លទ្ធផលបោះឆ្នោតដែលត្រូវបានប្រកាសនៅថ្ងៃពុធនេះបានបង្ហាញថា សមាជិកសភាសហភាពអឺរ៉ុបជាច្រើនលើសលប់ បានគាំទ្រនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះក្នុងសំឡេងគាំទ្រចំនួន ៦៦០សំឡេង និងសំឡេងប្រឆាំងចំនួន៥សំឡេង។
លោក David Freedman សេដ្ឋវិទូADBប្រចាំប្រទេសកម្ពុជា និយាយថាបញ្ហាគន្លឹះនៃផលប៉ះពាល់នៃការបិទខ្ទប់និងការឆ្លងគំហុកនៃកូវីដ១៩ក្នុងខែមេសានេះ ទៅលើតួលេខដែលព្យាករខាងលើ អាស្រ័យលើការគ្រប់គ្រងស្ថានការណ៍ឆ្លងនិងល្បឿនងើបឡើងវិញក្រោយការបិទខ្ទប់។
ប្រទេសឈីលី នូវែលសេឡង់ និងសិង្ហបុរី បានបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចឌីជីថល ឬ DEPA នៅឆ្នាំនេះ។ ឥឡូវនេះ កាណាដាកំពុងព្យាយាមចង់ចូលរួមក្នុងកិច្ចព្រមព្រៀងនេះ ហើយប្រទេសផ្សេងៗទៀតទំនងនឹងព្យាយាមចូលរួមតាមក្រោយផងដែរ។
តាមរយៈសេចក្តីថ្លែងការណ៍នេះក្រុមហ៊ុន H&M បានប្រកាសទៀត៖ «យើងប្តេជ្ញាចិត្តក្នុងការស្តារឡើងវិញនូវទំនុកចិត្ត និងជំនឿរបស់អតិថិជនសហការី និងដៃគូពាណិជ្ជកម្មរបស់យើងនៅក្នុងប្រទេសចិន»។
អ្នកស្រី កុយ ពុទ្ធី ជាជាងអ៊ុតសក់ម្នាក់ក្នុងផ្សារអូរឬស្សី។ ក្នុងមួយថ្ងៃ អ្នកស្រីអាចប្រាក់ចំណេញបានពី ៨ម៉ឺន ទៅ ១០ម៉ឺនរៀល មុនពេលជំងឺកូវីដ១៩ បានឆ្លងរាលដាលខ្លាំងចាប់ពីខែកុម្ភៈមក។
បណ្ឌិត អៀ សុផល សាស្ត្រាចារ្យរងជំនាញការទូតនិងកិច្ចការសកល នៅមហាវិទ្យាល័យ Occidental សហរដ្ឋអាមេរិក លើកឡើងថា «អន្ទាក់បំណុល» មានពិត ហើយភ្នំពេញគួរមើលគំរូប្រទេសឡាវ ដែលទើបបង់ភាគហ៊ុនមួយផ្នែកធំនៃក្រុមហ៊ុនអគ្គីសនីរដ្ឋ EDL របស់ខ្លួនទៅឱ្យក្រុមហ៊ុនរដ្ឋចិន។
អង្គការ IMF បានបញ្ជាក់ថា សេដ្ឋកិច្ចពិភពលោកឥឡូវនេះត្រូវគេរំពឹងថា នឹងកើនឡើងចំនួន ៦% នៅក្នុងឆ្នាំនេះ ហើយនឹងកើនឡើងចំនួន ៤,៤% ទៀតនៅឆ្នាំ ២០២២ ដែលជាការកើនឡើងខ្លាំងពីការធ្លាក់ចុះចំនួន ៣,៣% កាលពីឆ្នាំមុន ក្នុងអំឡុងពេលនៃការឆ្លងរាតត្បាតខ្លាំងនៃជំងឺកូវីដ១៩។
បើតាមសេចក្តីថ្លែងការណ៍របស់សមាគម៍ទាំងពីរ សម្រាប់អតិថិជនដែលឆ្លងជំងឺកូវីដ១៩ នឹងទទួលបាននូវការរៀបចំឥណ្ឌទានឡើងវិញដោយស្វ័យប្រវត្តិ ប្រសិនបើអតិថិជនយល់ព្រម។
ការបាត់បង់មានជាមធ្យមពី ៥០០ លាន ទៅ ៦០០ លានដុល្លារ ដែលធនាគារទាំងពីរត្រូវផ្តល់ទៅឱ្យមីយ៉ាន់ម៉ាជារៀងរាល់ឆ្នាំតែមួយមុខនោះ នឹងមិនប៉ះពាល់ដល់ទំហំសេដ្ឋកិច្ច ៧៦ ពាន់លានដុល្លាររបស់ប្រទេសនេះនោះទេ។
កំណើនការងារនេះបានជំរុញឱ្យអត្រាគ្មានការងារធ្វើធ្លាក់ចុះពី ៦,២ ភាគរយ កាលពីខែកុម្ភៈ មកត្រឹម ៦ ភាគរយ។
វិស័យទេសចរណ៍ដែលកំពុងរងផលប៉ះពាល់ពីជំងឺរាតត្បាតរួចស្រាប់ទៅហើយនោះ បានរិះគន់ចំណាត់ការរបស់ប្រទេសកាណាដា។
ធនាគារពិភពលោករក្សាការព្យាករណ៍ខ្លួនថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងងើបឡើងវិញក្នុងអត្រាប្រមាណ៤%សម្រាប់ឆ្នាំ២០២១នេះ ខណៈមានការបន្តការនាំចេញផលិតផលកសិកម្ម និងការបន្តនិរន្តភាពនៃវិស័យសំណង់។
ព័ត៌មានផ្សេងទៀត
No media source currently available