វិភាគបានកត់សម្គាល់ថា កិច្ចសហការ ឬគំនិតផ្តួចផ្តើមនៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាមនេះ គឺជាការសាកល្បងសមត្ថភាពរបស់លោក ហ៊ុន ម៉ាណែត ចំពោះការដោះស្រាយបញ្ហាដែលបន្សល់ទុកតាំងពីរដ្ឋាភិបាលជំនាន់មុន។
លោក សេង វណ្ណលី កត់សម្គាល់ថា ការបង្កើនជំនួយសព្វាវុធនេះក៏ជាយុទ្ធសាស្ត្រការទូតយោធារបស់ឥណ្ឌូណេស៊ី ដែលឥណ្ឌូណេស៊ីចង់បង្ហាញខ្លួនជា «បងធំដែលមានឥទ្ធិពលយោធាក្នុងតំបន់» ក្នុងពេលដែលមានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយកាន់តែខ្លាំង។
មន្រ្តីនៃក្រសួងការពារជាតិអះអាងថា ការផ្តល់នាវាពីសំណាក់ប្រទេសចិន គឺធ្វើឡើងតាមសំណើរបស់កម្ពុជា ក្នុងគោលបំណងពង្រឹងសមត្ថភាពការពារកម្ពុជា។ មន្រ្តីបញ្ជាក់ថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីរបស់ខ្លួនឡើយ។
នៅដើមសប្តាហ៍នេះ សកម្មជនគណបក្សកម្លាំងជាតិម្នាក់ទៀត គឺលោក ជិន ប៊ុណ្ណារ័ត្ន ដែលជាអគ្គនាយករដ្ឋបាលរបស់គណបក្សត្រូវបានចាប់ខ្លួន ក្រោមបទចោទញុះញង់។ ភរិយារបស់សកម្មជនរូបនេះអះអាងថា ការចាប់ខ្លួនស្វាមីរបស់អ្នកស្រីជារឿងអយុត្តិធម៌មួយ។
អតីតមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិដែលមានសញ្ជាតិអាមេរិកាំង លោក មាជ សុវណ្ណារ៉ា ស្នើកុំឱ្យយកសំណុំរឿងដែលតុលាការខេត្តរតនគិរីចេញដីកាចាប់ខ្លួនរូបលោកដែលជារឿងមួយឆ្នាំមកហើយ មកភ្ជាប់នឹងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម CLV-DTA។
អ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ត្រូវបានដកស្រង់សម្តីដោយវិទ្យុបារាំង កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ថា ជំនួយនាវាចម្បាំងចិនពីរគ្រឿងនេះជាសំណើរបស់កម្ពុជា ដើម្បីពង្រឹងសមត្ថភាពរបស់កងទ័ពជើងទឹកកម្ពុជា។
បន្ទាប់ពីបានកាន់អំណាចអស់រយៈពេលជិត ៣ ឆ្នាំមក លោក Kishida ជិតដល់ពេលត្រូវចាកចេញពីតំណែងហើយ ដោយលោកបានប្រកាសកាលពីដើមខែសីហាថា លោកនឹងមិនចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនៅពេលខ្លីខាងមុខនេះដើម្បីដឹកនាំគណបក្សប្រជាធិបតេយ្យសេរី (LDP) របស់លោកនោះទេ។
អ្នកការពារសិទិ្ធមនុស្សថ្លែងថា ការបន្តផ្តន្ទាទោសរបស់តុលាការលើអ្នកនយោបាយជំទាស់នៅកម្ពុជានឹងទទួលរងការរិះគន់បន្ថែមទៀត ទាក់ទងនឹងការរឹតត្បិតសិទ្ធិធ្វើនយោបាយរបស់ក្រុមជំទាស់នៅកម្ពុជា។
អ្នកវិភាគមើលឃើញថា ការបញ្ចេញព័ត៌មានក្លែងក្លាយនេះជាការសាកល្បងផ្ទៃក្នុងរបស់គណបក្សកាន់អំណាច។
មូលនិធិនេះរងការរិះគន់ពីអ្នកឃ្លាំមើលមួយចំនួន ដោយសារការរៃអង្គាសប្រាក់ដើម្បីយកទៅអភិវឌ្ឍតំបន់តាមព្រំដែននាពេលនេះ កើតឡើងស្របពេលសុខភាពហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋមួយចំនួនក្នុងប្រទេសមិនទាន់មានភាពប្រសើរនៅឡើយ។
អ្នកវិភាគយល់ថា ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តោយព្រំដែនក៏ជាតួនាទីស្នូលរបស់ក្រសួងពាក់ព័ន្ធក្នុងការពិចារណាបង្វែរ ឬបង្កើនថវិកាជាតិទៅអភិវឌ្ឍនៅតាមតំបន់ព្រំដែនដែលជាចំណុចរស៊ើបក្នុងនយោបាយកម្ពុជាជាច្រើនទសវត្សរ៍មកហើយ។
ព័ត៌មានផ្សេងទៀត
No media source currently available