សៀវភៅកម្រងរូបថតដែលដាក់សម្ភោធនោះមានចំណងជើងថា «REAMKER Cambodia Ramayana: Gods, Demons, and Heroes»។ សៀវភៅនេះពណ៌នាអំពីអក្សរសិល្ប៍ បែបព្រាហ្មនិយម រឿងរាមកេរ្តិ៍ដែលដកស្រង់ចេញពីរឿងរាមាយណៈមានប្រភពពីសំស្រ្កឹតរបស់ឥណ្ឌា។
លោក Scott Bywater ជាជនជាតិអូស្ត្រាលីម្នាក់មានដើមកំណើតនៅក្រុង Hobart រដ្ឋ Tasmania។ លោកបានមកដល់ប្រទេសកម្ពុជាក្នុងឆ្នាំ ២០០៨ ហើយបានធ្វើការងានៅអង្គជំនុំជម្រះវិសាមញ្ញកម្ពុជាអស់រយៈពេលបីឆ្នាំ។ បច្ចុប្បន្ន លោកជាកវីនិពន្ធ និងជាអ្នកចម្រៀងនៅតាមបារបារាំងនានាក្នុងរាជធានីភ្នំពេញ។
លោក ព្រាប សុវត្ថិ ព្រមទាំងកូនប្រុសរបស់លោកទាំងបីរូប បានមកសម្ដែងនៅក្នុងទីក្រុង Gaithersburg រដ្ឋ Maryland សហរដ្ឋអាមេរិក កាលល្ងាចថ្ងៃសុក្រទី១២ខែមេសា ដែលនេះជាផ្នែកមួយនៃកម្មវិធីប្រគំតន្ត្រីទេសចរណ៍របស់លោកក្នុងសហរដ្ឋអាមេរិក។ លោក ចាប ចិត្រា នៃ VOA និងក្រុមការងារបានចុះ
នាយករដ្ឋមន្ត្រីបារាំង បានអំពាវនាវឲ្យមានការប្រកួតប្រជែងជាលក្ខណៈអន្តរជាតិដើម្បីជួសជុលកំពួចស្រួចនៅឯព្រះវិហារ Notre Dame ដែលបានបំផ្លាញដោយអគ្គិភ័យនៅក្នុងទីក្រុងប៉ារីស។
ដោយដើរតាមគន្លងរបស់ឪពុកខ្លួន លោក សុវត្ថិ មុនីវណ្ណ កំពុងប្រឡូកក្នុងវិស័យចម្រៀង និងក៏កំពុងទទួលបានការគាំទ្រពីសំណាក់អ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេស។
ពលរដ្ឋក្រុងប៉ារីសនិងអ្នកទេសចររាប់ពាន់នាក់បាននៅណែនតាន់តាប់លើផ្លូវនិងស្ពានក្នុងការសាមគ្គីកាលពីថ្ងៃអង្គារ បន្ទាប់ពីការបំផ្លិចបំផ្លាញព្រះវិហារសាសនាជាទីស្រឡាញ់នោះ។
ប្រធានាធិបតីបារាំងលោក Emanuel Macron បានធ្វើសុន្ទរកថានៅប្រហែលពាក់កណ្តាលយប់ ដោយបានជំរុញឲ្យសហគមន៍អន្តរជាតិជួយជួសជុលទីកន្លែងនិមិត្តរូបទីក្រុងប៉ារីសឡើងវិញ ដែលមានការខូចខាតយ៉ាងខ្លាំង។
ក្រុមមន្រ្តីក្រុងប៉ារីសបាននិយាយថា ក្រុមអ្នកពន្លត់អគ្គីភ័យបានធ្វើការជួយសង្គ្រោះស្នាដៃសិល្បៈ និងរបស់របរពិសិដ្ឋជាច្រើនពីព្រះវិហារសតវត្សរ៍ទី ១២ នេះទៅតាមដែលពួកគេអាចធ្វើបាន។
ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលចេញផ្សាយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ដែលជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បង្ហាញថា រាប់ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសានេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសមានចំនួន១០៩លើក។
ក្រុមពន្លត់អគ្គិភ័យរបស់ប្រទេសបារាំងបានបញ្ជាក់នៅថ្ងៃអង្គារនេះថា រចនាសម្ព័ន្ធសំណង់នៃព្រះវិហារគ្រិស្តសាសនា Notre Dame ដ៏ល្បីឈ្មោះ ដែលត្រូវបានអគ្គិភ័យឆាបឆេះកាលពីថ្ងៃចន្ទម្សិលមិញ។
កម្មវិធីសង្ក្រាន្តវត្តភ្នំ ដែលមានរយៈពេល ៣ថ្ងៃ បាននឹងកំពុងប្រព្រឹត្តិទៅនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។ សង្រ្កាន្តវត្តភ្នំ នឹងត្រូវរៀបចំចាប់ពីពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ដែលមានការលេងល្បែងប្រជាប្រិយដូចជាបោះអង្គុញ ចោលឈូង ទាញព័ត្រ លាក់កន្សែង។
ព័ត៌មានផ្សេងទៀត
No media source currently available