ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ លោក ម៉ា ច័ន្ទបញ្ញា សង្ឃឹម​សិល្បៈ​ខ្មែរ​រីក​ចម្រើន​តាម​រយៈ​បទចម្រៀង​និពន្ធ​ថ្មី


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក ម៉ា ច័ន្ទបញ្ញា ដែល​ជា​អ្នក​ចម្រៀង​ពេញ​និយម​មួយ​រូប​ក្នុង​ចំណោម​ស្រទាប់​យុវជន​ ព្យាយាម​លើក​ស្ទួយ​វិស័យ​សិល្បៈ​ខ្មែរ តាមរយៈ​ការ​និពន្ធ​បទចម្រៀង​ថ្មី​ខ្លួន​​ឯង ដោយ​មិន​ចម្លង​ពី​គេ។ លោក ម៉ា ច័ន្ទបញ្ញា គឺ​ជា​ជ័យ​លាភី​លេខ​ពីរ​ក្នុង​ការ​ប្រឡង​ចម្រៀង​ជាតិ​កាល​ពី​ឆ្នាំ​២០១១​។ លោក​ត្រូវ​បាន​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​អញ្ជើញ​ឲ្យ​មក​ចូលរួម​ក្នុង​កម្មវិធី​ភាព​ជា​អ្នកដឹកនាំ​អន្តរជាតិ (IVLP)​ កាល​ពី​ថ្ងៃ​ទី​២៧​ខែ​មេសា​ដល់​ថ្ងៃ​ទី​៨ ​ខែ​ឧសភា​កន្លង​ទៅ​នេះ ដើម្បី​រៀនសូត្រ​បន្ថែម​ពី​ការ​ច្នៃប្រឌិត​សិល្បៈ​បង្កើត​ថ្មី។ អ្នកស្រី ហុង ចិន្ដា នៃ VOA បាន​សម្ភាស​លោក ម៉ា ច័ន្ទបញ្ញា នៅ​ក្នុង​បន្ទប់​ផ្សាយ​របស់ VOA ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន អំពី​បទពិសោធន៍​និង​ការ​តាំង​ចិត្ត​របស់​លោក​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​សិល្បៈ​ខ្មែរ។ សូម​លោក​អ្នក​នាង​ស្ដាប់​បទសម្ភាសន៍​នេះ​ដូច​ត​ទៅ៖

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG