នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេ អ្នកស្រី សាន សិទ្ធា ដែលជាប្រធានក្រុងខ្មែរ បានថ្លែងថា កន្លងមក ក្រុងខ្មែរតែងតែរៀបចំពិធីបុណ្យនេះឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែត្រូវបានអាក់ខានដោយសារជំងឺរាតត្បាតកូវីដ១៩ ដូច្នេះពិធីបុណ្យនៅថ្ងៃទី៣ ខែមេសានេះ គឺជាការៀបចំឆ្នាំទី១ បន្ទាប់ពីមានជំងឺកូវីដ១៩។
លោក Brady ធ្លាប់បាននិយាយជាយូរមកហើយថា លោកចង់ចំណាយពេលច្រើនជាងមុនជាមួយភរិយារបស់លោកដែលជាតារាម៉ូដែល និងកូនទាំងបី ទោះជាលោកនៅលេងកីឡាបានយ៉ាងខ្លាំង ពូកែនៅឡើយក៏ដោយ។
ការដាក់បញ្ចាំង ឬផលិតខ្សែភាពយន្តមួយចំនួននៅប្រទេសកម្ពុជា ត្រូវបានមើលឃើញថាមានភាពចម្រូងចម្រាសនៅពេលដែលខ្សែភាពយន្តនោះ ធ្វើឡើងដោយមិនបានសុំសិទ្ធិស្របច្បាប់សម្រាប់ការផលិតពីអាជ្ញាធរកម្ពុជា។
ផ្លូវជីវិតរបស់លោក ម៉ន ជា រដាក់រដុបរហូតដល់ថ្ងៃមួយដែលលោកពិការដោយសារឧប្បទ្ទវហេតុការងារ។ ក៏ប៉ុន្តែការណ៍នោះមិនបានបញ្ចប់ដំណើរជីវិតលោកទេ ផ្ទុយទៅវិញ វាធ្វើឲ្យលោករកឃើញជីវិតក្នុងវិថីសិល្បៈ និងក្លាយជាសិល្បករកម្រនៅកម្ពុជាដែលបង្កើតគំនូរប្លុកព្រីន។
ពិព័រណ៌បំពាក់ដោយបច្ចេកវិទ្យាទំនើបនេះមាន ដាក់បង្ហាញប្រវត្តិសាស្ត្រដ៏យូរអង្វែងនៃអាណាចក្រអង្គរស្ថាបត្យកម្មអច្ឆរិយ្យរូបសំណាកបែបសាសនាដែលមានអាយុកាលរាប់រយឆ្នាំ និងកំណាយវត្ថុបុរាណរបស់ក្រុមបុរាណវិទូនៅជំុវិញប្រាសាទអង្គរវត្ត។
វត្ថុបុរាណទាំង២៨នោះរួមមានរូបចម្លាក់ព្រះគណេស ព្រះពុទ្ធបដិមាសតវត្សរ៍ទី៧-៨គ.ស.ធ្វើអំពីថ្មភក់បដិមាព្រះវិស្ណុសតវត្សរ៍ទី១០គ.ស. ធ្វើពីថ្មភក់និងបដិមាព្រះនាងលក្ស្មីសតវត្សរ៍ទី១០គ.ស.ធ្វើពីសំរឹទ្ធ។
បើតាមសារាចររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋាភិបាល ស្នើឲ្យមានការហាមឃាត់ចំពោះការកែប្រែ ការប្តូររូបរាងខាងក្រៅ ឬធ្វើឲ្យខូចខាតសោភ័ណភាពចំពោះសំណង់នៃតំបន់បេតិភណ្ឌទីក្រុង។
ដ្ឋាភិបាលបានសម្រេចផ្អាកពិធីបុណ្យអុំទូកជាថ្មីម្តងទៀតសម្រាប់ឆ្នាំ២០២១នេះ ដោយបារម្ភអំពីការឆ្លងរាតត្បាតជំងឺកូវីដ១៩ ដែលមិនទាន់មានការព្យាករណ៍ណាមួយថា អាចនឹងបញ្ចប់នៅពេលណានោះទេ។ នេះបើតាមការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង។
ការព្រួយបារម្ភរបស់រដ្ឋាភិបាល បន្ទាប់វត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ក្នុងរាជធានីភ្នំពេញ បានរកឃើញករណីវិជ្ជមានកូវីដ១៩ ទៅលើព្រះសង្ឃនិងពុទ្ធបរិស័ទ។
ព័ត៌មានផ្សេងទៀត
No media source currently available