សិល្បករជើងចាស់ខ្មែរ៥រូបទើបបានបញ្ចប់ដំណើរទេសចរណ៍សិល្បៈ«សិល្បៈដើម្បីសន្តិភាព» រៀបចំដោយអង្គការសិល្បៈខ្មែរអមតៈ Cambodian Living Arts (CLA) ពីថ្ងៃទី២៥ ខែតុលា ដល់១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសហរដ្ឋអាមេរិក។
«នៅក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន សូមរួបរួមសាមគ្គីជាធ្លុងមួយស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញនិងច្បាប់រដ្ឋដើម្បីចូលរួមចំណែកការពារនិងកសាងមាតុភូមិលើគ្រប់វិស័យ»។
ប្រទេសបារាំងចាប់ផ្តើមពិធីរំឮកការបញ្ចប់សង្គ្រាមលោកលើកទី១ដែលមានរយៈពេលមួយសប្តាហ៍ដោយចាប់ផ្តើមពីថ្ងៃអាទិត្យនេះទៅ ដោយមានមេដឹកនាំចំនួន៨០រូបមកពីជុំវិញពិភពលោកប្រុងប្រៀបធ្វើដំណើរតាមយន្តហោះដើម្បីចូលរួមពិធីដែលកត់សម្គាល់មានរយៈពេលមួយសតវត្សរ៍។
ក្រុមតន្ត្រីព្យុហយាត្រាភ្នំពេញ មានសមាជិកក្រុមដែលហ៊ានជម្នះភាពលំបាកលំបិនរបស់ពួកគេ ដោយប្រើប្រាស់ចំណងមិត្តភាព ភាពច្នៃប្រឌិត និងមេរៀនជីវិតដែលក្មេងជាច្រើនមិនមានឱកាសឆ្លងកាត់ ដើម្បីអនាគតវែងឆ្ងាយនៃក្រុមតន្ត្រីភ្លេងព្យុហយាត្រាឯករាជ្យតែមួយគត់នៅកម្ពុជា។
ដំណើរទេសចរណ៍សិល្បៈ «សិល្បៈដើម្បីសន្តិភាព» នេះ ចង់រៀបរាប់អំពី រឿងរ៉ាវអំពីប្រទេសកម្ពុជា ដោយផ្ដោតលើដំណើរជីវិតផ្ទាល់ខ្លួនរបស់សិល្បករទាំង៥រូប ដែលជាអ្នករស់រានមានជីវិតពីសម័យខ្មែរក្រហម។
ចំណាប់អារម្មណ៍កើនឡើងលើភាពយន្តវៀតណាមនេះ គឺកើតចេញពីអ្នកផលិតផង និងអ្នកទស្សនាផងនៅក្នុងប្រទេសវៀតណាម។ បណ្ដាញរោងភាពយន្ត CGV បានរាយការណ៍ថា ចំណូលរបស់ខ្លួនមានការកើនឡើងចំនួន ៣០ ភាគរយ កាលពីឆ្នាំ ២០១៧ បើប្រៀបជាមួយនឹងឆ្នាំ ២០១៦។
កញ្ញា ហេង សំណាង ជាអ្នកសម្របសម្រួលកម្មវិធីនៃ អង្គការសិល្បៈខ្មែរអមតៈ ដែលនឹងរៀបចំ ដំណើរទេសចរណ៍សិល្បៈ «សិល្បៈដើម្បីសន្តិភាព» ឬ Arts4Peace Tour មកកាន់ទីក្រុងភាគខាងកើតឆ្នេរសមុទ្រចំនួន៦ ក្នុងសហរដ្ឋអាមេរិក។
លោក សុភា មានមន្ទិលពីការផ្តល់តម្លៃជាពលរដ្ឋទៅលើសហគមន៍ជនជាតិភាគតិច នៅតំបន់ដាច់ស្រយាលនានានៅកម្ពុជានាអំឡុងពេលទសវត្សរ៍ឆ្នាំ ៦០ ដោយសារតែការមិនសូវផ្តិតយករូបភាពរបស់សហគមន៍ជនជាតិភាគតិចទាំងនោះ។
ក្រសួងទេសចរណ៍កម្ពុជា បានចេញរបាយការណ៍មួយបង្ហាញថា តំបន់ជាប់មាត់សមុទ្រចំនួនបីមានចំនួនភ្ញៀវទេសចរធ្លាក់ចុះ ដោយបណ្តាលមកពីស្ថានភាពផ្លូវ និងអាកាសធាតុ។
ក្រុមនេះ គឺអាចរាប់បានថា ជាក្រុមមួយដែលមានទំហំតូចបើយើងនិយាយអំពីទំហំនៃក្រុមតន្រ្តីព្យុះហយាត្រាដែលធម្មតាមានមនុស្សដល់ទៅរាប់រយនាក់ក្នុងមួយក្រុមៗ។ ការណ៍ដែលមានសមាជិកនេះតិច មិនបានសម្រួលដល់បញ្ហាដែលក្រុមតន្រ្តីនេះ បានជួបប្រទះនោះឡើយ។
មហោស្រពរូបថតភ្នំពេញត្រូវបានធ្វើឡើងជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨ជាលើកទី០៩ ដើម្បីលើកស្ទួយ ផ្តល់ឱកាស និងបង្ហាញពីការអភិវឌ្ឍន៍ថ្មីនៃវិស័យរូបថត។ វិទ្យាល័យនិងអនុវិទ្យាល័យពីរកន្លែងក្នុងរាជធានីភ្នំពេញបានផ្តល់ទីតាំងសម្រាប់តាំងបង្ហាញក្នុងមហោស្រពរូបថតភ្នំពេញលើកទី០៩នេះ។ ខាងក្រោមជាទិដ្ឋភាពការបើកសម្ពោធពិព័រណ៌ដោយជិះរ៉ឺម៉កកង់បីទៅទស្សនាពិព័រណ៌ប្រាំពីរកន្លែងក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសៅរ៍ទី០៦ ខែតុលា ឆ្នាំ ២០១៨ ហើយរូបថតនឹងត្រូវដាក់តាំងពិព័រណ៌រហូតដល់ខែវិច្ឆិកា។
ព័ត៌មានផ្សេងទៀត
No media source currently available