សមាជិកគណបក្សភ្លើងទៀននិងគណបក្សឆន្ទៈខ្មែរ ចំនួន ៥ នាក់ត្រូវបានអាជ្ញាធរខេត្តឃាត់ខ្លួនជាបន្តបន្ទាប់។ គណបក្សភ្លើងទៀនបានអំពាវនាវឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើសកម្មជនរបស់ខ្លួន។
សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាសម្រេចឃុំខ្លួនលោក ព្រុំ ចាន់នី ដែលជាអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ ពីបទ«ពុករលួយ ស៊ីសំណូក និងបទប្រកាសមិនត្រឹមត្រូវនូវទ្រព្យសម្បត្តិនិងបំណុល»។
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ រុស្ស៊ីបានបង្កើនវត្តមានយោធារបស់ខ្លួននៅតំបន់អាកទិក ដោយការបើកឡើងវិញ និងធ្វើទំនើបកម្មមូលដ្ឋានយោធា និងអាកាសយានដ្ឋានជាច្រើនកន្លែងដែលត្រូវបានបោះបង់ចោលចាប់តាំងពីចុងសម័យសូវៀត ខណៈដែលប្រទេសចិនបានចំណាយប្រាក់ទៅលើការរុករក និងស្រាវជ្រាវតំបន់ប៉ូល។
អ្នកតាមដានលើកឡើងថា ការអត់ឱនហើយជជែកគ្នាទៅវិញទៅមកគឺជាអ្វីដែលអ្នកនយោបាយគួរប្រកាន់ខ្ជាប់។
កាលពីសប្តាហ៍មុន គណបក្សកែទម្រង់កម្ពុជាបានឱ្យដឹងថា មន្រ្តីគណបក្សម្នាក់ប្រចាំខេត្តសៀមរាបត្រូវបានចាប់ខ្លួន។ ប៉ុន្តែគណបក្សមិនមានព័ត៌មានថាតើមន្រ្តីដែលមានសញ្ជាតិអាមេរិកាំងរូបនោះត្រូវបានចាប់ខ្លួនដោយសារបញ្ហាអ្វីឡើយ។
អ្នកវិភាគមើលឃើញថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសលើកទី៥៧នេះនឹងបន្តពិភាក្សានូវបញ្ហាក្នុងតំបន់នានា ដូចជាការប្រែប្រួលភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាច បញ្ហាមីយ៉ាន់ម៉ា និងបញ្ហាតំបន់ទន្លេមេគង្គជាដើម។
ពលរដ្ឋចិនជាច្រើនបានសម្តែងនូវទស្សនៈថា ការសម្រេចចិត្តរបស់លោក Biden ប្រាកដជានឹងធ្វើឱ្យលោក Trump ឈ្នះការបោះឆ្នោតនៅក្នុងខែវិច្ឆិកា។
ការជំរុញបែបនេះកើតឡើង ខណៈកម្ពុជានឹងបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន ក្នុងរយៈពេល២សប្តាហ៍ទៀត។
នៅថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានប្រកាសជាសាធារណៈថា លោកនឹងចុះតាមមូលដ្ឋានដោយផ្ទាល់ និងមិនជូនដំណឹងទៅអាជ្ញាធរជាមុនឡើយ ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែង និងដឹងការពិត។
ការដាក់ពាក្យបណ្តឹងនេះបានកើតឡើងមិនយូរប៉ុន្មាន បន្ទាប់ពីក្រុមអ្នករៀបចំទទួលបានហត្ថលេខាចំនួន ១០.០០០ ដែលជាចំនួនចាំបាច់ក្នុងការនាំយកសំណួរទៅកាន់ពួកអ្នកបោះឆ្នោតដែលជាសំណើដាក់នៅលើសន្លឹកឆ្នោតមួយសម្រាប់ការបោះឆ្នោតនៅក្នុងខែវិច្ឆិកាខាងមុខនេះ។
ក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័ររបស់ខ្លួន កាលពីថ្ងៃអាទិត្យ ដោយបង្ហាញថា ប្រទេសចិនកំពុងតែតាមដានយ៉ាងដិតដល់ក្រោយពីមានឧបទ្ទវហេតុដែលពាក់ព័ន្ធជាមួយលោក Trump។
ក្រោយមានការប៉ុនប៉ងធ្វើឃាតអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ពលរដ្ឋខ្មែរនិងអ្នកតាមដានមួយចំនួននៅកម្ពុជាលើកឡើងថា អាជ្ញាធរអាមេរិកគួរតែពង្រឹងប្រព័ន្ធសន្តិសុខឱ្យបានតឹងរ៉ឹងបន្ថែមទៀត ដោយសារអាមេរិកជាប្រទេសប្រជាធិបតេយ្យ ដែលពួកគេគិតថាមានសន្តិសុខល្អក្នុងពិភពលោក។
ព័ត៌មានផ្សេងទៀត
No media source currently available