ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារ​កណ្តាល​អាមេរិក​ថា​ការគ្រប់​គ្រង​អតិផរណា​បាន​ល្អ​ប៉ុន្តែ​មិន​ទាន់​បញ្ចុះ​ការប្រាក់


អ្នក​ជំនួញម្នាក់​ធ្វើ​ការ​នៅ​ស្តង់​មួយ​ខណៈ​ដែល​មានព័ត៌មាន​ពី​ធនាគារកណ្តាល​អាមេរិក​នៅ​ ទីផ្សារភាគហ៊ុន​ទីក្រុង​ញូវយ៉ក​កាលពីថ្ងៃទី​០១ ឧសភា​ ឆ្នាំ២០២៤។
អ្នក​ជំនួញម្នាក់​ធ្វើ​ការ​នៅ​ស្តង់​មួយ​ខណៈ​ដែល​មានព័ត៌មាន​ពី​ធនាគារកណ្តាល​អាមេរិក​នៅ​ ទីផ្សារភាគហ៊ុន​ទីក្រុង​ញូវយ៉ក​កាលពីថ្ងៃទី​០១ ឧសភា​ ឆ្នាំ២០២៤។

ធនាគារ​កណ្តាល​សហរដ្ឋ​អាមេរិក​បាន​រក្សា​ទុក​អត្រា​ប្រាក់​កម្ចី​សំខាន់ៗ​របស់ខ្លួន​មិន​ផ្លាស់ប្តូរ​ម្តងទៀត​កាលពី​ថ្ងៃពុធ ​ហើយ​បាន​និយាយ​ថា ​«មាន​ការរីកចម្រើន​បន្ថែម​ទៀត​» ​នៅក្នុង​ការប្រយុទ្ធ​របស់​ខ្លួន​នឹង​អតិផរណា​។

បន្ទាប់ពី​ការពិភាក្សាគ្នាអស់​រយៈពេល​ពីរ​ថ្ងៃ​ អ្នកបង្កើត​គោលនយោបាយ​បាន​បោះឆ្នោត​ជា​ឯកច្ឆ័ន្ទ​ដើម្បី​រក្សា​អត្រា​ការប្រាក់គោល​របស់​ធនាគារ​កណ្តាល​អាមេរិក​ចន្លោះ​ពី​៥,២៥​ភាគរយ​ទៅ​៥,៥០​ភាគរយ។ ធនាគារ​កណ្តាល​បាន​ប្រកាសដូច​នេះ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ ដោយ​រក្សា​អត្រា​ការប្រាក់​នៅ​កម្រិត​ខ្ពស់មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​២៣​ ឆ្នាំ​នេះ​បន្ត​ទៀត។

បន្ទាប់ពី​អតិផរណា​កើនឡើង​តិចតួច​នៅ​ដើម​ឆ្នាំ​នេះ ​ទិន្នន័យ​ថ្មីៗ​បាន​បង្ហាញ​ថា​បេសកកម្ម​របស់​ធនាគារ​កណ្តាល​ ក្នុង​ការទាញ​អតិផរណា​ត្រឡប់​ទៅ​គោលដៅ​រយៈពេលវែង​របស់ខ្លួន​ដែល​មាន​ចំនួន​២​ភាគរយ​ឥឡូវនេះ​បាន​ត្រឡប់​មកវិញ​យ៉ាង​ខ្លាំង។

រង្វាស់​នៃ​អតិផរណា​ដែល​ធនាគារ​ចង់​បាន​គឺ​បាន​បន្ធូរបន្ថយ​ដល់​អត្រា​ប្រចាំ​ឆ្នាំ​២,៥​ ភាគរយ​កាលពី​ខែមុន​ ខណៈពេល​ដែល​កំណើន​សេដ្ឋកិច្ច​នៅតែ​មាន​ភាពធន់ ​ហើយ​ទីផ្សារ​ការងារមាន​លំនឹង​កាន់តែ​ប្រសើរ​ឡើង៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG