បទសម្ភាសន៍ VOA ៖ អ្នកដឹកនាំសហគមន៍លោក បាវ បេន យកល្ខោនខោលមកសម្ដែងនៅតំបន់រដ្ឋធានីវ៉ាស៊ីនតោន
លោក បាវ បេន ជាប្រធានសមាគម «ទិវាសហគមន៍ខ្មែរ ឬ Cambodian Community Day» ដែលរៀបចំមហោស្រពវប្បធម៌ខ្មែរជារៀងរាល់ឆ្នាំ នៅតំបន់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ កាលពីថ្ងៃអាទិត្យ ទី២៥ ខែសីហា ក្នុងព្រឹត្តិការណ៍វប្បធម៌ប្រចាំឆ្នាំនេះ លោក បាវ បេន និងសមាគមរបស់លោក បាននាំយកល្ខោនខោលរបស់ខ្មែរ ដែលអង្គការ UNESCO បានដាក់ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីដែលត្រូវការការពារជាបន្ទាន់ មកដាក់សម្ដែងជាសាធារណៈជាលើកដំបូង នៅឯវត្តពុទ្ធិការាម ក្នុងទីក្រុង Silver Spring រដ្ឋ Maryland។ លោក ចាប ចិត្រា នៃ VOA បានចុះទៅជួបសម្ភាសជាមួយលោក បាវ បេន អំពីគោលបំណងនិងដំណើរការនៃការរៀបចំការសម្ដែងល្ខោនខោលរបស់ខ្មែរនេះ៕