កើតក្នុងគ្រួសារកសិករ លោកអ៊ូច មករា ស្រឡាញ់អាជីពជាអ្នកថតភាពយន្តឯកសារសម្រាប់បម្រើឲ្យការអប់រំដល់ប្រជាពលរដ្ឋនិងយុវជនជំនាន់ក្រោយ ជាពិសេសពលរដ្ឋនិងយុវជននៅតាមតំបន់ដាច់ស្រយាល។
កញ្ញា ចិត្ដ កញ្ចនា សង្ឃឹមថា ស្នាដៃលេចធ្លោរបស់ខ្លួនក្នុងវិស័យសិល្បៈជួយកែប្រែការយល់ឃើញអវិជ្ជមានចំពោះតារាចម្រៀងស្រីនៅក្នុងសង្គមខ្មែរ។
តារាចម្រៀងបទ Original ឬបទមិនចម្លងគេមួយចំនួន មានសុទិដ្ឋិនិយមថា ឧស្សាហកម្មតន្ត្រីនៅកម្ពុជា នឹងអាចរស់ឡើងវិញ ដោយសារតែអ្នកចម្រៀងខ្មែរ ក៏មានលទ្ធភាពបង្កើតភាពច្នៃប្រឌិតក្នុងការតែងនិពន្ធបទចម្រៀងដែរ។
សៀវភៅកម្រងរូបថតដែលដាក់សម្ភោធនោះមានចំណងជើងថា «REAMKER Cambodia Ramayana: Gods, Demons, and Heroes»។ សៀវភៅនេះពណ៌នាអំពីអក្សរសិល្ប៍ បែបព្រាហ្មនិយម រឿងរាមកេរ្តិ៍ដែលដកស្រង់ចេញពីរឿងរាមាយណៈមានប្រភពពីសំស្រ្កឹតរបស់ឥណ្ឌា។
លោក Scott Bywater ជាជនជាតិអូស្ត្រាលីម្នាក់មានដើមកំណើតនៅក្រុង Hobart រដ្ឋ Tasmania។ លោកបានមកដល់ប្រទេសកម្ពុជាក្នុងឆ្នាំ ២០០៨ ហើយបានធ្វើការងានៅអង្គជំនុំជម្រះវិសាមញ្ញកម្ពុជាអស់រយៈពេលបីឆ្នាំ។ បច្ចុប្បន្ន លោកជាកវីនិពន្ធ និងជាអ្នកចម្រៀងនៅតាមបារបារាំងនានាក្នុងរាជធានីភ្នំពេញ។
លោក ព្រាប សុវត្ថិ ព្រមទាំងកូនប្រុសរបស់លោកទាំងបីរូប បានមកសម្ដែងនៅក្នុងទីក្រុង Gaithersburg រដ្ឋ Maryland សហរដ្ឋអាមេរិក កាលល្ងាចថ្ងៃសុក្រទី១២ខែមេសា ដែលនេះជាផ្នែកមួយនៃកម្មវិធីប្រគំតន្ត្រីទេសចរណ៍របស់លោកក្នុងសហរដ្ឋអាមេរិក។ លោក ចាប ចិត្រា នៃ VOA និងក្រុមការងារបានចុះ
នាយករដ្ឋមន្ត្រីបារាំង បានអំពាវនាវឲ្យមានការប្រកួតប្រជែងជាលក្ខណៈអន្តរជាតិដើម្បីជួសជុលកំពួចស្រួចនៅឯព្រះវិហារ Notre Dame ដែលបានបំផ្លាញដោយអគ្គិភ័យនៅក្នុងទីក្រុងប៉ារីស។
ដោយដើរតាមគន្លងរបស់ឪពុកខ្លួន លោក សុវត្ថិ មុនីវណ្ណ កំពុងប្រឡូកក្នុងវិស័យចម្រៀង និងក៏កំពុងទទួលបានការគាំទ្រពីសំណាក់អ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេស។
ពលរដ្ឋក្រុងប៉ារីសនិងអ្នកទេសចររាប់ពាន់នាក់បាននៅណែនតាន់តាប់លើផ្លូវនិងស្ពានក្នុងការសាមគ្គីកាលពីថ្ងៃអង្គារ បន្ទាប់ពីការបំផ្លិចបំផ្លាញព្រះវិហារសាសនាជាទីស្រឡាញ់នោះ។
ប្រធានាធិបតីបារាំងលោក Emanuel Macron បានធ្វើសុន្ទរកថានៅប្រហែលពាក់កណ្តាលយប់ ដោយបានជំរុញឲ្យសហគមន៍អន្តរជាតិជួយជួសជុលទីកន្លែងនិមិត្តរូបទីក្រុងប៉ារីសឡើងវិញ ដែលមានការខូចខាតយ៉ាងខ្លាំង។
ក្រុមមន្រ្តីក្រុងប៉ារីសបាននិយាយថា ក្រុមអ្នកពន្លត់អគ្គីភ័យបានធ្វើការជួយសង្គ្រោះស្នាដៃសិល្បៈ និងរបស់របរពិសិដ្ឋជាច្រើនពីព្រះវិហារសតវត្សរ៍ទី ១២ នេះទៅតាមដែលពួកគេអាចធ្វើបាន។
ព័ត៌មានផ្សេងទៀត
No media source currently available