អ្នកស្រី ហេម ទីណា អាយុ ៤៥ ឆ្នាំ អ្នកលក់ត្រីប្រហុកនៅជិតច្រាំងទន្លេក្នុងភូមិសាស្ត្រគីឡូម៉ែត្រលេខ ៩ ក្នុងខណ្ឌឫស្សីកែវ ប្រាប់វីអូអេថា ឆ្នាំនេះ ត្រីត្រូវជាងឆ្នាំមុន ប៉ុន្តែមិនសូវមានពលរដ្ឋមកទិញយកទៅធ្វើប្រហុក ដែលធ្វើឲ្យលក់មិនសូវបានចំណេញ ឬខាត។
នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្ត្រីក្រសួងកសិកម្មបានអំពាវនាវឲ្យកសិករ និងភាគីពាក់ព័ន្ធ ចងក្រងគ្នាជាក្រុម ដើម្បីផលិតផលិតផលកសិកម្មឲ្យឆ្លើយតបតម្រូវការទីផ្សារ និងដើម្បីធានាស្ថិរភាពតម្លៃនៅលើទីផ្សារ។
សេដ្ឋកិច្ចពិភពលោកភាគច្រើនបំផុតក្នុងឆ្នាំ ២០២៣ នេះនឹងមានលក្ខណៈតានតឹងខ្លាំង ដោយសារតែសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសចិន ដែលជាក្បាលម៉ាស៊ីននៃការរីកចម្រើនសេដ្ឋកិច្ចនៅលើពិភពលោកមានសកម្មភាពសេដ្ឋកិច្ចចុះខ្សោយ។
កាលថ្ងៃចន្ទ លោក ហ៊ុន សែន បានថ្លែងថា លោកនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិននាពេលខាងមុខ ហើយលោករំពឹងថា នឹងមានគម្រោងអភិវឌ្ឍន៍ថ្មីៗបន្ថែមទៀត តាមរយៈការទទួលកម្ចីពីរដ្ឋាភិបាលចិន។ អ្នកតាមដានជំរុញឱ្យមានការប្រើប្រាស់ប្រាក់កម្ចីប្រកបដោយតម្លាភាព ហើយប្រុងប្រយ័ត្ននឹងឥទ្ធិពលរបស់ចិននៅពេលអនាគត។
ក្នុងកិច្ចខិតខំជួយស្តារសេដ្ឋកិច្ចកម្ពុជាឲ្យងើបឡើងវិញក្រោយវិបត្តិជំងឺឆ្លងកូវី១៩ ធនាគារពិភពលោកបានផ្តល់ប្រាក់កម្ចីមកកម្ពុជាប្រមាណ២៧៤លានដុល្លារអាមេរិកសម្រាប់ប្រតិបត្តិការគោលនយោបាយកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍភាពធន់របស់កម្ពុជា។
ពលករខ្មែរចំណាកស្រុកភាគច្រើនបានបោះបង់ចោលប្រព័ន្ធផ្លូវការនៅក្នុងការចេញទៅធ្វើការនៅប្រទេសជិតខាង ក្រោមហេតុផលនៃការចំណាយខ្ពស់ និងភាពស្មុគស្មាញនៃការរត់ឯកសារដែលបណ្តាលឲ្យពួកគេប្រឈមមុខនឹងការខាតបង់ដោយសារការកេងប្រវ័ញ្ច ឬត្រូវប្រឈមមុខនឹងវិធានការសន្តិសុខ។
ជំនួបនេះទទួលបានការសាទរពីមេដឹកនាំសហជីពមួយចំនួននៅប្រទេសកម្ពុជា ដែលនៅចាត់ទុកថា EBA មានភាពអំណោយផលដល់ការបង្កើតការងារថ្មីសម្រាប់ប្រជាពលរដ្ឋខ្មែរ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា។
អង្គការសិទ្ធិមនុស្សនៅកម្ពុជាបានចូលរួមដាក់ពាក្យបណ្ដឹងប្រឆាំងនឹងក្រុមហ៊ុនអយកូក្រេឌីត (Oikocredit) ពាក់ព័ន្ធនឹងការវិនិយោគលើវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលពួកគេថា នាំឱ្យមានការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។
រដ្ឋាភិបាលហ្គាណាកំពុងរងសម្ពាធយ៉ាងខ្លាំងដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ដោយសារសេដ្ឋកិច្ចបានដាំក្បាលចុះក្រោម ដោយអតិផរណាបានឡើងដល់ ៤០% កាលពីខែតុលាដែលជាអត្រាខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។
ក្រុមហ៊ុនផលិតរថយន្ត Telsa អាមេរិកមួយនេះ មានគម្រោងនឹងចាប់ផ្តើមលក់រថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងប្រទេសថៃ ដែលមានសេដ្ឋកិច្ចធំបំផុតទី២ក្នុងតំបន់អាស៊ីអាគ្នេយ៍តាមរយៈប្រព័ន្ធអនឡាញ ហើយការដឹកជញ្ជូនរថយន្តមានគម្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំក្រោយនេះ។
តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងមានលទ្ធភាពកសាងស្ពានឆ្លងពីតំបន់ផ្សារចាស់ក្នុងទីក្រុងភ្នំពេញ ទៅតំបន់ជ្រោយចង្វារ និងពីជ្រោយចង្វារទៅកាន់អរិយក្សត្រ។
បើតាមរបាយការណ៍ដដែល កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាត្រូវបានព្យាករណ៍ថា នឹងមានកំណើនត្រឹម៥,២%នៅឆ្នាំ២០២៣ខាងមុខ ក្រោមហេតុផលថាកំណើននៃការជួលមនុស្សធ្វើការនឹងកាន់តែជួយដល់ការកើនឡើងនៃការទទួលទានប្រើប្រាស់ក្នុងស្រុក អមដោយការធ្លាក់ចុះនៃអតិផរណា។
ព័ត៌មានផ្សេងទៀត
No media source currently available