អ្នកចិញ្ចឹមសត្វស្នើទៅស្ថាប័នពាក់ព័ន្ធរឹតបន្តឹងការនាំចូលសាច់បង្កកឱ្យបានតឹងរ៉ឹង។ អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាលើកឡើងថា រដ្ឋាភិបាលបានគិតគូរទាំងអ្នកចិញ្ចឹមសត្វ និងអ្នកប្រើប្រាស់ ដើម្បីកុំឱ្យតម្លៃសាច់លើទីផ្សារឡើងថ្លៃ។
ក្រោយមានការស្លាប់សត្វផ្សោតជាបន្តបន្ទាប់ អ្នករត់ទូកទេសចរណ៍នៅរមណីយដ្ឋានអន្លង់ កាំពី ក្នុងខេត្តក្រចេះមានការបារម្ភចំពោះការបាត់បង់ប្រាក់ចំណូល។ ពួកគេថា សត្វផ្សោតជាផ្នែកមួយនៃការទ្រទ្រង់ជីវភាពរបស់ពួកគេ ដូច្នេះការរស់រានរបស់សត្វផ្សោតមានសារៈសំខាន់ខ្លាំងដល់ការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
រដ្ឋាភិបាលកម្ពុជានៅថ្ងៃអង្គារនេះបានបញ្ចេញរបាយការណ៍ថ្នាក់ជាតិស្តីពីជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ ដែលសិក្សាពីស្ថានភាពអង្គភាពសេដ្ឋកិច្ចនៅកម្ពុជា។ លទ្ធផលជំរឿនសេដ្ឋកិច្ចបង្ហាញថា អង្គភាពសេដ្ឋកិច្ចសរុបនៅកម្ពុជាមានជាង ៧៥ម៉ឺន កើនឡើងប្រមាណ ៥០% ក្នុងរយៈពេលជាង១០ឆ្នាំ ហើយបានផ្តល់ការងារដល់ពលរដ្ឋជិត ៣លាននាក់។
បើទោះបីជាជំងឺកូវីដ១៩បានស្ងប់ស្ងាត់ក៏ដោយ ប៉ុន្តែភ្ញៀវទេសចរដែលធ្វើដំណើរមកកម្ពុជា ហាក់មានចំនួនតិចនៅឡើយ ជាពិសេសភ្ញៀវទេសចរចិន។ ប្រតិបត្តិករទេសចរណ៍រំពឹងថា រដ្ឋាភិបាលនឹងបង្កើនការផ្សព្វផ្សាយដើម្បីទាក់ទាញអ្នកដំណើរមកកម្ពុជា និងបង្ហាញថា កម្ពុជាជាគោលដៅធ្វើដំណើរដែលមានសុវត្ថិភាព។
លោកហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានលើកឡើងថា កសិករហើយនឹងអាជ្ញាធរពាក់ព័ន្ធនៅមូលដ្ឋានគួររួមគ្នាធ្វើការជាមួយមន្ត្រីកសិកម្មឃុំដែលទើបត្រូវបានជ្រើសរើសដើម្បីធានាថា ពួកគេអាចបំពេញការងារបានដោយគ្មានឧបសគ្គ ឈានទៅសម្រេចបេសកកម្មនៃការជួយកសិករឲ្យយល់ដឹងបន្ថែមពីការធ្វើកសិកម្ម។
ប្រជាពលរដ្ឋដែលប្រកបរបរលក់ត្រីប្រហុកឱ្យដឹងថា ឆ្នាំនេះ ត្រីមានការកើនឡើង ប៉ុន្តែឆាប់អស់មុនរដូវទៅវិញ ដែលបង្កជាការព្រួយបារម្ភសម្រាប់ពួកគេ។ ពួកគេអំពាវនាវឱ្យប្រជាពលរដ្ឋឆាប់មកទិញត្រីប្រហុក ខណៈតម្លៃមិនទាន់កើនឡើងនៅឡើយ។
សំណើផ្លូវឆ្លងកាត់នេះត្រូវបាននាយករដ្ឋមន្ត្រីថៃលោក Srettha Thavisin អួតសរសើររួចហើយនៅក្នុងទីក្រុងប៉េកាំងនៃប្រទេសចិននិងទីក្រុង San Francisco នៃសហរដ្ឋអាមេរិក។ សំណើនេះមានបំណងចង់ឃើញកប៉ាល់ដឹកទំនិញទម្លាក់កុងតឺន័រចុះនៅតាមកំពង់ផែនានានៅជ្រុងសងខាងនៃផ្លូវគោកនិងផ្លូវដែកដែលមានប្រវែងជិត ៩០ គីឡូម៉ែត្រដែលស្នើឡើងនេះ។
កម្ពុជានាំចេញស្វាយចន្ទី ដែលមិនទាន់កែច្នៃស្ទើរតែ៩០ភាគរយទៅលក់ឲ្យក្រុមហ៊ុននៅប្រទេសវៀតណាម និងក្រុមហ៊ុនអន្តរជាតិផ្សេងទៀត ដូចជាក្រុមហ៊ុនមកពីប្រទេសឥណ្ឌា។ គ្រាប់ស្វាយចន្ទីស្ងួតត្រូវបានលក់ក្នុងតម្លៃខ្ពស់បំផុតក្នុងចន្លោះពី១៨៥០រៀល ទៅ១៩០០ រៀល ក្នុង១គីឡូក្រាម នៅឆ្នាំ២០២៣ គឺកើនប្រមាណ១៥%នៃតម្លៃលក់កាលពីឆ្នាំ២០២២។
កម្ពុជាតាមរយៈរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសពីការត្រៀមការប្តេជ្ញាចិត្តចំនួន៧ចំណុច នៅក្នុងការរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ សម្រាប់សន្និសីទនេះ។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកផាន់ ផល្លា បានថ្លែងថា រដ្ឋាភិបាលបានបែងចែកថវិការួចរាល់ ដើម្បីបម្រើដល់ការអនុវត្តកម្មវិធីនយោបាយនានាដែលបានដាក់ចេញ នៅក្រោមយុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទីមួយ។
សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានព្យាករថានឹងមានកំណើន៥,៤ភាគរយនៅក្នុងឆ្នាំ២០២៣ ដែលជាកម្រិតទាបជាងបន្តិចពី៥,៥ភាគរយ ដែលត្រូវបានព្យាករទុកកាលពីខែឧសភាកន្លងទៅ ស្របពេលមានការងើបឡើងវិញក្នុងវិស័យទេសចរណ៍ និងសេវាដទៃទៀត។
ក្រុមហ៊ុនចិនឈ្មោះShanghai Construction Groupបានដាក់គ្រឿងចក្រតៀមសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា ក្រោមឥណទានសម្បទានរបស់ប្រទេសចិន ដែលមានតម្លៃប្រមាណ៦០លានដុល្លារអាមេរិក។
ព័ត៌មានផ្សេងទៀត
No media source currently available