ជំនួបនេះទទួលបានការសាទរពីមេដឹកនាំសហជីពមួយចំនួននៅប្រទេសកម្ពុជា ដែលនៅចាត់ទុកថា EBA មានភាពអំណោយផលដល់ការបង្កើតការងារថ្មីសម្រាប់ប្រជាពលរដ្ឋខ្មែរ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា។
អង្គការសិទ្ធិមនុស្សនៅកម្ពុជាបានចូលរួមដាក់ពាក្យបណ្ដឹងប្រឆាំងនឹងក្រុមហ៊ុនអយកូក្រេឌីត (Oikocredit) ពាក់ព័ន្ធនឹងការវិនិយោគលើវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលពួកគេថា នាំឱ្យមានការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។
រដ្ឋាភិបាលហ្គាណាកំពុងរងសម្ពាធយ៉ាងខ្លាំងដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ដោយសារសេដ្ឋកិច្ចបានដាំក្បាលចុះក្រោម ដោយអតិផរណាបានឡើងដល់ ៤០% កាលពីខែតុលាដែលជាអត្រាខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។
ក្រុមហ៊ុនផលិតរថយន្ត Telsa អាមេរិកមួយនេះ មានគម្រោងនឹងចាប់ផ្តើមលក់រថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងប្រទេសថៃ ដែលមានសេដ្ឋកិច្ចធំបំផុតទី២ក្នុងតំបន់អាស៊ីអាគ្នេយ៍តាមរយៈប្រព័ន្ធអនឡាញ ហើយការដឹកជញ្ជូនរថយន្តមានគម្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំក្រោយនេះ។
តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងមានលទ្ធភាពកសាងស្ពានឆ្លងពីតំបន់ផ្សារចាស់ក្នុងទីក្រុងភ្នំពេញ ទៅតំបន់ជ្រោយចង្វារ និងពីជ្រោយចង្វារទៅកាន់អរិយក្សត្រ។
បើតាមរបាយការណ៍ដដែល កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាត្រូវបានព្យាករណ៍ថា នឹងមានកំណើនត្រឹម៥,២%នៅឆ្នាំ២០២៣ខាងមុខ ក្រោមហេតុផលថាកំណើននៃការជួលមនុស្សធ្វើការនឹងកាន់តែជួយដល់ការកើនឡើងនៃការទទួលទានប្រើប្រាស់ក្នុងស្រុក អមដោយការធ្លាក់ចុះនៃអតិផរណា។
បន្ទាប់ពីប្រទេសថៃបានអនុម័តជាផ្លូវការដាក់រុក្ខជាតិកញ្ឆាជារុក្ខជាតិស្របច្បាប់កាលពីខែមិថុនាមក អ្នកគាំទ្ររុក្ខជាតិនេះកំពុងប្រឹងប្រែងដើម្បីរក្សាភាពស្របច្បាប់របស់វា ស្របពេលដែលមានការអំពាវនាវឱ្យមានការដាក់រុក្ខជាតិនេះជាសារធាតុញៀនឡើងវិញ។
អ្នកទិញទំនិញបានចំណាយប្រាក់ប្រមាណ៩,១២ពាន់លានដុល្លារ ទិញទំនិញតាមប្រព័ន្ធអនឡាញកាលពីថ្ងៃ Black Friday ដែលកើនចំនួនប្រមាណ២,៣% លើសពីឆ្នាំទៅ។
រដ្ឋាភិបាលថា អាចមានលទ្ធភាពខ្ពស់ដែលថា ប្រទេសថៃនឹងសម្រេចគោលដៅទទួលបានភ្ញៀវទេសចរចំនួន ១០ លាននាក់ នៅត្រឹមចុងឆ្នាំនេះ។
គម្រោងរបស់ប្រទេសនីហ្សេរីយ៉ាក្នុងការប្តូរបូរិយប័ណ្ណណៃរ៉ា (Naira) របស់ខ្លួនមកប្រើក្រដាសប្រាក់ថ្មី ដើម្បីបន្ថយលុយសុទ្ធច្រើនលើសលុបនិងដើម្បីដោះស្រាយបញ្ហាក្រដាសប្រាក់ ក្លែងក្លាយ អតិផរណា និងឧក្រិដ្ឋកម្ម បានធ្វើឱ្យមានការប្រញាប់ទិញប្រាក់ដុល្លារទុក។
នៅពេលជួបសំណេះសំណាលជាមួយកសិករនៅខេត្តកែប លោក ឌិត ទីណា បានលើកឡើងថា កសិករមិនជួបផលវិបាក ដោយសារកង្វះស្បៀងទេ តែការខាតបង់របស់ពួកគេ គឺបណ្តាលមកពី ការដាំដុះដំណាំ និងចិញ្ចឹមសត្វច្រើនពេក ដែលផ្គត់ផ្គង់ក្នុងគ្រួសារខ្លួនឯងមិនអស់ផង។
អង្គការសិទ្ធិមនុស្សចំនួនពីរបានបន្តទាមទារឲ្យមានការកែទម្រង់វិធីទូទាត់បំណុល ដោយម្ចាស់បំណុលត្រូវបញ្ឈប់ការរឹបអូសដីធ្លីពីអ្នកខ្ចីប្រាក់ ដើម្បីលក់សងប្រាក់ជំពាក់។
ព័ត៌មានផ្សេងទៀត
No media source currently available