បើទោះបីជាមានការជួយជ្រោមជ្រែងពីរដ្ឋាភិបាលលើវិស័យនេះក៏ដោយ ក៏ក្រុមអ្នកជំនាញវិស័យនេះថា ការជួយនោះនៅមានកម្រិត និងមិនទាន់បានឆ្លើយតបទៅតាមតម្រូវការនោះដែរ។
កិច្ចព្រមព្រៀងជាមួយប្រទេសទាំង៤ក្នុងទ្វីបអឺរ៉ុបនេះត្រូវបានធ្វើឡើង ក្រោយពីដំណើរការចរចាអស់រយៈពេលប្រមាណ១៦ឆ្នាំរួចមក។
ក្រសួងការងារបញ្ជាក់ថាខ្លួនបានប្តឹងករណីបិទរោងចក្រនេះទៅតុលាការ ស្របទៅតាមច្បាប់ការងារ។
ក្រុមហ៊ុនអាកាសចរណ៍ Emirates បានបើកជើងហោះហើរលើកដំបូងកាលពីឆ្នាំ ២០១៧ ពីទីក្រុងឌូបៃមកភ្នំពេញ។ ក្រុមហ៊ុនបានផ្អាកដំណើរការសេវាកម្មក្នុងឆ្នាំ ២០២១ ដោយសារបញ្ហាឆ្លងរាតត្បាតជំងឺកូវីដ១៩
វៀតណាមជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិនក្នុងចំណោមបណ្តាប្រទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ានចាប់តាំងពីឆ្នាំ ២០១៦ មក ដោយពាណិជ្ជកម្មទ្វេភាគីមានចំនួន ២៥ ភាគរយ នៃចំនួនពាណិជ្ជកម្មសរុបរបស់ចិនទាំងអស់ជាមួយប្លុកអាស៊ាន ដែលមានប្រទេស ១០ ជាសមាជិក ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៣។
ក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិកថា ការអនុញ្ញាតនេះ «គឺជាជំហានដ៏សំខាន់មួយក្នុងការធ្វើឱ្យទីផ្សាររវាងសហរដ្ឋអាមេរិកនិងចិនមានប្រក្រតីភាពបន្ថែមទៀតក្នុងការត្រៀមសម្រាប់រដូវធ្វើដំណើរនៅរដូវក្តៅឆ្នាំ ២០២៤ នេះ»។
សិង្ហបុរីបានទាក់ទាញក្រុមហ៊ុនដែលផ្តល់មូលនិធិដោយបរទេសជាច្រើន ដែលក្នុងនោះរួមមានទាំងក្រុមហ៊ុនចិនផងដែរ ហើយនៅឆ្នាំ ២០២២ សិង្ហបុរីបានវ៉ាដាច់ទីក្រុងហុងកុងក្នុងការក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុកំពូលនៅអាស៊ីនិងធំបំផុតទី ៣ នៅលើពិភពលោក។
លោក Adeyemo បានថ្លែងថា សមត្ថភាពផលិតរថយន្តប្រើអគ្គិសនីរបស់ចិន ដែលមានការឧបតម្ថថវិកាយ៉ាងច្រើនពីរដ្ឋាភិបាលចិន ការផលិតបន្ទះស្រូបថាមពលព្រះអាទិត្យ ហើយនឹងទំនិញផ្សេងទៀត បាននាំឱ្យឧស្សាហកម្មផ្សេងទៀត ដូចជាដែកថែប និងអាលុយមីញូម ផលិតច្រើនលើសសេចក្តីត្រូវការក្នុងស្រុក។
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ស្រូវដែលប្រជាពលរដ្ឋបានធ្វើភាគច្រើនគឺសម្រាប់នាំចេញទៅប្រទេសវៀតណាម។ លោកបន្ថែមថា មូលហេតុដែលនាំឱ្យតម្លៃស្រូវថយចុះ ក៏ដោយសារតែឥឡូវនៅវៀតណាមក៏កំពុងប្រមូលផលស្រូវដូចគ្នា។
របាយការណ៍របស់ធនាគារពិភពលោកបញ្ជាក់ក្នុងន័យដើមថា៖ «ជាលទ្ធផលបច្ចុប្បន្ននេះ ប្រាក់បៀវត្សរ៍គោលជាមធ្យមនៅក្នុងវិស័យសាធារណៈបានឡើងហួសប្រាក់បៀវត្សរ៍គោលរបស់បុគ្គលិក ដែលកាន់ការងារស្រដៀងគ្នានៅក្នុងវិស័យឯកជន»។
បន្ទាប់ការចុះកិច្ចព្រមព្រៀងគ្នារវាងក្រុមហ៊ុន Blue Circle របស់បារាំង និងក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ដើម្បីវិនិយោគលើថាមពលខ្យល់នាពេលខាងមុខ អ្នកជំនាញលើកឡើងពីសក្តានុពលរបស់កម្ពុជាដែលអាចអភិវឌ្ឍថាមពលស្អាត ក្នុងនោះមានថាមពលខ្យល់ ជំនួសទំនប់វារីអគ្គិសនី។
តួលេខចេញផ្សាយកាលពីថ្ងៃទី៧ ខែកុម្ភៈដោយក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបង្ហាញថា តម្លៃទំនិញដឹកជញ្ជូនពីប្រទេសម៉ិកស៊ិកចូលក្នុងអាមេរិកកើនឡើងជិត ៥% ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៣ កើនដល់ជាង ៤៧៥ ពាន់លានដុល្លារ។
ព័ត៌មានផ្សេងទៀត
No media source currently available