ពលរដ្ឋជាអាជីវករនិងអ្នកទិញមួយចំនួននៅទីក្រុងភ្នំពេញបង្ហាញពីការប្រឈមផ្សេងៗ ខណៈមានការប្រែប្រួលលើតម្លៃគ្រឿងម្ហូបអាហារចាំបាច់ប្រចាំថ្ងៃ។ អ្នកជំនាញជំរុញឲ្យមានការពង្រឹងផលិតកម្មផលិតផលគ្រឿងម្ហូបអាហារក្នុងស្រុក ដើម្បីបំពេញតម្រូវការនិងទប់ទល់នឹងការឡើងថ្លៃរបស់ទំនិញ ដែលកំពុងកើតឡើងនៅទូទាំងពិភពលោក។
អ្នកវិភាគមួយចំនួននិយាយថា បើទោះបីជាសង្គ្រាមត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗនេះក៏ដោយ ក៏ប្រទេសចិននិងអ៊ុយក្រែន នឹងមិនទាន់ចាប់អារម្មណ៍ក្នុងការបន្តគម្រោងកម្មវិធីពាណិជ្ជកម្មនេះឡើងវិញ នៅក្នុងប្រទេសអ៊ុយក្រែននោះឡើយ។
ស្រីលង្កាកំពុងស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត ចាប់តាំងពីទទួលបានឯករាជ្យកាលពីឆ្នាំ១៩៤៨មក ដោយខ្វះខាតជាខ្លាំងនូវទំនិញសំខាន់ៗនិងការដាច់ចរន្តអគ្គិសនីជាប្រចាំនោះ បានបណ្តាលឲ្យមានការលំបាកកាន់តែខ្លាំងឡើង។
លោក Max Schmid នាយកប្រតិបត្តិការនៃមូលនិធិ EJF បានថ្លែងថា កប៉ាល់នេសាទ ៩០% នៃកប៉ាល់នេសាទឧស្សាហកម្មរបស់ហ្គាណា តាមពិតជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន ដែលបានប្រើប្រាស់ក្រុមហ៊ុន «ជួរមុខ» ក្នុងស្រុកដើម្បីចុះឈ្មោះក្នុងនាមជាពលរដ្ឋហ្គាណាដើម្បីបញ្ជៀសពាក់ព័ន្ធនឹងផ្លូវច្បាប់។
ព្រឹទ្ធសភាកម្ពុជាកំពុងត្រួតពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ដែលនឹងរួមចំណែកក្នុងការធានាទីផ្សារកសិកម្មរបស់កម្ពុជាទៅក្រៅប្រទេស។
របាយការណ៍ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍដែលត្រូវបានធ្វើបច្ចុបន្នភាពរបស់អង្គការ UNCTAD បានប៉ាន់ស្មានថា កំណើនសេដ្ឋកិច្ចសាកលោកនឹងធ្លាក់ចុះពី ៣,៦% ទៅ ២,៦% នៅក្នុងឆ្នាំ២០២២។
គេមិនទាន់ដឹងនៅឡើយទេថា តើការកំណត់យកអាករលើតម្លៃបន្ថែម នេះនឹងប៉ះពាល់កម្រិតណាក្នុងប្រទេសកម្ពុជា ដែលមានអ្នកប្រើប្រាស់ហ្វេសប៊ុកប្រមាណ១៣លានគណនី។
ការឡើងថ្លៃទំនិញកំពុងប៉ះពាល់ជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋអាមេរិកជាច្រើននាក់។ សម្រាប់សហគមន៍ថៃនៅទីក្រុង Los Angeles មនុស្សជាច្រើនត្រូវធ្វើការជ្រើសរើសដ៏ពិបាកមួយចំនួន។ លោក Nopparat Chaichalearmmongkol និង Supakit Pattarateranon រាយការណ៍ពីទីក្រុង Los Angeles រដ្ឋ California។ លោក ពិន ស៊ីសុវណ្ណ ប្រែសម្រួលដូចតទៅ៕
សេដ្ឋកិច្ចរបស់វៀតណាមក្នុងត្រីមាសទី១ឆ្នាំ២០២២នេះ បានកើនឡើងប្រមាណជាង៥%។
សេដ្ឋកិច្ចប្រទេសអ៊ុយក្រែនត្រូវគេរំពឹងថា នឹងធ្លាក់ចុះប្រមាណ១០%នៅក្នុងឆ្នាំ២០២២នេះ ដោយសារតែការឈ្លានពានរបស់រុស្ស៊ីលើប្រទេសនេះ ក៏ប៉ុន្តែ ការធ្លាក់ចុះនេះ អាចកាន់តែអាក្រក់ខ្លាំងថែមទៀត បើសង្គ្រាមនេះត្រូវអូសបន្លាយពេលវេលានោះ។
ពលរដ្ឋមួយចំនួនដែលរស់នៅរាជធានីភ្នំពេញ បានឲ្យដឹងថា ពួកគេកំពុងរងផលប៉ះពាល់ដោយផ្ទាល់ពីបញ្ហាប្រឈមសេដ្ឋកិច្ចទាំងនេះ ដោយខ្លះស្ទើរតែមិនអាចបន្តរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ខ្លួនបាន។ ពួកគេស្នើឲ្យរដ្ឋាភិបាលជួយសម្រួលឲ្យតម្លៃប្រេងសាំងចុះថោក ដើម្បីពួកគេអាចមានលទ្ធភាពបន្តការប្រកបរបររបស់ពួកគេតទៅមុខបាន។
តម្លៃប្រេងឆៅនៅលើពិភពលោក បានហក់ឡើងខ្ពស់ជាង១០ដុល្លារនៅព្រឹកថ្ងៃចន្ទនេះ ហើយតម្លៃប្រេងនេះឡើងប្រមាណជិត៩ដុល្លារគឺក្នុងតម្លៃជាង១២៤ដុល្លារក្នុងមួយធុងនៅលើទីផ្សារសហរដ្ឋអាមេរិក។
ព័ត៌មានផ្សេងទៀត
No media source currently available