បើទោះបីជាជំងឺកូវីដ១៩បានស្ងប់ស្ងាត់ក៏ដោយ ប៉ុន្តែភ្ញៀវទេសចរដែលធ្វើដំណើរមកកម្ពុជា ហាក់មានចំនួនតិចនៅឡើយ ជាពិសេសភ្ញៀវទេសចរចិន។ ប្រតិបត្តិករទេសចរណ៍រំពឹងថា រដ្ឋាភិបាលនឹងបង្កើនការផ្សព្វផ្សាយដើម្បីទាក់ទាញអ្នកដំណើរមកកម្ពុជា និងបង្ហាញថា កម្ពុជាជាគោលដៅធ្វើដំណើរដែលមានសុវត្ថិភាព។
លោកហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានលើកឡើងថា កសិករហើយនឹងអាជ្ញាធរពាក់ព័ន្ធនៅមូលដ្ឋានគួររួមគ្នាធ្វើការជាមួយមន្ត្រីកសិកម្មឃុំដែលទើបត្រូវបានជ្រើសរើសដើម្បីធានាថា ពួកគេអាចបំពេញការងារបានដោយគ្មានឧបសគ្គ ឈានទៅសម្រេចបេសកកម្មនៃការជួយកសិករឲ្យយល់ដឹងបន្ថែមពីការធ្វើកសិកម្ម។
ប្រជាពលរដ្ឋដែលប្រកបរបរលក់ត្រីប្រហុកឱ្យដឹងថា ឆ្នាំនេះ ត្រីមានការកើនឡើង ប៉ុន្តែឆាប់អស់មុនរដូវទៅវិញ ដែលបង្កជាការព្រួយបារម្ភសម្រាប់ពួកគេ។ ពួកគេអំពាវនាវឱ្យប្រជាពលរដ្ឋឆាប់មកទិញត្រីប្រហុក ខណៈតម្លៃមិនទាន់កើនឡើងនៅឡើយ។
សំណើផ្លូវឆ្លងកាត់នេះត្រូវបាននាយករដ្ឋមន្ត្រីថៃលោក Srettha Thavisin អួតសរសើររួចហើយនៅក្នុងទីក្រុងប៉េកាំងនៃប្រទេសចិននិងទីក្រុង San Francisco នៃសហរដ្ឋអាមេរិក។ សំណើនេះមានបំណងចង់ឃើញកប៉ាល់ដឹកទំនិញទម្លាក់កុងតឺន័រចុះនៅតាមកំពង់ផែនានានៅជ្រុងសងខាងនៃផ្លូវគោកនិងផ្លូវដែកដែលមានប្រវែងជិត ៩០ គីឡូម៉ែត្រដែលស្នើឡើងនេះ។
កម្ពុជានាំចេញស្វាយចន្ទី ដែលមិនទាន់កែច្នៃស្ទើរតែ៩០ភាគរយទៅលក់ឲ្យក្រុមហ៊ុននៅប្រទេសវៀតណាម និងក្រុមហ៊ុនអន្តរជាតិផ្សេងទៀត ដូចជាក្រុមហ៊ុនមកពីប្រទេសឥណ្ឌា។ គ្រាប់ស្វាយចន្ទីស្ងួតត្រូវបានលក់ក្នុងតម្លៃខ្ពស់បំផុតក្នុងចន្លោះពី១៨៥០រៀល ទៅ១៩០០ រៀល ក្នុង១គីឡូក្រាម នៅឆ្នាំ២០២៣ គឺកើនប្រមាណ១៥%នៃតម្លៃលក់កាលពីឆ្នាំ២០២២។
កម្ពុជាតាមរយៈរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសពីការត្រៀមការប្តេជ្ញាចិត្តចំនួន៧ចំណុច នៅក្នុងការរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ សម្រាប់សន្និសីទនេះ។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកផាន់ ផល្លា បានថ្លែងថា រដ្ឋាភិបាលបានបែងចែកថវិការួចរាល់ ដើម្បីបម្រើដល់ការអនុវត្តកម្មវិធីនយោបាយនានាដែលបានដាក់ចេញ នៅក្រោមយុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទីមួយ។
សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានព្យាករថានឹងមានកំណើន៥,៤ភាគរយនៅក្នុងឆ្នាំ២០២៣ ដែលជាកម្រិតទាបជាងបន្តិចពី៥,៥ភាគរយ ដែលត្រូវបានព្យាករទុកកាលពីខែឧសភាកន្លងទៅ ស្របពេលមានការងើបឡើងវិញក្នុងវិស័យទេសចរណ៍ និងសេវាដទៃទៀត។
ក្រុមហ៊ុនចិនឈ្មោះShanghai Construction Groupបានដាក់គ្រឿងចក្រតៀមសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា ក្រោមឥណទានសម្បទានរបស់ប្រទេសចិន ដែលមានតម្លៃប្រមាណ៦០លានដុល្លារអាមេរិក។
របាយការណ៍ថ្មីមួយរបស់អង្គការលីកាដូរកឃើញថា ការបញ្ចាំខ្លួនដោះបំណុល និងការរំលោភពលកម្មកុមារនៅតែបន្តកើតមាននៅក្នុងសិប្បកម្មផលិតឥដ្ឋ ដោយមិនមានការយកចិត្តទុកដាក់ពីរដ្ឋាភិបាល។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលកម្ពុជាអះអាងថា អាជ្ញាធរតែងចុះត្រួតពិនិត្យជារឿយៗនៅតាមសហគ្រាស។
កសិករនៅខេត្តពោធិ៍សាត់អះអាងថា តម្លៃស្រូវឡើងថ្លៃជាងឆ្នាំមុនៗ បើទោះកសិករមួយចំនួនប្រឈមនឹងបញ្ហាទឹកលិចស្រែរបស់ពួកគេ នៅឆ្នាំនេះក៏ដោយ។ ពួកគេចង់ឃើញតម្លៃស្រូវនេះរក្សាបានសម្រាប់ឆ្នាំក្រោយៗទៀត ដើម្បីកសិករអាចធ្វើស្រែទទួលបានផលចំណេញ។
នេះជានិមិត្តរូបថ្មីចុងក្រោយមួយនៃហេដ្ឋារចនាសម្ព័ន្ធ ក្រោមគម្រោង BRI(Belt and Road Initiative) របស់ចិន ដែលកំពុងមានភាពចម្រូងចម្រាសនៅក្នុងពិភពលោក ពាក់ព័ន្ធនឹងរឿងជំពាក់បំណុលវណ្ឌក និងដែលថា ចិនប្រើប្រាស់គម្រោងនេះដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួន។
ព័ត៌មានផ្សេងទៀត
No media source currently available