ក្រសួងយុត្តិធម៌ចាត់ទុកសកម្មភាពនោះថា ជាការប៉ុងប៉ងធ្វើបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំរដ្ឋាភិបាល ដែលអាចផ្តន្ទាទោសដាក់ពន្ធនាគារចន្លោះពី៥ឆ្នាំ ទៅ៣០ឆ្នាំ ពីបទ«ឧបឃាត» និង «រួមគំនិតក្បត់»។
រដ្ឋាភិបាលកម្ពុជា រួមទាំងអតីតនាយករដ្ឋមន្រ្តីលោក ហ៊ុន សែន នៅតែបន្តបកស្រាយលើគម្រោងអភិវឌ្ឍន៍នេះថា ជាកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍នៃប្រទេសទាំងបី ដោយមិនមានប្រទេសណាមួយបាត់បង់ដែនអធិបតេយ្យភាពរបស់ខ្លួនឡើយ។
លោក ម៉ែន គឹមសេង នៃវីអូអេបានសម្ភាស លោក មាស ពិសាល សមាជិកមួយរូបនៃក្រុមអ្នករៀបចំបាតុកម្មអំពីការជំទាស់របស់ពួកគេ។ សូមលោកអ្នកស្តាប់បទសម្ភាសនេះដូចតទៅ៖
សាលារាជធានីបដិសេធសំណើនេះ ដោយថា ទីលានប្រជាធិបតេយ្យមិនមែនសម្រាប់គណបក្សនយោបាយធ្វើសមាជ។ អ្នកឃ្លាំមើលសង្គមយល់ថា សាលារាជធានីគួរមានការយោគយល់ក្នុងករណីមានការស្នើសុំ។
តំបន់អភិវឌ្ឍន៍ត្រីកោណត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៩ ដោយរដ្ឋាភិបាលប្រទេសបី គឺកម្ពុជា ឡាវ និងវៀតណាម ដែលបានឯកភាពគ្នាក្នុងការដាក់ខេត្តចំនួន១៣ រួមគ្នា ដើម្បីអភិវឌ្ឍ។
ក្រោយមានការឃាត់ខ្លួនសកម្មជន និងសមាជិកបក្សជំទាស់៣នាក់បន្ថែមទៀត ក្រុមគ្រួសាររបស់ពួកគេចាត់ទុកការឃាត់ខ្លួននេះជារឿងអយុត្តិធម៌ ដោយសារការចាប់ខ្លួននេះមិនមានដីកាច្បាស់លាស់។ ក្រុមគ្រួសារអះអាងថា សកម្មជននិងសមាជិកទាំងនោះមិនបានប្រពឹត្តអ្វីខុសច្បាប់ឡើយ។
ក្រោយរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត កូនប្រុសរបស់លោក ហ៊ុន សែន ត្រូវបានបង្កើតឡើង ការតែងតាំងកូនមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាកើតមានឡើងជាបន្តបន្ទាប់។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីថ្ងៃអង្គារ បានថ្លែងថា ប្រជាពលរដ្ឋខ្មែរមិនគួរព្រួយបារម្ភខ្លាំងពេកនោះទេអំពីបញ្ហាព្រំដែន និងគួរទុកចិត្តរដ្ឋាភិបាលរបស់លោកក្នុងការការពារទឹកដីកម្ពុជាមិន ឱ្យបាត់បង់។
លោកបញ្ជាក់ថា អ្វីដែលលោកថ្លែងកន្លងមកមិនមានចេតនាញុះញង់ឡើយ ហើយវាជាការបញ្ចេញមតិរបស់លោក។
តុលាការសម្រេចរឹបអូសជាបណ្តោះអាសន្ននូវអចលនវត្ថុរបស់លោក ទាវ វណ្ណុល ៣ កន្លែង គឺដីដែលមានទំហំជាង២ពាន់ម៉ែត្រការ៉េស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ដីដែលមានទំហំប្រមាណ ៦០០ ម៉ែត្រការ៉េនៅភូមិអូរប៉ិ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម និងដីទំហំជាងមួយហិកតានៅខេត្តកំពង់ចាមដូចគ្នា។
សេចក្តីថ្លែងការណ៍របស់ក្រុមហាម៉ាស់ដែលបានបង្ហោះនៅលើបណ្តាញ Telegram របស់ក្រុមសកម្មប្រយុទ្ធនេះបាននិយាយថា លោក Haniyeh ត្រូវបានសម្លាប់នៅឯគេហដ្ឋានមួយក្នុងរដ្ឋធានីអ៊ីរ៉ង់។
សមាជិកគណបក្សភ្លើងទៀននិងគណបក្សឆន្ទៈខ្មែរ ចំនួន ៥ នាក់ត្រូវបានអាជ្ញាធរខេត្តឃាត់ខ្លួនជាបន្តបន្ទាប់។ គណបក្សភ្លើងទៀនបានអំពាវនាវឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើសកម្មជនរបស់ខ្លួន។
ព័ត៌មានផ្សេងទៀត
No media source currently available