ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសអំពីសមិទ្ធផលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មធំៗចំនួនពីរ និងបានប្រកាសថា ពលរដ្ឋអាមេរិកាំងនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនមិនដែលធ្លាប់មានពីមុនមក។
នាពេលបច្ចុប្បន្ននេះ អ្នកខ្លះតម្រង់គោលដៅទៅប្រទេសវៀតណាមដើម្បីទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យនិងគ្លីនិកនៅប្រទេសនេះ។ ពួកគេគឺជាផ្នែកមួយនៃឧស្សាហកម្មទេសចរណ៍សុខាភិបាលចុងក្រោយនៅទ្វីបអាស៊ី។
សហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជា និង មជ្ឈមណ្ឌលសម្ព័ន្ធភាព ការងារនិងសិទ្ធិមនុស្សបានប្រកាសព្រមគ្នាថានឹងជួបប្រជុំ គ្នាដាក់ពាតិ ទាមទារឲ្យរដ្ឋាភិបាលត្រូវមានវិធានការម៉ឺងម៉ាត់ដើម្បីធានាគុណភាព និងសុវត្ថិភាពនៅកន្លែងការងារសម្រាប់កម្មករសំណង់ នៅក្រសួងចំនួនពីរ។
កញ្ញា សុខ សុធារតន៍ ស្ថាបនិក «ជន្លេន» ដែលជាគម្រោងកែប្រែកាកសំណល់សរីរាង្គទៅជាជីអាចម៍ជន្លេន លើកឡើងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មី កាលពីយប់ថ្ងៃច័ន្ទថា ការចិញ្ចឹមជន្លេនឲ្យស៊ីកាកសំណល់សរីរាង្គ អាចជួយការពារបរិស្ថាន និងធ្វើឲ្យជីវភាពកសិករប្រសើរឡើង។
ប្រធានាធិបតីចិនលោក Xi Jinping បានពង្រឹងការគាំទ្ររបស់លោកចំពោះមេដឹកនាំមីយ៉ាន់ម៉ាអ្នកស្រី Aung San Suu Kyi កាលពីថ្ងៃសៅរ៍ ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីចំនួន ៣៣ ពាក់ព័ន្ធនឹងគម្រោងជាច្រើនដូចជាគម្រោងផ្លូវដែក និងកំពង់ផែជាដើម។
សហរដ្ឋអាមេរិកនិងចិន បានចុះហត្ថលេខាដំណាក់កាលទី១នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលអាចជួយបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំបង្អស់ទាំង២របស់ពិភពលោក។
លោកប្រធានាធិបតីត្រាំបានមានប្រសាសន៍ថា «យើងទាំង២បានធ្វើត្រូវនិងខុសកាលពីអតីតកាល»។ លោកប្រធានាធិបតីត្រាំមានប្រសាសន៍ទៀតថា លោកនឹងបំពេញទស្សនកិច្ចនៅប្រទេសចិនម្តងទៀតក្នុងពេលឆាប់ៗនេះ។
កិច្ចព្រមព្រៀងដំណាក់កាលពីមួយនេះស្នើឲ្យប្រទេសចិនបង្កើនការទិញទំនិញរបស់សហរដ្ឋអាមេរិក បញ្ឈប់ទង្វើបង្ខំក្រុមហ៊ុនបរទេសឲ្យផ្ទេរបច្ចេកវិទ្យាឲ្យខ្លួន និងបញ្ឈប់ការក្រឡុករូបិយវត្ថុរបស់ខ្លួនដើម្បីធ្វើឲ្យការនាំចេញរបស់ខ្លួនមានតម្លៃថោកជាងមុន។
Eureka Park គឺជាផ្នែកមួយនៃពិព័រណ៍អេឡិចត្រូនិកអ្នកប្រើប្រាស់នៅក្នុងទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក។ នៅទីនោះ អ្នកតាំងពិព័រណ៍ជាង ១ ពាន់ ២ រយនាក់ និងក្រុមហ៊ុនបច្ចេកវិទ្យាទើបបង្កើតថ្មីមកពីជុំវិញពិភពលោកបានមកបង្ហាញផលិតផលរបស់ខ្លួន។
ព័ត៌មានផ្សេងទៀត
No media source currently available