មន្ត្រីវៀតណាមចង់ឲ្យមានការបណ្តាក់ទុនលើការនាំចេញផលិតផលដែលមានគុណភាពខ្ពស់ ហើយដើម្បីសម្រេចគោលដៅនេះ វៀតណាមកំពុងតែផលិតឧបករណ៍អេឡិចត្រូនិក។
ក្រសួងការងារ ពន្យល់ថា ការអនុញ្ញាតឱ្យជនបរទេសប្រកបមុខរបរគ្រប់ប្រភេទឡើងវិញនេះ ដោយសារតែមានតម្រូវការកម្លាំងពលកម្មជំនាញ និងដើម្បីលើកទឹកចិត្តការវិនិយោគនៅក្នុងប្រទេសកម្ពុជា។
នៅក្នុងកិច្ចសន្ទនាកម្រិតខ្ពស់មួយពាក់ព័ន្ធនឹងបញ្ហាហិរញ្ញវត្ថុ លោក António Guterres អគ្គលេខាធិការអ.ស.ប បានព្រមានចំៗនៅចំពោះមុខតំណាងប្រទេសដែលចូលរួមមហាសន្និបាតលើកទី៧៤ថា ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព កំពុងប្រឈមនឹងផលវិបាក ដោយសារតែកង្វះធនធានខាងហិរញ្ញវត្ថុ។
វៀតណាមលែងគ្រាន់តែជាកន្លែងសម្រាប់ទៅទស្សនាកន្លែងប្រវត្តិសាស្រ្តសង្រ្គាម និងទទួលទានគុយទាវហ្វឺតាមផ្លូវទៀតហើយ។
របាយការណ៍បញ្ជាក់ថាខេត្តបាត់ដំបងដាំស្រូវបានច្រើនជាងគេ គឺបានជាង៣០ម៉ឺនហិកតា តាមពីក្រោយដោយខេត្តបន្ទាយមានជ័យ បានចំនួនជាង២៥ម៉ឺនហិកតាគឺប្រហាក់ប្រែលនឹងខេត្តព្រៃវែងដែរ។
មន្ត្រីការទូតចិនក្នុងតំបន់ម្នាក់បានរិះគន់សហរដ្ឋអាមេរិកថាបាន «ធ្វើព្រងើយកន្តើយ» អំពីការរួមចំណែកដ៏សំខាន់ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកំពុងបន្តរបស់ប្រទេសចិនជាមួយនឹងប្រទេសអាហ្វហ្គានីស្ថាន។
មិនមានក្រុមហ៊ុនរុករកធ្យូងថ្មណាមួយផ្សេងទៀតនៅក្នុងប្រទេសអូស្ត្រាលីនៅពេលថ្មីៗនេះ ដែលមានភាពប្រទាំងប្រទើសខ្លាំងដូច្នេះទេ។ កន្លែងធ្វើអាជីវកម្មធ្យូងថ្ម Adani បានបង្កឲ្យមានទាំងការគាំទ្រ និងទាំងការប្រឆាំង។
នៅខែតុលាខាងមុខនេះ តំណាងរដ្ឋាភិបាលកម្ពុជានឹងធ្វើដំណើរទៅទីក្រុងមូស្កូ ប្រទេសរុស្ស៊ី ដើម្បីចរចាឲ្យមានកិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មដោយសេរីមួយ ជាមួយនឹងសហភាពសេដ្ឋកិច្ចអាស៊ីអឺរ៉ុប (EAEU)
ការនាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុបបានធ្លាក់ចុះជាង៣២ភាគរយ គិតមកត្រឹមរយៈពេលប្រាំបួនខែដើមឆ្នាំ២០១៩នេះ ដោយសារតម្លៃពន្ធខ្ពស់។ សមាគមអ្នកនាំអង្ករកម្ពុជាគ្រោងនឹងចរចាជាមួយសហភាពអឺរ៉ុបឡើងវិញអំពីការយកពន្ធអង្ករកម្ពុជានេះ។
សន្ទុះនៃផលិផលសរុបក្នុងស្រុករបស់កម្ពុជាស្ថិតក្នុងអត្រារឹងមាំ គឺ ៦.៨ភាគរយសម្រាប់ឆ្នាំ២០២០ ដែលថមថយបន្តិចបើធៀបនឹង ៧ភាគរយសម្រាប់ឆ្នាំ២០១៩នេះ។
សកម្មជនការពារបរិស្ថានកម្ពុជាយល់ថា ចំណាត់ថ្នាក់នេះបង្ហាញឲ្យឃើញថា កម្ពុជាអាចប្រឈមនឹងការបាត់បង់ធនធានធម្មជាតិដ៏សំខាន់មួយនេះ សម្រាប់តម្រូវការក្នុងស្រុក ស្របពេលដែលសកម្មភាពបូមខ្សាច់នេះបន្តបង្កផលប៉ះពាល់ខាងបរិស្ថានក្នុងប្រទេស។
បច្ចុប្បន្នមានក្រុមហ៊ុនចំនួន៣៥០មកពីសហភាពអឺរ៉ុប កំពុងវិនិយោគទុននៅកម្ពុជា។
ព័ត៌មានផ្សេងទៀត
No media source currently available