ព្រះរាជាណាចក្រកម្ពុជាប្រារព្ធខួប៦៣ឆ្នាំនៃការទទួលបានឯករាជ្យពីការដាក់នឹងអាណានិគមបារាំងនៅព្រឹកថ្ងៃពុធ ទី៩ ខែវិច្ឆិកានេះ។ មន្ត្រីរាជការមកពីក្រសួងពាក់ព័ន្ធ ក្រុមតំណាងរាស្ត្រ ពលទាហាន សិស្សានុសិស្ស និងជាពិសេសក្រុមយុទ្ធជន បានមកជួបជុំនៅវិមានឯករាជ្យ ដើម្បីចូលរួមពិធីយ៉ាងឧឡារិកអធិកអធមអមដោយភ្លេងជ័យអបអរសាទរនៃការទាមទារឯករាជ្យរបស់វីរជនខ្មែរ។ ក្រោមព្រះរាជាធិបតីរបស់ព្រះមហាក្សត្រកម្ពុជា ព្រះករុណាព្រះបរមនាថ នរោត្តម សីហមុនី និងអមដំណើរដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានព្រឹទ្ធសភាលោក ហេង សំរិន ព្រះមហាក្សត្រ បានប្រទានគារវៈកិច្ចដល់មន្ត្រីរាជការ អ្នកមុខអ្នកការ និងអង្គទូតនានា៕