រិកខាងត្បូងក្នុងសប្ដាហ៍នេះ។ អ្នកជំនាញម្នាក់របស់អ.ស.ប បានព្រមានថា ការស្លាប់ដោយសារការលង់ទឹក អាចជារឿងសោកសៅមួយនៅកម្ពុជា បើមិនមានការយកចិត្តទុកដាក់ទេនោះ។
លោកឡាច សាវី នាយកអង្គការ Aide et Action ប្រចាំតំបន់អាស៊ីគ្នេយ៍ និងប្រទេសចិនកំពុងចូលរួមមហាសន្និបាតលើកទី៧៤របស់អង្គការសហប្រជាជាតិនៅបុរីញូវយ៉ក សហរដ្ឋអាមេរិក។
អ្នកនាង នាង សុវឌ្ឍនា ឬ (DJ NANA) បានឆ្លៀតពេលផ្តល់បទសម្ភាសន៍ដល់អ្នកស្រី ស៊ូ ពេជ្រចិន្តានៃ VOA អំពីដំណើរទស្សនកិច្ចរបស់អ្នកនាងនៅសហរដ្ឋអាមេរិក ក៏ដូចជាការងារសិល្បៈរបស់អ្នកនាង និងការចូលរួមចំណែកជួយសង្គមតាមរយៈវីដេអូអប់រំខ្លីៗនៅលើបណ្តាញសង្គម។
ទីភ្នាក់ងារប្រឆាំងការជួញដូរមនុស្សរបស់ប្រទេសនីហ្សេរីយ៉ាកំពុងធ្វើមាតុភូមិនិវត្តន៍ និងការតាំងទីលំនៅឡើងវិញចំពោះស្ត្រីដែលរងគ្រោះដោយសារពលកម្មដោយបង្ខំ និងអំពើពេស្យាចារ។
ការចែករំលែកទស្សនៈរបស់លោកមហាធា ធ្វើឡើងនៅថ្ងៃទី១នៃដំណើរទស្សនកិច្ចរបស់លោកចំនួនបីថ្ងៃនៅប្រទេសកម្ពុជា។
ការសិក្សាស្រាវជ្រាវមួយបានរកឃើញថា កុមារភៀសខ្លួនជនជាតិរ៉ូហ៊ីងយ៉ាជាងកន្លះលាននាក់ នៅក្នុងប្រទេសបង់ក្លាដែស មិនបានរៀនពីបំណិនជីវិត ដែលពួកគេត្រូវការសម្រាប់អនាគតរបស់ពួកគេ។
មនុស្សជំនាន់ Z ដែលត្រូវបានគេកំណត់ថាជាជំនាន់មនុស្សក្មេងជាងគេបំផុតនៅក្នុងសហរដ្ឋអាមេរិក កំពុងឈានទៅមានចំនួនច្រើនជាង និងមានឥទ្ធិពលលើសង្គមច្រើនជាងមនុស្សជំនាន់មុនៗ។
លោក នៅ វណ្ណារិន ដែលជាអ្នកយកព័ត៌មានរបស់ VOA ផ្សាយជាខេមរភាសា គឺជាអ្នកចូលរួមពីប្រទេសកម្ពុជាតែមួយរូបគត់ ដែលត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងដំណើរទស្សនកិច្ចព័ត៌មាននេះ។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៩ សីហា ២០១៩ ត្រូវបានបញ្ចប់ ក្រោយដំណើរការរយៈពេល២ថ្ងៃពេញ។ នៅក្នុងឆ្នាំ២០១៩នេះ សិស្សានុសិស្សប្រមាណ ១១៧ ០០០ នាក់បានចូលរួមប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យ នៅតាមមណ្ឌលប្រឡងនានាទូទាំងរាជធានីខេត្តដែលមានចំនួន២០២មណ្ឌល។
ព័ត៌មានផ្សេងទៀត
No media source currently available