អង្គការតាមដានខាងឯកជនភាពរបស់អង់គ្លេសបានពិន័យក្រុមហ៊ុនបណ្តាញសង្គម Tik Tok ជាច្រើនលានដុល្លារកាលពីថ្ងៃអង្គារដោយសារបានប្រើទិន្នន័យកុមារដោយមិនត្រឹមត្រូវនឹងបានរំលោភលើការការពារឯទៀតៗសម្រាប់ព័ត៌មានផ្ទាល់ខ្លួនរបស់ក្រុមអ្នកប្រើប្រាស់។
ក្នុងពេលប៉ុន្មានថ្ងៃក្រោយមកបន្ទាប់ពីរដ្ឋាភិបាលវៀតណាមចេញផ្សាយរបាយការណ៍លម្អិតដំបូងបង្អស់របស់ខ្លួនអំពីគោលនយោបាយសាសនាក្នុងរយៈពេល ១៦ ឆ្នាំចុងក្រោយនេះ សកម្មជននានាបានចង្អុលបង្ហាញអំពីភាពស្រដៀងគ្នានៃគោលនយោបាយនេះទៅនឹងគោលនយោបាយសាសនារបស់ប្រទេសចិន។
រយៈពេលបីឆ្នាំមកនេះពិតជាលំបាកសម្រាប់អាជីវកម្មខ្នាតតូចនៅតំបន់ Chinatown សង្កាត់ Manhattan ក្នុងទីក្រុង New York។
អ្នកស្រី សុភីលីន ជាម សាភីរ៉ូ ជាគ្រូរបាំនិងអ្នកច្នៃរបាំបុរាណនិងទំនើបខ្មែរម្នាក់។ អ្នកស្រីត្រូវបានអញ្ជើញមកបុរី New York ថ្មីៗនេះ ដើម្បីចូលរួមក្នុងការកិច្ចពិភាក្សាស្តីអំពីលោក Doughlas Latchford អ្នកជំនួញជនជាតិអង់គ្លេសដែលបានលួចជួញដូររូបចម្លាក់បុរាណខ្មែរជាច្រើន។
ការណែនាំនេះធ្វើឡើងក្នុងគោលបំណង «ដើម្បីចូលរួមអភិរក្ស និងលើកកម្ពស់វប្បធម៌ ដូចជាជំនឿ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរឱ្យបានគង់វង្ស និងរីកចម្រើន ព្រមទាំងចៀសវាងគ្រោះថ្នាក់ផ្សេងៗ ក្នុងឱកាសត្រៀមអបអរសាទរនិងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ»។
កម្មវិធីប្រគល់ពានរង្វាន់អូស្ការលើកទី៩៥ កាលពីយប់ថ្ងៃអាទិត្យ បានក្លាយជារាត្រីដ៏សំខាន់មួយសម្រាប់បញ្ហាការតំណាងជនជាតិអាស៊ីនៅក្នុងភាពយន្តអាមេរិកនិងអន្តរជាតិ ដោយមានកំណត់ត្រាថ្មី រួមមានស្ត្រីអាស៊ីទីមួយដែលទទួលបានពានរង្វាន់អូស្ការផ្នែកតួឯកស្រីល្អបំផុត។
ចំណាប់អារម្មណ៍នឹងផ្តោតលើហូលីវូដនៅថ្ងៃអាទិត្យនេះនៅពេលដែលព្រឹត្តិការណ៍ Academy Awards ឬ អូស្ការOscars នឹងប្រព្រឹត្តធ្វើឡើងដើម្បីផ្តល់ពានរង្វាន់ដល់ការផលិតភាពយន្តដែលល្អបំផុត។ លោក Mike O’Sullivan រាយការណ៍អំពីរឿងនេះ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល។
វត្ថុបុរាណទាំងនេះជាប្រភេទគ្រឿងអលង្ការបុរាណខ្មែរ ដែលទទួលបានពីក្រុមគ្រួសាររបស់លោក Douglas Latchford អ្នករក្សាទុកវត្ថុបុរាណជនជាតិអង់គ្លេស។
ខ្សែភាពយន្ត «Bad Axe» បង្ហាញពីគ្រួសារចម្រុះជាតិសាសន៍ដ៏ជិតស្និទ្ធរបស់លោក David Siev ដោយស្វែងយល់ពីភាពតានតឹងច្រើនជំនាន់រវាងការតស៊ូដើម្បីអ្វីដែលត្រឹមត្រូវនិងការព្យាយាមដើម្បីសម្របសម្រួលខ្លួនក្នុងសង្គម និងថាតើការតស៊ូឬការព្យាយាមអាចជម្នះការរើសអើងជាតិសាសន៍និងការស្អប់ខ្ពើមដែរឬយ៉ាងណា។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលរៀបចំការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ប្រាប់វីអូអេថា កីឡាករកម្ពុជានឹងចូលប្រកួតគ្រប់ប្រភេទកីឡាទាំងអស់ ដែលនៅក្នុងបញ្ជីប្រមាណ៤០កីឡា។
កម្ពុជានឹងប្រកួតកីឡាគុនខ្មែរក្នុងស៊ីហ្គេមឆ្នាំ ២០២៣ ជាមួយបណ្តាប្រទេសផ្សេងៗទៀត ដោយមិនមានកីឡាករមកពីប្រទេសថៃចូលរួម ក្រោយមានការមិនពេញចិត្តក្នុងការប្រើឈ្មោះកីឡាគុនខ្មែរ តែមិនមែន Muay Thai។
ព័ត៌មានផ្សេងទៀត
No media source currently available