ស្ត្រីអ្នកច្នៃម៉ូតវ័យក្មេងកម្ពុជាទាំង១២រូប ទទួលបានការបណ្តុះបណ្តាលពីមជ្ឈមណ្ឌលរចនាបែបទំនើប (Modern Ethnic Design Center)។ ហើយពួកគេត្រូវធ្វើការប្រកួតប្រជែងនៅកម្ពុជា មុននឹងត្រូវចេញទៅប្រកួតជាលក្ខណៈអន្តរជាតិនៅប្រទេសអាល្លឺម៉ង់។
អ្នកនាង នាង សុវឌ្ឍនា ឬ (DJ NANA) បានឆ្លៀតពេលផ្តល់បទសម្ភាសន៍ដល់អ្នកស្រី ស៊ូ ពេជ្រចិន្តានៃ VOA អំពីដំណើរទស្សនកិច្ចរបស់អ្នកនាងនៅសហរដ្ឋអាមេរិក ក៏ដូចជាការងារសិល្បៈរបស់អ្នកនាង និងការចូលរួមចំណែកជួយសង្គមតាមរយៈវីដេអូអប់រំខ្លីៗនៅលើបណ្តាញសង្គម។
ខ្សែភាពយន្តឯកសារមួយ ដែលមានចំណងជើងថា «យប់មិញបងឃើញអូនញញឹម» របស់កម្ពុជាដែលត្រូវបានដឹកនាំផលិតដោយផលិតករខ្មែរវ័យក្មេងមួយរូប និងដែលបង្ហាញពីការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋខ្មែរពីអគារប៊ូឌិញ បានឈ្នះពានរង្វាន់នៅមហោស្រពភាពយន្តអន្តរជាតិមួយ កាលពីពេលថ្មីៗនេះ។
លោក សួង សុភ័ក្ត្រ អាយុ ៤១ឆ្នាំ គឺជាអ្នកនិពន្ធនិងដឹកនាំល្ខោននិយាយដ៏កម្រមួយរូប ដែលនៅតែបន្តខិតខំរក្សាទម្រង់សិល្បៈចំណាស់របស់កម្ពុជាគឺ «ល្ខោននិយាយ» នេះ ឲ្យនៅរស់រាន។ មានដើមកំណើតនៅខេត្តកណ្ដាល លោក សួង សុភ័ក្ត្រ បានមកសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកល្ខោននិយាយនៅរាជធានីភ្នំព
មុងជ្រលក់ថ្នាំជាវិធីសាស្រ្តដ៏ល្អបំផុតមួយដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ប៉ុន្តែវាមានប្រសិទ្ធភាព លុះត្រាតែគេប្រើប្រាស់វាជាប់លាប់។ ប្រព័ន្ធត្រួតពិនិត្យថ្មីមួយដើម្បីតាមដានការប្រើប្រាស់មុងបានរកឃើញថា មនុស្សជាច្រើនមិនបានប្រើមុងនេះតាមការណែនាំនោះទេ។
កាលពីថ្ងៃអាទិត្យ ទី២៥ ខែសីហា ក្នុងព្រឹត្តិការណ៍វប្បធម៌ប្រចាំឆ្នាំនេះ លោក បាវ បេន និងសមាគមរបស់លោក បាននាំយកល្ខោនខោលរបស់ខ្មែរ ដែលអង្គការ UNESCO បានដាក់ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីដែលត្រូវការការពារជាបន្ទាន់ មកដាក់សម្ដែងជាសាធារណៈជាលើកដំបូង នៅឯវត្តពុទ្ធិការាម
ល្ខោនខោល ដែលអង្គការ UNESCO បានដាក់ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីដែលត្រូវការពារជាបន្ទាន់ ត្រូវបានដាក់សម្ដែងជាសាធារណៈជាលើកដំបូងក្នុងតំបន់រដ្ឋធានីវ៉ាស៊ីនតោន នៅមហោស្រពវប្បធម៌ខ្មែរប្រចាំឆ្នាំ២០១៩ កាលពីថ្ងៃអាទិត្យ នៅឯវត្តពុទ្ធិការាម ក្នុងទីក្រុង Silver Spring រដ្ឋ Ma
«គ្រប់ពេលដែលខ្ញុំមើលភាពយន្តនេះគឺខ្ញុំតែងតែយំ»។
ក្នុងពេលនេះសំណង់ចាស់ៗមួយចំនួនក្នុងរូបថតរបស់លោក ត្រូវជំនួសវិញដោយអគារធំៗ ហើយភាគច្រើនសម្រាប់ហេតុផលពាណិជ្ជកម្ម។
ជុង សៀវភីន (Sievphin Chong) អាយុ ២៤ឆ្នាំ បានជ្រើសរើសវិថីអាជីពមួយប្លែកពីយុវជនខ្មែរភាគច្រើន។ មានដើមកំណើតនៅខេត្តស្ទឹងត្រែងនិងធំដឹងក្ដីនៅខេត្តរតនគិរី សៀវភីនមានឱកាសបានមករៀនថ្នាក់បរិញ្ញាបត្រផ្នែកជំនាញរចនា នៅរាជធានីភ្នំពេញ។ ប៉ុន្តែក្រោយមក សៀវភីន បានរកឃើងចំណង់
ព័ត៌មានផ្សេងទៀត
No media source currently available