មុនទសវត្សរ៍ ១៩៧០ រដ្ឋាភិបាលអូស្ត្រាលីធ្លាប់បានអនុវត្តគោលនយោបាយដើម្បីព្យាយាមលុបបំបាត់ភាសាជនជាតិដើមភាគតិចនានា។
សម្រាប់មនុស្សទូទៅ នេះគ្រាន់តែជាប្រអប់ខ្ចប់នំធម្មតាតែប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់ អ្នកស្រី Phung Huynh ប្រអប់នំដូណាត់ពណ៌ផ្កាឈូកនេះ ជានិមិត្តរូបមួយនៃការចងចាំនិងឧទ្ទិសដល់ដំណើរជីវិតជនភៀសខ្លួនខ្មែរ ដែលបានរត់គេចពីរបបប្រល័យពូជសាសន៍ មកចាប់ផ្តើមជីវិតថ្មីនៅសហរដ្ឋអាមេរិក។
រូបចម្លាក់ «ព្រះស្កន្ទគង់លើក្ងោក» ដែលឆ្លាក់ឡើងពីថ្មភក់ក្នុងរចនាបថកោះកេរនៃសម័យអង្គរពាក់កណ្តាលទី១នៃសតវត្សទី ១០ នេះ «គឺជាគំរូនៃភាពច្នៃប្រឌិតដ៏គួរឲ្យស្ញប់ស្ញែងរបស់បុព្វបុរសខ្មែរ»។
សហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចនិងប្រកាន់លទ្ធិប្រជាធិបតេយ្យ ចង់បានទំនាក់ទំនងល្អជាមួយប្រទេសកម្ពុជា ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលឯកបក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្រុមរបាំអង្គរដែលត្រូវបានបង្កើតឡើងដោយជនភៀសខ្លួនខ្មែរនៅទីក្រុង Lowell រដ្ឋ Massachusetts នឹងសម្តែងសិល្បៈជូនទស្សនិកជនទស្សនាកម្សាន្តដោយឥតគិតថ្លៃនៅទីក្រុង Williamtowns នៅថ្ងៃសៅរ៍ និងនៅទីក្រុង Lowell ថ្ងៃអាទិត្យសប្តាហ៍នេះដើម្បីអបអរខួប៣៥ឆ្នាំរបស់ខ្លួន។
សមរភូមិដើម្បីបញ្ឈប់កុំឱ្យប្រទេសត្រូវគ្របដណ្តប់ដោយស្លាក Starbucks ឬ McDonald's ខណៈដែលស្លាកសញ្ញាចាស់ៗបានបាត់បង់ជារៀងរហូត។
អ្នកស្រី សូ ភីណា បានឲ្យដឹងថា ការរៀបចំមហោស្រពបែបនេះ បានជួយជំរុញលើកទឹកចិត្តឲ្យអ្នកនិពន្ធនៅកម្ពុជា ចាប់ផ្តើមនិពន្ធនិងបោះពុម្ពសៀវភៅនិងស្នាដៃនិពន្ធបែបផ្សេងៗរបស់ខ្លួន៕
លោក ជា សុភាព បានឲ្យដឹងថា គោលបំណងសំខាន់ៗនៃមហោស្រពនេះ រួមមានការផ្សារភ្ជាប់ទំនាក់ទំនងរវាងសមិទ្ធករភាពយន្តជាតិជាមួយសមិទ្ធករភាពយន្តអន្តរជាតិ និងលើកកម្ពស់វិស័យភាពយន្តនៅកម្ពុជាជាដើម៕
ក្រុមកីឡាករកម្ពុជាដែលបានចេញទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម (SEA Games)ចុងក្រោយនេះនៅទីក្រុងហាណូយ ប្រទេសវៀតណាម ដណ្តើមមេដាយបានសរុបចំនួន ៦៣ ក្នុងនោះមាសចំនួន ៩ ប្រាក់ ១៣ និងសំរឹទ្ធចំនួន ៤១ មេដាយ។
បន្ទាប់ពីការសម្តែងរបស់តារាចម្រៀងរ៉េបថៃ MILLI នៅមហោស្របតន្ត្រី Coachella ដែលបានបញ្ចប់ដោយការញ៉ាំបង្អែមបាយដំណើបស្វាយទំនៅលើឆាក ចំណាប់អារម្មណ៍អំពីបង្អែមនេះបានគ្របដណ្តប់លើបណ្តាញសង្គមនៅក្នុងប្រទេសថៃ។ ការចាប់អារម្មណ៍លើបាយដំណើបស្វាយទំ បាននាំឱ្យមនុស្សម្នារភ្ញាក់ផ្អើលនិងសរសើររសជាតិរបស់វា មិនត្រឹមតែនៅក្នុងប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងសហរដ្ឋអាមេរិកផងដែរ។ ហាងលក់ម្ហូបអាហារនិងម្ចាស់ភោជនីយដ្ឋាន បានឃើញការកើនឡើងនៃការលក់ផ្លែស្វាយនិងបង្អែមនេះ។ លោក Supakit Pattaraternon និងអ្នកស្រី Wasamon Audjarint នៃ VOA ផ្នែកភាសាថៃ រាយការណ៍ពីរឿងនេះ។ លោក ចាប ចិត្រា ជូនសេចក្តីប្រែសម្រួល៖
ក្នុងរយៈពេល៤ថ្ងៃចុងក្រោយនេះ ដែលជារយៈពេលនៃពិធីចូលឆ្នាំខ្មែរ ក្រសួងទេសចរណ៍បានកត់ត្រាការធ្វើដំណើរកម្សាន្តរបស់ប្រជាជនជាង៥លាននាក់ ដែលជាចំនួនមួយហួសការរំពឹងទុករបស់ក្រសួង។
តាមរយៈអត្តសញ្ញាណរបស់អ្នកស្រី Elodie ដែលមានឪពុកជាជនជាតិខ្មែរ ក្រុមអ្នកដឹកនាំនិងផលិតរឿងភាគនេះបានរៀបរៀងដំណើររឿងស្តីពីប្រវត្តិគ្រួសាររបស់តួអង្គ Thony ដោយផ្តោតលើប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា និងបញ្ចូលលក្ខណៈពិសេសនានានៃអត្តសញ្ញាណខ្មែរទៅក្នុងរឿងភាគ «The Cleaning Lady» នេះ។
ព័ត៌មានផ្សេងទៀត
No media source currently available