មហោស្រពរូបថតភ្នំពេញត្រូវបានធ្វើឡើងជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨ជាលើកទី០៩ ដើម្បីលើកស្ទួយ ផ្តល់ឱកាស និងបង្ហាញពីការអភិវឌ្ឍន៍ថ្មីនៃវិស័យរូបថត។ វិទ្យាល័យនិងអនុវិទ្យាល័យពីរកន្លែងក្នុងរាជធានីភ្នំពេញបានផ្តល់ទីតាំងសម្រាប់តាំងបង្ហាញក្នុងមហោស្រពរូបថតភ្នំពេញលើកទី០៩នេះ។ ខាងក្រោមជាទិដ្ឋភាពការបើកសម្ពោធពិព័រណ៌ដោយជិះរ៉ឺម៉កកង់បីទៅទស្សនាពិព័រណ៌ប្រាំពីរកន្លែងក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសៅរ៍ទី០៦ ខែតុលា ឆ្នាំ ២០១៨ ហើយរូបថតនឹងត្រូវដាក់តាំងពិព័រណ៌រហូតដល់ខែវិច្ឆិកា។
កម្រងរូបភាព៖ «មហោស្រពរូបថតភ្នំពេញឆ្នាំ២០១៨លើកទី០៩បានចាប់ផ្តើម»

១
រ៉ឺម៉កកង់បីកំពុងរង់ចាំដឹកភ្ញៀវជាតិនិងអន្តរជាតិទៅទស្សនាស្នាដៃថតរូបដែលត្រូវបានដាក់បង្ហាញនៅតាមទីតាំងខុសៗគ្នាក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០១៨។(ទុំ ម្លិះ/VOA)

២
រ៉ឺម៉កកង់បីកំពុងរង់ចាំដឹកភ្ញៀវជាតិនិងអន្តរជាតិទៅទស្សនាស្នាដៃថតរូបដែលត្រូវបានដាក់បង្ហាញនៅតាមទីតាំងខុសៗគ្នាក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០១៨។(ទុំ ម្លិះ/VOA)

៣
ភ្ញៀវអន្តរជាតិថតរូបជាមួយស្នាដៃរូបថតមួយដែលត្រូវបានដាក់បង្ហាញនៅតាមជញ្ជាំងស្ថានទូតបារាំងកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០១៨។(ទុំ ម្លិះ/VOA)

៤
ភ្ញៀវជាតិនិងអន្តរជាតិកំពុងមើលស្នាដៃថតរូបមួយដែលត្រូវបានដាក់បង្ហាញនៅតាមជញ្ជាំងស្ថានទូតបារាំងកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០១៨។(ទុំ ម្លិះ/VOA)

៥
ភ្ញៀវជាតិនិងអន្តរជាតិកំពុងមើលស្នាដៃរូបថតមួយដែលត្រូវបានដាក់បង្ហាញនៅក្នុងអនុវិទ្យាល័យចតុមុខកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០១៨។(ទុំ ម្លិះ/VOA)

៦
ភ្ញៀវជាតិនិងអន្តរជាតិកំពុងមើលស្នាដៃថតរូបមួយដែលត្រូវបានដាក់បង្ហាញនៅក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០១៨។(ទុំ ម្លិះ/VOA)

៧
ភ្ញៀវជាតិនិងអន្តរជាតិកំពុងមើលស្នាដៃថតរូបមួយដែលត្រូវបានដាក់បង្ហាញនៅក្នុងវិចិត្រសាល X-emពីថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០១៨។(ទុំ ម្លិះ/VOA)

៨
ស្នាដៃថតរូបមួយដោយវិចិត្រករជនជាតិថៃត្រូវបានដាក់បង្ហាញនៅក្នុងវិចិត្រសាល Java Art វិមានឯករាជ្យកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០១៨។(ទុំ ម្លិះ/VOA)