ជំនន់ទឹកភ្លៀងបានវាយលុកយ៉ាងខ្លាំងនៅបណ្ដាខេត្តភាគខាងលិចនិងភាគខាងជើងប្រទេសនាចុងសប្ដាហ៍កន្លងទៅ ដែលបណ្ដាលឱ្យមនុស្សយ៉ាងហោច១១នាក់ស្លាប់ និងមនុស្សរាប់ម៉ឺននាក់ផ្សេងទៀតរងផលប៉ះពាល់។
លោករដ្ឋមន្ត្រីការបរទេសចិនគ្រោងនឹងបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជាចំនួនពីរថ្ងៃចាប់ផ្តើមពីចុងសប្តាហ៍នេះ។ ក្នុងអំឡុងនៃដំណើរទស្សនកិច្ចនេះ ចិននិងកម្ពុជាគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ ដែលអាចអនុញ្ញតឲ្យកម្ពុជានាំចេញផលិតផលនានាទៅចិន។
ជាផ្នែកមួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងចំណងមិត្តភាពបន្ថែម ប្រទេសចិននិងកម្ពុជាព្រមព្រៀងគ្នាលើការធ្វើពាណិជ្ជកម្មសេរីជាមួយគ្នា ហើយកិច្ចព្រមព្រៀងមួយ នឹងត្រូវចុះហត្ថលេខាក្នុងពេលដែលលោករដ្ឋមន្ត្រីការបរទេសចិន មកបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា នៅចុងសប្តាហ៍នេះ។
ប្រទេសម៉ាឡេស៊ីគឺជាប្រទេសផលិតដូងប្រេងធំបំផុតទី២នៅក្នុងពិភពលោក។ បើរាប់ទាំងប្រទេសឥណ្ឌូណេស៊ី ប្រទេសទាំងពីរនេះគ្រប់ដណ្តប់ទីផ្សារសាកលលោក ដោយផលិតការផ្គត់ផ្គង់ចំនួន៨៥% ដែលមានទឹកប្រាក់ចំនួន៦៥ពាន់លានដុល្លារ។
ទណ្ឌកម្មរបស់សហភាពអឺរ៉ុប សំដៅទៅលើមន្ត្រីបេឡារុសប្រមាណ៤០នាក់ ប៉ុន្តែមិនមានឈ្មោះប្រធានាធិបតី Alexander Lukashenko ទេ នៅក្នុងការបោះឆ្នោតមិនត្រឹមត្រូវ និងការបង្ក្រាបបាតុករ ក្រោយការបោះឆ្នោតនោះ។
ផ្សារភាគហ៊ុនសាកលលោកបានធ្លាក់ចុះ ក្រោយមានព័ត៌មានថាលោក Trump បានឆ្លងវីរុសកូរ៉ូណា។
មនុស្សជាច្រើនលាននាក់នៅតែគ្មានការងារធ្វើ។ អាត្រាអ្នកគ្មានការងារធ្វើនៅសហរដ្ឋអាមេរិក មានចំនួន ៨,១% នៅពាក់កណ្តាលខែកញ្ញា ហើយសេដ្ឋវិទូនិយាយថា តួលេខនេះអាចនៅខ្ពស់ក្នុងរយៈពេលជាច្រើនខែទៀត។
ការចរចាត្រូវបានជាប់គាំង ទាក់ទិននឹងទំហំនៃកញ្ចប់ជំនួយ។
ការឧបត្ថម្ភសាច់ប្រាក់ នឹងធ្វើឡើងរយៈពេលបីខែបន្ថែមទៀត ដោយចាប់ផ្តើមពីខែតុលានេះ រហូតដល់ខែធ្នូឆ្នាំ២០២០។
មន្រ្តីរដ្ឋាភិបាលនៅថ្ងៃនេះ ថ្លែងការពារថា ការយកពន្ធលើចំណេញមូលធន ដូចជាផ្ទះសម្បែង ដីធ្លីនេះ ជាការចូលរួមចំណែកជួយដល់រដ្ឋក្នុងការប្រមូលពន្ធ។ អ្នកតាមដានមួយចំនួនលើកឡើងថា រដ្ឋាភិបាលគួរតែពន្យារពេលក្នុងការយកពន្ធនេះព្រោះប្រជាពលរដ្ឋកំពុងប៉ះពាល់ដោយជំងឺកូវីដ១៩។
សហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា ដែលមានទំហំនាំចេញស្មើនឹង៤៥%នៃការនាំចេញក្នុងឆ្នាំ២០១៨។
រដ្ឋាភិបាលអង់គ្លេសបានព្រមានថា នឹងមានរថយន្តដឹកទំនិញ៧ពាន់គ្រឿងនៅឯកំពង់ផែ Dover បើចក្រភពអង់គ្លេសគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប។
ព័ត៌មានផ្សេងទៀត
No media source currently available