ការផ្សងក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លនៅឆ្នាំនេះបានឲ្យដឹងថា ប្រទេសកម្ពុជានឹងទទួលបានផលស្រូវ ពោត និងសណ្តែកច្រើនបរបូរណ៌។ តែអ្នកជំនាញលើកឡើងថា បញ្ហាអាកាសធាតុប្រែប្រួលទំនងជាពិបាកនឹងបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរអាចបង្កបង្កើនផលបានច្រើនដូចប្រផ្នូលនេះ។
លោក សួង សុភ័ក្ត្រ ដែលជាស្ថាបនិកនិងនាយកនៃអង្គការសកម្មភាពសិល្បៈខ្មែរ ត្រូវបានគេអញ្ជើញឲ្យមកធ្វើបទបង្ហាញពីការងារដឹកនាំល្ខោននិយាយរបស់លោក នៅឯសន្និសីទស្ដីពីការសម្ដែងល្ខោននិងនយោបាយ នៅឯសាកលវិទ្យាល័យ Georgetown ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ សន្និសីទនេះត្រូវ
អ្នកនាង Adda Angel (ថុន សរចរិយា) ចែករំលែកបទពិសោធន៍ជោគជ័យក្នុងវិស័យសិល្បៈ។
លោក ម៉ា ច័ន្ទបញ្ញា ដែលជាអ្នកចម្រៀងពេញនិយមមួយរូបក្នុងចំណោមស្រទាប់យុវជន ព្យាយាមលើកស្ទួយវិស័យសិល្បៈខ្មែរ តាមរយៈការនិពន្ធបទចម្រៀងថ្មីខ្លួនឯង ដោយមិនចម្លងពីគេ។
កើតក្នុងគ្រួសារកសិករ លោកអ៊ូច មករា ស្រឡាញ់អាជីពជាអ្នកថតភាពយន្តឯកសារសម្រាប់បម្រើឲ្យការអប់រំដល់ប្រជាពលរដ្ឋនិងយុវជនជំនាន់ក្រោយ ជាពិសេសពលរដ្ឋនិងយុវជននៅតាមតំបន់ដាច់ស្រយាល។
កញ្ញា ចិត្ដ កញ្ចនា សង្ឃឹមថា ស្នាដៃលេចធ្លោរបស់ខ្លួនក្នុងវិស័យសិល្បៈជួយកែប្រែការយល់ឃើញអវិជ្ជមានចំពោះតារាចម្រៀងស្រីនៅក្នុងសង្គមខ្មែរ។
តារាចម្រៀងបទ Original ឬបទមិនចម្លងគេមួយចំនួន មានសុទិដ្ឋិនិយមថា ឧស្សាហកម្មតន្ត្រីនៅកម្ពុជា នឹងអាចរស់ឡើងវិញ ដោយសារតែអ្នកចម្រៀងខ្មែរ ក៏មានលទ្ធភាពបង្កើតភាពច្នៃប្រឌិតក្នុងការតែងនិពន្ធបទចម្រៀងដែរ។
សៀវភៅកម្រងរូបថតដែលដាក់សម្ភោធនោះមានចំណងជើងថា «REAMKER Cambodia Ramayana: Gods, Demons, and Heroes»។ សៀវភៅនេះពណ៌នាអំពីអក្សរសិល្ប៍ បែបព្រាហ្មនិយម រឿងរាមកេរ្តិ៍ដែលដកស្រង់ចេញពីរឿងរាមាយណៈមានប្រភពពីសំស្រ្កឹតរបស់ឥណ្ឌា។
លោក Scott Bywater ជាជនជាតិអូស្ត្រាលីម្នាក់មានដើមកំណើតនៅក្រុង Hobart រដ្ឋ Tasmania។ លោកបានមកដល់ប្រទេសកម្ពុជាក្នុងឆ្នាំ ២០០៨ ហើយបានធ្វើការងានៅអង្គជំនុំជម្រះវិសាមញ្ញកម្ពុជាអស់រយៈពេលបីឆ្នាំ។ បច្ចុប្បន្ន លោកជាកវីនិពន្ធ និងជាអ្នកចម្រៀងនៅតាមបារបារាំងនានាក្នុងរាជធានីភ្នំពេញ។
លោក ព្រាប សុវត្ថិ ព្រមទាំងកូនប្រុសរបស់លោកទាំងបីរូប បានមកសម្ដែងនៅក្នុងទីក្រុង Gaithersburg រដ្ឋ Maryland សហរដ្ឋអាមេរិក កាលល្ងាចថ្ងៃសុក្រទី១២ខែមេសា ដែលនេះជាផ្នែកមួយនៃកម្មវិធីប្រគំតន្ត្រីទេសចរណ៍របស់លោកក្នុងសហរដ្ឋអាមេរិក។ លោក ចាប ចិត្រា នៃ VOA និងក្រុមការងារបានចុះ
នាយករដ្ឋមន្ត្រីបារាំង បានអំពាវនាវឲ្យមានការប្រកួតប្រជែងជាលក្ខណៈអន្តរជាតិដើម្បីជួសជុលកំពួចស្រួចនៅឯព្រះវិហារ Notre Dame ដែលបានបំផ្លាញដោយអគ្គិភ័យនៅក្នុងទីក្រុងប៉ារីស។
ព័ត៌មានផ្សេងទៀត
No media source currently available