ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រេសិត​ពិសេស​អ.ស.ប​បារម្ភ​ខ្លាំង​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​នយោបាយ​នៅ​កម្ពុជា​


លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិថ្លែងការណ៍ក្នុងសន្និសីទសារព័ត៌មានអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានាឱកាសចុងបញ្ចប់បេសកកម្មនៅការិយាល័យទីភ្នាក់ងារអ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្សហៅកាត់ថា UNOHCHR នៅទីក្រុងភ្នំពេញ កាលពីថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០១៦។
លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិថ្លែងការណ៍ក្នុងសន្និសីទសារព័ត៌មានអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានាឱកាសចុងបញ្ចប់បេសកកម្មនៅការិយាល័យទីភ្នាក់ងារអ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្សហៅកាត់ថា UNOHCHR នៅទីក្រុងភ្នំពេញ កាលពីថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០១៦។

ការ​ថ្លែង​របស់​លោក​ស្រី​ ស្មីត​ អំពី​ភាព​អាប់អួរ​នៃ​បរិយាកាស​នយោបាយ​នេះ​ ធ្វើ​ឡើង​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​មក​កាន់​កម្ពុជា​រយៈពេល​១០​ថ្ងៃ។

លោក​ស្រី ​រ៉ូណា ស្មីត​ (Rhona Smith) ​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​លើក​ឡើងថា ​ការ​មិន​ចុះ​សម្រុង​នៅ​ក្នុងចំណោម​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរគឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្រ្គោះ​ជាតិ​ ហើយ​និង​ភាពមិន​ឯករាជ្យ​នៃ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ ជា​ឧបសគ្គ​ចម្បង​ក្នុង​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​

​ការ​ថ្លែង​របស់​លោក​ស្រី​ ស្មីត​ អំពី​ភាព​អាប់អួរ​នៃ​បរិយាកាស​នយោបាយ​នេះ​ ធ្វើ​ឡើង​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​មក​កាន់​កម្ពុជា​រយៈពេល​១០​ថ្ងៃ។

ថ្លែង​នៅ​ក្នុង​សនិ្នសីទ​ព័ត៌មានដែល​រៀបចំ​ឡើង​នៅ​ស្នាក់​ការ​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ នា​ថ្ងៃ​ពុធ​នេះ​ លោកស្រី​ ស្មីត បាន​សម្ដែង​ការ​ខកចិត្ត​ដែល​គណបក្ស​ទាំង​ពីរ​មិន​ផ្ដល់​ទំនុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​ទាញ​ស្ថានការណ៍​នយោបាយ​ឲ្យ​មក​រក​ភាព​ប្រក្រតី។​ លោកស្រី​ថា ទង្វើ​នេះ​ធ្វើ​ឲ្យប៉ះ​ពាល់​ដល់​ការ​ទាមទារ​រក​យុត្តិធម៌របស់​អ្នក​តស៊ូ​មតិ និង​សកម្មជន​សិទ្ធិ​មនុស្ស​មក​ពី​សហគមន៍​ដីធ្លី​និង​មន្រ្តី​សង្គម​ស៊ីវិល​ជាដើម។​

លោកស្រី​បន្ត​ លោកស្រី​មាន​សោកស្ដាយ​ផង​ដែរ​ ចំពោះ​ការខកខាន​មិនបាន​ជួប​លោក ​ហុង សុខហួរ​ សមាជិកព្រឹទ្ធសភា​គណបក្សប្រឆាំង និង​មន្រ្តី​សិទ្ធិ​មនុស្ស​នៃ​សមាគមន៍អាដហុក​ដែល​កំពុង​ជាប់​ពន្ធនាគារ​ក្នុងដំណើរទស្សនកិច្ច​នៅ​ពន្ធនាគារ​ព្រៃ​ស​នា​ពេល​ថ្មីៗ​នេះ។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នា​លើក​ទី​បី​នេះ​ លោកស្រី​ក៏​មិន​បាន​ជួប​លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន ប៉ុន្តែ​លោក​ស្រី​បាន​ជួប​ជាមួយ​មន្រ្តីរដ្ឋាភិបាល​ជាន់​ខ្ពស់​មួយ​ចំនួន តំណាង​ក្រុមហ៊ុន​ឯកជន សហគមន៍​រងគ្រោះ​ដោយ​ការ​រំលោភ​បំពាន​ដី​ធ្លី និង​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក​ កឹម សុខា ​ដែល​កំពុង​ស្នាក់​នៅ​ស្នាក់ការ​គណបក្ស​របស់​លោក​ តាំង​ពី​ចុង​ខែ​ឧសភា​មក ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ទូទៅ​នៅ​កម្ពុជា។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជាក្នុង​ឱកាស​បញ្ចប់​បេសកកម្មចំនួន​១០​ថ្ងៃ​ដែល​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ទី​១០​ ខែ​តុលាមក​នេះ​ ប្រេសិត​ពិសេស​អង្គការ​សហប្រជាជាតិ ​លោកស្រី​ រ៉ូណា ​ស្មីត ក៏​មិន​សប្បាយ​ចិត្ត​ផង​ដែរ​ចំពោះ​ការណ៍​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​មិន​បាន​រាយការណ៍អំពី​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឲ្យ​បានត្រឹម​ត្រូវ ​ដែល​ជា​កាតព្វកិច្ច​មួយ​នៃ​ប្រទេស​ហត្ថលេខី​នៃ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្ដី​ពី​សិទ្ធិមនុស្ស។​

លោកស្រី​លើក​ឡើង​ថា​ស្នងការ​សិទ្ធិ​មនុស្ស​នៃ​អ.ស.ប​ប្រចាំ​កម្ពុជា (UNOHCHR) ​អាច​ផ្ដល់​ជំនួយ​ដល់​ការ​ធ្វើសេចក្តី​ព្រាងរបាយការណ៍ ​ហើយ​លោកស្រី​បាន​ផ្ដល់​យោបល់​ឲ្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ធ្វើ​ការ​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ក្នុង​ការ​ពង្រាង​របាយការណ៍​នេះ៕

XS
SM
MD
LG