ទាហានអាមេរិក ១៨នាក់ បានស្លាប់ក្នុងព្រឹត្តិការណ៍វាយប្រយុទ្ធរំដោះកប៉ាល់ម៉ាយ៉ាហ្គេស Mayaguez ពីក្រុមទាហានខ្មែរក្រហម កាលពីឆ្នាំ ១៩៧៥ ក្នុងដែនទឹកនាខេត្តព្រះសីហនុ។
អ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន ប្រាប់វីអូអេថា នេះគឺជាការជូនដំណឹងដល់ជនបរទេសដែលធ្វើការនៅកម្ពុជាត្រូវមានឯកសារគ្រប់គ្រាន់ដូចជាសៀវភៅការងារ និងបណ្ណការងារ ហើយសហគ្រាសត្រូវចុះបញ្ជីពួកគេដើម្បីក្រសួងគ្រប់គ្រងទិន្នន័យនេះ ហើយធានាការងារជូនប្រជាពលរដ្ឋកម្ពុជា។
តុលាការបានកោះហៅលោក រ៉ុង ឈុន ឱ្យចូលបំភ្លឺនៅសប្តាហ៍ក្រោយ ក្នុងបទចោទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ លោក រ៉ុង ឈុន ថា លោកមិនដឹងថា ករណីអ្វីឱ្យពិតប្រាកដឡើយ ប៉ុន្តែលោកនឹងចូលទៅតុលាការតាមការកោះហៅ។
នៅក្នុងខេត្តកោះកុង ប្អូនប្រុសរបស់អភិបាលខេត្តកោះកុងត្រូវបានតែងតាំងជាអភិបាលក្រុងខេមរភូមិន្ទ កាលពីពេលថ្មីៗនេះ។ អ្នកតាមដានមួយចំនួនរិះគន់ការតែងតាំងសែស្រឡាយនេះ។
មន្ត្រីកម្ពុជាលើកឡើងថា លំហាត់រួមគ្នាគឺដើម្បីពង្រឹងសមត្ថភាពការងារមនុស្សធម៌ និងរឹតចំណងទ្វេភាគីបន្ថែម។
រដ្ឋមន្រ្ដីក្រសួងការពារជាតិនៃប្រទេសចិន លោក ទៀ សីហា នឹងឡើងថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គទី២ ស្ដីពី «ពហុប៉ូល និងការវិវត្តសណ្ដាប់ធ្នាប់អន្ដរជាតិ»។
កងទ័ពជើងទឹកនិងកងទ័ពជើងអាកាសនឹងចូលរួមនៅក្នុងសមយុទ្ធ «ទិសឧត្ដររួមឆ្នាំ ២០២៤» នៅលើអាកាសនិងជុំវិញដែនសមុទ្ររុស្ស៊ីនៅឯសមុទ្រជប៉ុន (Sea of Japan) និងសមុទ្រ Okhotsk។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិចិន។
លោក Li និងលោក Mishustin បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាង ១០ កាលពីពេលនោះ ដែលផ្ដោតលើកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វិនិយោគ និងការដឹកជញ្ជូន។ លោក Li បានបំពេញទស្សនកិច្ចទីក្រុងមូស្គូ តាមការអញ្ជើញរបស់លោក Mishustin។
លោក ហ៊ុន ម៉ាណែត ថ្លែងថា ដំណើរទស្សនកិច្ចរបស់លោក Prabowo នាពេលនេះ «នឹងចូលរួមពូនជ្រំ» ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរថែមទៀត។ នេះបើតាមសារដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក។
វិភាគបានកត់សម្គាល់ថា កិច្ចសហការ ឬគំនិតផ្តួចផ្តើមនៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាមនេះ គឺជាការសាកល្បងសមត្ថភាពរបស់លោក ហ៊ុន ម៉ាណែត ចំពោះការដោះស្រាយបញ្ហាដែលបន្សល់ទុកតាំងពីរដ្ឋាភិបាលជំនាន់មុន។
លោក សេង វណ្ណលី កត់សម្គាល់ថា ការបង្កើនជំនួយសព្វាវុធនេះក៏ជាយុទ្ធសាស្ត្រការទូតយោធារបស់ឥណ្ឌូណេស៊ី ដែលឥណ្ឌូណេស៊ីចង់បង្ហាញខ្លួនជា «បងធំដែលមានឥទ្ធិពលយោធាក្នុងតំបន់» ក្នុងពេលដែលមានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយកាន់តែខ្លាំង។
មន្រ្តីនៃក្រសួងការពារជាតិអះអាងថា ការផ្តល់នាវាពីសំណាក់ប្រទេសចិន គឺធ្វើឡើងតាមសំណើរបស់កម្ពុជា ក្នុងគោលបំណងពង្រឹងសមត្ថភាពការពារកម្ពុជា។ មន្រ្តីបញ្ជាក់ថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីរបស់ខ្លួនឡើយ។
ព័ត៌មានផ្សេងទៀត
No media source currently available