ប្រទេសចិនកំពុងបង្កើតរូបិយវត្ថុឌីជីថលយ៉ន់ ឬ e-CNY ចាប់តាំងពីឆ្នាំ ២០១៤ មក ក្នុងគោលបំណងជំនួសសាច់ប្រាក់មួយចំនួនដែលកំពុងចរាចរណ៍នៅលើទីផ្សារ។
លោក យ៉ង សាំងកុមារ ដែលជាអ្នកជំនាញកសិកម្មនិងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាននិយាយថាវៀតណាមមិនដាំស្វាយចន្ទីដោយសារដំណាំនេះទទួលបានចំណូលទាប តែប្រទេសនោះផ្តោតលើការកែច្នៃនិងនាំចេញវិញ។
ព្រឹត្តិការណ៍នេះបានធ្វើឱ្យតម្លៃផ្សារភាគហ៊ុនប្រេងសាំងនៅអាមេរិកកើនតម្លៃជាង៣% រហូតដល់ ២ដុល្លារ២១សេន ក្នុងមួយហ្កាឡុងឬស្មើប្រមាណជិត៤លីត្រ ដែលជាតម្លៃខ្ពស់បំផុតចាប់តាំងពីខែឧសភា ឆ្នាំ២០១៨មក។
លោក Biden បានស្នើឲ្យមានការចំណាយទឹកប្រាក់ចំនួន ២,៣ លានលានដុល្លារ ទៅលើហេដ្ឋារចនាសម្ព័ន្ធ និងឱកាសការងារទូទាំងប្រទេស។
លទ្ធផលបោះឆ្នោតដែលត្រូវបានប្រកាសនៅថ្ងៃពុធនេះបានបង្ហាញថា សមាជិកសភាសហភាពអឺរ៉ុបជាច្រើនលើសលប់ បានគាំទ្រនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះក្នុងសំឡេងគាំទ្រចំនួន ៦៦០សំឡេង និងសំឡេងប្រឆាំងចំនួន៥សំឡេង។
លោក David Freedman សេដ្ឋវិទូADBប្រចាំប្រទេសកម្ពុជា និយាយថាបញ្ហាគន្លឹះនៃផលប៉ះពាល់នៃការបិទខ្ទប់និងការឆ្លងគំហុកនៃកូវីដ១៩ក្នុងខែមេសានេះ ទៅលើតួលេខដែលព្យាករខាងលើ អាស្រ័យលើការគ្រប់គ្រងស្ថានការណ៍ឆ្លងនិងល្បឿនងើបឡើងវិញក្រោយការបិទខ្ទប់។
ប្រទេសឈីលី នូវែលសេឡង់ និងសិង្ហបុរី បានបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចឌីជីថល ឬ DEPA នៅឆ្នាំនេះ។ ឥឡូវនេះ កាណាដាកំពុងព្យាយាមចង់ចូលរួមក្នុងកិច្ចព្រមព្រៀងនេះ ហើយប្រទេសផ្សេងៗទៀតទំនងនឹងព្យាយាមចូលរួមតាមក្រោយផងដែរ។
តាមរយៈសេចក្តីថ្លែងការណ៍នេះក្រុមហ៊ុន H&M បានប្រកាសទៀត៖ «យើងប្តេជ្ញាចិត្តក្នុងការស្តារឡើងវិញនូវទំនុកចិត្ត និងជំនឿរបស់អតិថិជនសហការី និងដៃគូពាណិជ្ជកម្មរបស់យើងនៅក្នុងប្រទេសចិន»។
អ្នកស្រី កុយ ពុទ្ធី ជាជាងអ៊ុតសក់ម្នាក់ក្នុងផ្សារអូរឬស្សី។ ក្នុងមួយថ្ងៃ អ្នកស្រីអាចប្រាក់ចំណេញបានពី ៨ម៉ឺន ទៅ ១០ម៉ឺនរៀល មុនពេលជំងឺកូវីដ១៩ បានឆ្លងរាលដាលខ្លាំងចាប់ពីខែកុម្ភៈមក។
បណ្ឌិត អៀ សុផល សាស្ត្រាចារ្យរងជំនាញការទូតនិងកិច្ចការសកល នៅមហាវិទ្យាល័យ Occidental សហរដ្ឋអាមេរិក លើកឡើងថា «អន្ទាក់បំណុល» មានពិត ហើយភ្នំពេញគួរមើលគំរូប្រទេសឡាវ ដែលទើបបង់ភាគហ៊ុនមួយផ្នែកធំនៃក្រុមហ៊ុនអគ្គីសនីរដ្ឋ EDL របស់ខ្លួនទៅឱ្យក្រុមហ៊ុនរដ្ឋចិន។
អង្គការ IMF បានបញ្ជាក់ថា សេដ្ឋកិច្ចពិភពលោកឥឡូវនេះត្រូវគេរំពឹងថា នឹងកើនឡើងចំនួន ៦% នៅក្នុងឆ្នាំនេះ ហើយនឹងកើនឡើងចំនួន ៤,៤% ទៀតនៅឆ្នាំ ២០២២ ដែលជាការកើនឡើងខ្លាំងពីការធ្លាក់ចុះចំនួន ៣,៣% កាលពីឆ្នាំមុន ក្នុងអំឡុងពេលនៃការឆ្លងរាតត្បាតខ្លាំងនៃជំងឺកូវីដ១៩។
បើតាមសេចក្តីថ្លែងការណ៍របស់សមាគម៍ទាំងពីរ សម្រាប់អតិថិជនដែលឆ្លងជំងឺកូវីដ១៩ នឹងទទួលបាននូវការរៀបចំឥណ្ឌទានឡើងវិញដោយស្វ័យប្រវត្តិ ប្រសិនបើអតិថិជនយល់ព្រម។
ព័ត៌មានផ្សេងទៀត
No media source currently available