នៅក្នុងភូមិស្វាយឃ្លាំងមានអគារ និងផ្ទះចាស់ៗធ្វើពីឈើមួយចំនួន ដែលជារបស់គ្រួសារអ្នក មានជនជាតិចាម កាលពីសម័យមុនដូចជា តាបទេស និងស្នូងម៉ាន។ ផ្ទះ និងអគារទាំងនោះ ត្រូវបានសាងសង់ឡើងនៅដើមសតវត្សរ៍ទី១៩ និងនៅតែមានលក្ខណៈស្អាតល្អ។
ភូមិស្វាយឃ្លាំង ស្ថិតនៅលើមាត់ច្រាំងតាមដងទន្លេមេគង្គក្នុងឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម និងជាភូមិគំរូទូទៅមួយរបស់ប្រជាជនខ្មែរឥស្លាម ដែលមានអ្នកភូមិសរុបប្រហែល៦០០គ្រួសារ ភាគច្រើនជាជនជាតិចាម រួមនឹងមួយចំនួនទៀតជាជនជាតិចិន និងខ្មែរពុទ្ធសានិក។ អ្នកភូមិស្វាយឃ្លាំងប្រកបរបរចិញ្ចឹមជីវិតដោយការធ្វើចម្ការ ដាំដំណាំ និងនេសាទត្រី។ នៅពេលព្រឹក អ្នកភូមិចាប់ផ្ដើមទៅផ្សារមួយប្រចាំនៅក្នុងភូមិ ហៅថាផ្សារព្រែកចាម ដែលទីប្រជុំជន មានទាំងជនជាតិចាម ចិន និងខ្មែរ ជាអ្នកលក់ និងអ្នកទិញនៅជាមួយគ្នា។
លោក អ៊ូ សាផន់ បានប្រកបរបរជាជាងកាត់សក់តាំងពីទសវត្សរ៍ឆ្នាំ៧០មកម្លេះ។ សព្វថ្ងៃ លោកមានអាយុ៧០ឆ្នាំ រស់នៅជាមួយភរិយាឈ្មោះ នាក់ ស្រ៊ី និងមានកូនប្រាំមួយនាក់ នៅក្នុងភូមិច្រាប ឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពត។ លោកបានឲ្យដឹង នៅកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា លោកបានចាប់យកអាជីពជាជាងកាត់សក់នេះ ដើម្បីរកចំណូលចិញ្ចឹមគ្រួសារតាំងពីយូរមកហើយ ហើយធ្លាប់ធ្វើជាជាងកាត់សក់នេះនៅភ្នំពេញដែរ ប៉ុន្តែ ដោយសារមានជំងឺ ក៏ត្រឡប់មកស្រុកកំណើតវិញ និងបន្តធ្វើជាជាងកាត់សក់ដដែល ដោយបើកទទួលភ្ញៀវនៅក្នុងបរិវេណមុខផ្ទះរបស់លោកតែម្តង។ ចំណែកថ្លៃសេវាកម្មកាត់សក់នេះ គឺក្នុងម្នាក់ចំនួន២.០០០រៀល សម្រាប់ទាំងមនុស្ស និងកូនក្មេង។
ផ្សារច្រាំងចំរេះ ជាផ្សារដ៏មមាញឹកមួយ បណ្តុំដោយចម្រុះជាតិពន្ធុខ្មែរឥស្លាម ចិន ខ្មែរអ្នកកាន់ពុទ្ធសាសនា និងខ្មែរវៀតណាម ដែលធ្វើឲ្យកន្លែងនេះក្លាយជាទីផ្សារសម្រាប់អ្នកស្រុកភូមិច្រាំងចំរេះ និងអ្នកជិតខាងតំបន់នេះ ជាពិសេស គឺខ្មែរឥស្លាម។
សិល្បករពីររូបមកពីប្រទេសម៉ាឡេស៊ី និងកូរ៉េខាងត្បូង ឈ្មោះ Syahrulfikri Salleh និង Lolli Park បានសហការគ្នាបើកវិចិត្រសាលស្ទីឌីយ៉ូ មួយឈ្មោះ «Nowhere»នៅក្នុងរាជធានីភ្នំពេញ។
លោក សាស្ត្រាចារ្យ អាឡិចហ្សានដឺ ហ៊ីនតុន (Alexander Hinton) បានសន្ទនាជាមួយនាង សើ សាយ្យាណា នៃ VOA អំពីការប្រឈមរបស់លោកជាមួយនឹង «បងធំទី២» នួន ជា នៅក្នុងសាលសវនាការ។
លោកស្រី ស៊ុយ ចាន់ណេ អ្នកគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់អង្គការបច្ចេកវិទ្យា InSTEDD iLab ពន្យល់អំពីការរួមចំណែករបស់បច្ចេកវិទ្យាដល់សុខភាពសាធារណៈ និងវិធីដែលប្រជាពលរដ្ឋកម្ពុជាអាចចាប់យកបច្ចេកវិទ្យាទាំងនេះ។
ពិព័រណ៍ទោលមួយដែលមានលក្ខណៈប្លែក ដោយអ្នកទស្សនាអាចមើលការដំឡើងផ្ទាល់ពីសិល្បករ បានចាប់ផ្តើមសម្ភោធនៅវិចិត្រសាលសិល្បៈសហគមន៍មូលនិធិអាស៊ី កាលពីថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០១៦។ពិព័រណ៍នេះមានចំណងជើងថា «ស្រមោលនៃដែនដីអនាគត» ជាស្នាដៃទាំងស្រុងរបស់សិល្បករលោក គង់ វលក្ខណ៍ ដែលមានជំនាញសូនរូបបែបសិល្បៈទំនើបពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
«ចំណែកនៃពេលវេលា៖ ជីវភាពរស់នៅ ក្នុងរាជធានីភ្នំពេញ» ជាពិព័រណ៌គំនូរផ្តោតទៅលើផ្នែកនៃការរស់នៅ ដែលមិនមានការផ្លាស់ប្តូរ ដូចការអភិវឌ្ឍរបស់រាជធានី
មជ្ឈមណ្ឌលនេះបង្កើតឡើងដោយដៃគូសហការអន្តរជាតិ ឯកជន និងសាធារណៈ រវាងការិយាល័យសេដ្ឋកិច្ច និងអាជីវកម្មរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក (EB) និង Startup Cup តាមរយៈអង្គការផ្តួចផ្តើមតំបន់មេគង្គក្រោម Lower Mekong Initiative (LMI)។
លោក ភើ សុផុន គឺជាវិចិត្រករកម្ពុជាមួយរូប ត្រូវបានគេស្គាល់តាមរយៈស្នាដៃសិល្បៈរបស់លោក ដែលបានដាក់តាំងបង្ហាញក្នុងពិព័រណ៍ជាច្រើនទាំងក្នុង និងក្រៅប្រទេស។
ពីថ្ងៃពុធទី៩ ខែកញ្ញា ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០១៥ នេះ ហាងកាហ្វេ និងវិចិត្រសាល Java Cafe and Gallery មានការតាំងពិព័រណ៍រូបថតមួយ ដែលមានឈ្មោះថា «រាត្រីក្នុងក្រុង» ឬ 'In the City by Night' ដែលមានដាក់តាំងរូបថតចំនួន១៧ផ្ទាំង។ រូបភាពទាំងនេះ ជាស្នាដៃថតរបស់លោក សុវណ្ណ ភីឡុង ដែលបានថតនៅពេលយប់ងងឹត ដោយប្រើពន្លឺពីភ្លើងចង្កៀងម៉ូតូរបស់លោក ដើម្បីចាប់យកទិដ្ឋភាព និងជីវិតនៅក្នុងទីងងឹតនៃទីក្រុងភ្នំពេញ មកបង្ហាញតាមវិធីប៉ិនប្រសព្វរបស់លោក ដោយមិនមានការរៀបចំឥរិយាបថកម្មវត្ថុជាមុនដើម្បីឲ្យថតឡើយ។ លោក ភីឡុងជាអ្នកថតរូបឯករាជ្យម្នាក់រស់នៅទីក្រុងភ្នំពេញ និងត្រូវគេស្គាល់ពីភាពច្នៃប្រឌិតរបស់លោកក្នុងការប្រើពន្លឺដើម្បីថតរូប ដូចជាពន្លឺអេក្រង់កុំព្យូទ័រ ពន្លឺពីចង្កៀងរថយន្ត និងអំពូលម៉ែត្រជាដើម៕
ខ្សែភាពយន្តខ្មែរដែលមានចំណងជើងថា «ដុំហ្វីលចុងក្រោយ» ឬ The Last Reel កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងទាំងនៅក្នុងស្រុក និងក្រៅស្រុក។
ក្នុងរយៈពេលប្រាំបីឆ្នាំកន្លងទៅនេះ លោក Bill Herod បានទៅរស់នៅខេត្តមណ្ឌលគីរី ដើម្បីធ្វើការជាមួយជនជាតិដើមភាគតិចព្នង ដោយជួយធ្វើការថែរក្សា និងអភិវឌ្ឍន៍ដោយចិរភាពនៃប្រពៃណីវប្បធម៌របស់ក្រុមជនជាតិភាគតិចនៅខេត្តមណ្ឌលគិរីនេះ។
លោក សម រង្ស៊ី ប្រធានគណបក្សជំទាស់ផ្តល់ការសន្យានយោបាយប្រាំពីរចំណុចឲ្យដល់ប្រជាជនខ្មែរឥស្លាម នៅក្នុងកម្មវិធីទទួលទានអាហារស្រាយបួស ជាមួយប្រជាជនខ្មែរឥស្លាមចំនួនជាង១០០នាក់ នៅគេហដ្ឋានរបស់លោក នៅភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០១៥ កន្លងទៅនេះ។
អ្នកសិល្បៈមួយក្រុម ដែលរួមមានអ្នកសិល្បៈជនជាតិឥណ្ឌូនេស៊ីចំនួនប្រាំនាក់ និងខ្មែរប្រាំនាក់ បានរួមសហការគ្នា នៅក្នុងគម្រោងផ្លាស់ប្តូរសិល្បៈមួយ ដើម្បីដាក់តាំងពិព័រណ៍គំនូររបស់ខ្លួន ដែលហៅថា «គ្មានព្រំដែន» នៅហាង Java កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៥។
ពិព័រណ៌នេះបានដាក់បង្ហាញជូនសាធារណជនចាប់ពីថ្ងៃសុក្រ ទី១៩ ខែមិថុនារហូតដល់ថ្ងៃទី៩ ខែកក្កដាឆ្នាំ២០១៥៕
ពិព័រណ៍ «ជីវិតបីនៃបឹងកក់» បង្ហាញអំពីបទពិសោធក្នុងកំឡុងពេលអន្តរភាព និងឥទ្ធិពលនៃផលប៉ះពាល់ពីការអភិវឌ្ឍនៅតំបន់នោះ ត្រូវបានដាក់តាំងបង្ហាញនៅមជ្ឈមណ្ឌលបុប្ផាណា។
ព័ត៌មានផ្សេងទៀត