ការលួចចូលនេះត្រូវបានគេរកឃើញ ក្រោយពីសារអេឡិចត្រូនិកឬអ៊ីមែលដ៏គួរឲ្យសង្ស័យមួយដែលត្រូវបានផ្ញើទៅកាន់កញ្ញា កឹម មនោវិទ្យា ដែលជាកូនស្រីរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងជាប់ពន្ធនាគារ។
លោក ធន សារាយ បានធ្វើការងារក្នុងភារកិច្ចគាំពារសិទ្ធិមនុស្សនៅប្រទេសកម្ពុជាអស់រយៈពេលជិតបីទសវត្សកន្លងមកនេះ។
ព្រះរាជាណាចក្រកម្ពុជាប្រារព្ធខួប៦៣ឆ្នាំនៃការទទួលបានឯករាជ្យពីការដាក់នឹងអាណានិគមបារាំងនៅព្រឹកថ្ងៃពុធ ទី៩ ខែវិច្ឆិកានេះ។
ក្រោមព្រះរាជាធិបតីរបស់ព្រះមហាក្សត្រកម្ពុជា ព្រះករុណាព្រះបរមនាថ នរោត្តម សីហមុនី និងអមដំណើរដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានព្រឹទ្ធសភាលោក ហេង សំរិន ព្រះមហាក្សត្រ បានប្រទានគារវៈកិច្ចដល់មន្ត្រីរាជការ អ្នកមុខអ្នកការ និងអង្គទូតនានា។
បុរសទាំងបួននាក់នេះស្ថិតក្នុងចំណោមចំណាប់ខ្មាំងចម្រុះជាតិសាសន៍ចំនួន២៦នាក់ ដែលត្រូវបានជួយសង្គ្រោះឲ្យរួចផុតពីការឃុំឃាំងរបស់ក្រុមចោរសមុទ្រនៅប្រទេសសូម៉ាលីកាលពីថ្ងៃទី២២ ខែតុលា កន្លងទៅនេះ។
ពលរដ្ឋកម្ពុជាទាំងបួននាក់នោះ ដែលបានទៅធ្វើជាពលករនេសាទនៅប្រទេសចិននិងជប៉ុន ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងក្នុងប្រទេសសូម៉ាលីតាំងពីឆ្នាំ ២០១០។
ពលរដ្ឋកម្ពុជាចំនួនបួននាក់ក្នុងចំណោមចំណាប់ខ្មាំងចម្រុះជាតិសាសន៍ចំនួន២៦នាក់ត្រូវបានជួយសង្គ្រោះឲ្យរួចផុតពីការឃុំឃាំងរបស់ក្រុមចោរសមុទ្រនៅប្រទេសសូម៉ាលីកាលពីថ្ងៃទី២២ ខែតុលា សប្ដាហ៍មុន។ ពួកគេនឹងត្រូវបញ្ជូនមកប្រទេសហ្វីលីពីននៅចុងសប្តាហ៍នេះ។
ក្រុម The Hostage Support Partners ប្រកាសថា ខ្លួនបានរំដោះចំណាប់ខ្មាំងចំនួន២៦ដែលនៅរស់រានមានជិវិតដែលមកពីប្រទេសវៀតណាម ឥណ្ឌូនេស៊ី ប្រទេសហ្វីលីពីន ប្រទេសចិន ដែនកោះតៃវ៉ាន់ ក្នុងនោះមានជនជាតិកម្ពុជាចំនួនបួនរូបផងដែរ ។
ការថ្លែងរបស់លោកស្រី ស្មីត អំពីភាពអាប់អួរនៃបរិយាកាសនយោបាយនេះ ធ្វើឡើងនៅថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចរបស់លោកស្រីមកកាន់កម្ពុជារយៈពេល១០ថ្ងៃ។
ថ្វីបើលោកអភិបាលខ័ណ្ឌលើកឡើងថា មានតែប្រជាពលរដ្ឋ២០០គ្រួសារ បានរងផលប៉ះពាល់ពីការជន់លិចទឹកនេះក្តី មន្រ្តីប៉ូលិសខ័ណ្ឌមួយរូបប្រាប់ការសែតភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទថា ទឹកជំនន់នេះបានបណ្ដាលឲ្យគ្រួសារចំនួន១៦៣៧ នៅសង្កាត់ចំនួន៩នៅខណ្ឌដង្កោរងផលប៉ះពាល់។
លោកជុំ សុន្ទរី ប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីស្តីការក្រសួងការបរទេសថា លោកស្រី រ៉ូណា ស្មីត បានជំរុញឲ្យរដ្ឋាភិបាលបន្តយន្តការគោរពសិទ្ធិមនុស្សបន្ថែមទៀត ដោយហេតុថាប្រទេសមួយចំនួនលើពិភពលោកកំពុងព្រួយបារម្ភពីការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
សហគមន៍អឺរ៉ុបប្រចាំនៅកម្ពុជាសហការជាមួយ ក្រសួងបរិស្ថាន និងអាជ្ញាធរនៅក្នុងផ្សារធំៗមួយចំនួនក្នុងរាជធានីភ្នំពេញនៅព្រឹកថ្ងៃសុក្រនេះ បានចាប់ផ្តើម យុទ្ធនាការបរិស្ថាន«បញ្ចូលទំនិញក្នុងថង់តែមួយ» ដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក សម្រាប់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា។
ប្រទេសកម្ពុជា នឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាខែមិថុនា ឆ្នាំ២០១៧ខាងមុខ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០១៨។
នាសប្តាហ៍នេះ សាលាក្តីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម បានផ្អាកដំណើរការកាត់ទោសសំណុំរឿង០០២/០២ដោយសារបញ្ហាជំនន់ទឹកភ្លៀង នៅបរិវេណនៃសាលាក្ដីមួយនេះ។ អ្នកឃ្លាំមើលការកាត់ទោសសាលាក្ដីខ្មែរក្រហមនិងតំណាងដើមបណ្ដឹងរដ្ឋបវេណី បង្ហាញការព្រួយបារម្ភអំពីការយឺតយ៉ាវនៃការកាត់ទោស លើមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ដែលមានវ័យកាន់តែចាស់ទៅ។ យ៉ាងណាក៏ដោយ មន្រ្តីនៃសាលាក្ដីខ្មែរក្រហមបានឲ្យដឹងថាសាលាក្ដីនឹងបន្តការងាររបស់ខ្លួននៅថ្ងៃច័ន្ទសប្ដាហ៍។
មន្ទីរពេទ្យជប៉ុនថ្មីដែលមានឈ្មោះថា សាន់រាយ ស្ថិតនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញនេះ មានគ្រែចំនួន៥០សម្រាប់ទទួលព្យាបាលនិងថែទាំអ្នកជំងឺ។
តុលាការដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោកស្រីទេព វន្នីពីបទ«ប្រមាថមន្ត្រីរាជការសាធារណៈ»នៅថ្ងៃទី១៧ខែសីហា ព្រមទាំងសកម្មជនសហគមន៍បឹងកក់ម្នាក់ទៀតគឺអ្នកស្រីបូវ សោភា តែអ្នកស្រីត្រូវបានដោះលែងវិញបន្ទាប់ពីត្រូវឃុំខ្លួនអស់រយៈពេល៦ថ្ងៃ។
មន្រ្តីគ.ជ.ប.បានឲ្យដឹងថា ការចុះឈ្មោះមានភាពរលូន តែទោះជាយ៉ាងណាក្ដី ប្រជាពលរដ្ឋដែលបានទៅចុះឈ្មោះបោះឆ្នោត និងអ្នកសម្របសម្រួលការចុះឈ្មោះបោះឆ្នោតបានប្រាប់ VOA ថា ពួកគេមិនពេញចិត្តនឹងដំណើរការនៃការចុះឈ្មោះនៅឡើយទេ ដោយសារបញ្ហាបច្ចេកទេស។
ប្រជាពលរដ្ឋសហគមន៍បុរីកីឡាបារម្ភអំពីសុវត្ថិភាពពេលសន្តិសុខខ័ណ្ឌ៧មករាបានវាយកម្ទេចអគារចាស់មួយខ្នងនៅជាប់នឹងគេហដ្ឋានរបស់ពួកគេរស់នៅ។
ព័ត៌មានផ្សេងទៀត