ខណៈទប់ទល់នឹងវិបត្តិសេដ្ឋកិច្ច ការលូតលាស់យឺតយ៉ាវនៅតែធ្វើឱ្យប្រទេសមីយ៉ាន់ម៉ាដែលធ្លាប់មានសេដ្ឋកិច្ចលូតលាស់ មានសេដ្ឋកិច្ច ១០% តូចជាងមុនពេលកងយោធាបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យចេញពីអំណាចកាលពីជាងបីឆ្នាំមុននេះ។
កម្ពុជាបានដាក់ឱ្យមានជើងយន្តហោះត្រង់ជាលើកដំបូងទៅកាន់ប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យ តាមរយៈក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរ (Cambodia Angkor Air)។
សេដ្ឋកិច្ចពិភពលោកនឹងកើនឡើង ២,៦% នៅឆ្នាំនេះ គឺកើនឡើង ០,២% ពីខែមករា រីឯការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចសាកលរបស់ធនាគារពិភពលោកសម្រាប់ឆ្នាំ ២០២៥ គ្មានការប្រែប្រួលទេ គឺ ២,៧% គឺទាបជាងអត្រាមធ្យមភាគ ៣,១% កាលពីក្នុងទសវត្សរ៍ មុនការរាតត្បាតជំងឺកូវីដ១៩។
បើតាមធនាគារពិភពលោក សកម្មភាពសេដ្ឋកិច្ចកម្ពុជាបានកើនឡើងនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ ដោយសារតែការងើបឡើងវិញវិស័យសេវាកម្ម និងការនាំចេញទំនិញផងដែរ ទោះបីជាតម្រូវការក្នុងស្រុកបានធ្លាក់ចុះក៏ដោយ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លើកឡើងថា កំពង់ផែពហុបំណងកំពត ជាកំពង់ផែស្តង់ដាកម្រិតអន្តរជាតិផ្ដល់ប្រយោជន៍សម្រាប់ការធ្វើពាណិជ្ជកម្ម និងជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ។
ធនាគារពិភពលោកបានបញ្ជាក់ឲ្យដឹងថា មូលនិធិថ្មីក្នុងការពង្រឹងគុណភាពវិស័យអប់រំនៅកម្ពុជានេះ នឹងត្រូវយកទៅប្រើប្រាស់នៅតាមសាលារៀនជិត ១.៦០០ ក្នុងនោះមានបឋមសិក្សាចំនួន ១.០០០ អនុវិទ្យាល័យចំនួន ៥០០ និងមត្តេយ្យសិក្សាចំនួន ៩០។
មេដឹកនាំសហជីពបានស្នើកុំឱ្យយករថយន្តកែច្នៃ ឬរថយន្តដឹកទំនិញ ដឹកកម្មករ ដោយហេតុថាវាងាយបង្កគ្រោះថ្នាក់ចរាចរណ៍។
កម្មវិធីនឹងចាប់ផ្តើមនៅខែមិថុនា ដោយអនុញ្ញាតឲ្យអ្នកដំណើរមកពីប្រទេសចំនួន ៩៣ គឺកើនឡើងពីបច្ចុប្បន្នចំនួន ៥៧ ស្នាក់នៅរយៈពេល ៦០ ថ្ងៃ ហើយអ្នកដំណើរច្រើនទៀតក៏អាចទទួលបានទិដ្ឋាការពេលមកដល់ផងដែរ។
សេតវិមានថា វិធានការថ្មីនេះប៉ះពាល់ដល់ទំនិញនាំចូលពីចិនតម្លៃ ១៨ ពាន់លានដុល្លារ រួមទាំងដែកថែបនិងអាលុយមីញ៉ូម បន្ទះឈីប ថ្មពិល អាគុយ រ៉ែសំខាន់ៗ បន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យនិងប្រដាប់ស្ទូច។
ជំនាញមួយចំនួនដូចជាជំនាញវិស្វកម្ម វិទ្យាសាស្ត្រកុំព្យូទ័រ និងគិលានុបដ្ឋាករកចំណូលមកវិញបានច្រើន ខណៈជំនាញក្នុងវិស័យអប់រំ វិចិត្រសិល្បៈ ចិត្តសាស្ត្រ និងភាសាអង់គ្លេសរកចំណូលបានមកវិញបានតិច។
អ្នកជំនាញសេដ្ឋកិច្ចនិងពាណិជ្ជកម្មមួយចំនួនបានព្រមានថា សហរដ្ឋអាមេរិកអាចនឹងកែប្រែគោលនយោបាយពាណិជ្ជកម្មរបស់ខ្លួនជាមួយវៀតណាម ក្រោយការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងខែវិច្ឆិកាខាងមុខ ខណៈការនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិកមានការកើនឡើងខ្ពស់ប្រហាក់ប្រហែលនឹងការនាំចូលរបស់ចិនទៅកាន់ប្រទេសវៀតណាមផង ដែរ។
ពន្ធគយលើរថយន្តអគ្គិសនីរបស់ចិន ឬ EVs នឹងត្រូវកើនឡើងបួនដងដល់អត្រា ១០០%។ ការនាំចូលបន្ទះស្រូបថាមពលព្រះអាទិត្យ និងបន្ទះឈីប ពីប្រទេសចិននឹងត្រូវយកពន្ធ ៥០% ដែលកើនឡើងទ្វេដងលើអត្រាបច្ចុប្បន្ន។
ព័ត៌មានផ្សេងទៀត
No media source currently available