អ្នកច្នៃទូកនៅវត្តសារាវ៉ាន់ រាជធានីភ្នំពេញ បានបង្ហើយការកែច្នៃទូកងដើម្បីប្រណាំងអំឡុងពេលពិធីបុណ្យអុំទូករយៈពេលបីថ្ងៃនៅទន្លេសាបជាទន្លេតែមួយគត់ក្នុងពិភពលោកមានចរន្តទឹកហូរបញ្ច្រាស។
កញ្ញា សំ ថារ័ត្ន គឺជាស្ត្រីខ្មែរដំបូងម្នាក់ដែលបានហាត់ក្បាច់គុនល្បុក្កតោឡើងវិញ បន្ទាប់ពីគុនល្បុក្កតោនេះស្ទើរតែរលាយសាបសូន្យក្នុងសម័យខ្មែរក្រហម។
ខណៈដែលកម្ពុជាកំពុងប្រារព្ធពិធីបុណ្យអុំទូក សាលាគណរាជធានីភ្នំពេញបានហាមមិនឲ្យព្រះសង្ឃនិមន្តទៅតំបន់មួយចំនួន ចាប់ពីវិមានឯករាជ្យរហូតដល់គល់ស្ពានជ្រោយចង្វារខាងជើង ដើម្បីលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ព្រះពុទ្ធសាសនា។
លោក សាយ មុន្នី នៃវីអូអេ បានសម្ភាសន៍លោក អាន ចនផន ស្ថាបនិកនៃអង្គការសិល្បៈខ្មែរអមតៈនេះ និងលោក ធុច សាវ៉ាង សិល្បករភ្លេងបុរាណខ្មែរម្នាក់ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
សិល្បករជើងចាស់ខ្មែរ៥រូបទើបបានបញ្ចប់ដំណើរទេសចរណ៍សិល្បៈ«សិល្បៈដើម្បីសន្តិភាព» រៀបចំដោយអង្គការសិល្បៈខ្មែរអមតៈ Cambodian Living Arts (CLA) ពីថ្ងៃទី២៥ ខែតុលា ដល់១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសហរដ្ឋអាមេរិក។
«នៅក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន សូមរួបរួមសាមគ្គីជាធ្លុងមួយស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញនិងច្បាប់រដ្ឋដើម្បីចូលរួមចំណែកការពារនិងកសាងមាតុភូមិលើគ្រប់វិស័យ»។
ប្រទេសបារាំងចាប់ផ្តើមពិធីរំឮកការបញ្ចប់សង្គ្រាមលោកលើកទី១ដែលមានរយៈពេលមួយសប្តាហ៍ដោយចាប់ផ្តើមពីថ្ងៃអាទិត្យនេះទៅ ដោយមានមេដឹកនាំចំនួន៨០រូបមកពីជុំវិញពិភពលោកប្រុងប្រៀបធ្វើដំណើរតាមយន្តហោះដើម្បីចូលរួមពិធីដែលកត់សម្គាល់មានរយៈពេលមួយសតវត្សរ៍។
ក្រុមតន្ត្រីព្យុហយាត្រាភ្នំពេញ មានសមាជិកក្រុមដែលហ៊ានជម្នះភាពលំបាកលំបិនរបស់ពួកគេ ដោយប្រើប្រាស់ចំណងមិត្តភាព ភាពច្នៃប្រឌិត និងមេរៀនជីវិតដែលក្មេងជាច្រើនមិនមានឱកាសឆ្លងកាត់ ដើម្បីអនាគតវែងឆ្ងាយនៃក្រុមតន្ត្រីភ្លេងព្យុហយាត្រាឯករាជ្យតែមួយគត់នៅកម្ពុជា។
ដំណើរទេសចរណ៍សិល្បៈ «សិល្បៈដើម្បីសន្តិភាព» នេះ ចង់រៀបរាប់អំពី រឿងរ៉ាវអំពីប្រទេសកម្ពុជា ដោយផ្ដោតលើដំណើរជីវិតផ្ទាល់ខ្លួនរបស់សិល្បករទាំង៥រូប ដែលជាអ្នករស់រានមានជីវិតពីសម័យខ្មែរក្រហម។
ចំណាប់អារម្មណ៍កើនឡើងលើភាពយន្តវៀតណាមនេះ គឺកើតចេញពីអ្នកផលិតផង និងអ្នកទស្សនាផងនៅក្នុងប្រទេសវៀតណាម។ បណ្ដាញរោងភាពយន្ត CGV បានរាយការណ៍ថា ចំណូលរបស់ខ្លួនមានការកើនឡើងចំនួន ៣០ ភាគរយ កាលពីឆ្នាំ ២០១៧ បើប្រៀបជាមួយនឹងឆ្នាំ ២០១៦។
កញ្ញា ហេង សំណាង ជាអ្នកសម្របសម្រួលកម្មវិធីនៃ អង្គការសិល្បៈខ្មែរអមតៈ ដែលនឹងរៀបចំ ដំណើរទេសចរណ៍សិល្បៈ «សិល្បៈដើម្បីសន្តិភាព» ឬ Arts4Peace Tour មកកាន់ទីក្រុងភាគខាងកើតឆ្នេរសមុទ្រចំនួន៦ ក្នុងសហរដ្ឋអាមេរិក។
ព័ត៌មានផ្សេងទៀត
No media source currently available