ភូមិស្វាយឃ្លាំង ស្ថិតនៅលើមាត់ច្រាំងតាមដងទន្លេមេគង្គក្នុងឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម និងជាភូមិគំរូទូទៅមួយរបស់ប្រជាជនខ្មែរឥស្លាម ដែលមានអ្នកភូមិសរុបប្រហែល៦០០គ្រួសារ ភាគច្រើនជាជនជាតិចាម រួមនឹងមួយចំនួនទៀតជាជនជាតិចិន និងខ្មែរពុទ្ធសានិក។ អ្នកភូមិស្វាយឃ្លាំងប្រកបរបរចិញ្ចឹមជីវិតដោយការធ្វើចម្ការ ដាំដំណាំ និងនេសាទត្រី។ នៅពេលព្រឹក អ្នកភូមិចាប់ផ្ដើមទៅផ្សារមួយប្រចាំនៅក្នុងភូមិ ហៅថាផ្សារព្រែកចាម ដែលទីប្រជុំជន មានទាំងជនជាតិចាម ចិន និងខ្មែរ ជាអ្នកលក់ និងអ្នកទិញនៅជាមួយគ្នា។
កម្រងរូបភាព៖ «ស្វាយឃ្លាំង ភូមិមួយលើច្រាំងទន្លេមេគង្គ»
- សើ សាយ្យាណា
- VOA Khmer

១
អ្នកភូមិចេញចូលទៅមកផ្សារព្រែកចាម ពេលព្រឹក ក្នុងភូមិស្វាយឃ្លាំង ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០១៧។ (សើ សាយ្យាណា/VOA)

២
សកម្មភាពនៅក្នុងផ្សារព្រែកចាម ពេលព្រឹក នៅភូមិស្វាយឃ្លាំង ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០១៧។ (សើ សាយ្យាណា/VOA)

៣
ត្រីដាក់លក់លើតូបក្នុងផ្សារព្រែកចាម ពេលព្រឹក នៅភូមិស្វាយឃ្លាំង ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០១៧។ (សើ សាយ្យាណា/VOA)

៤
អ្នកលក់កំពុងស្រកាត្រីក្នុងផ្សារព្រែកចាម ពេលព្រឹក នៅភូមិស្វាយឃ្លាំង ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០១៧។ (សើ សាយ្យាណា/VOA)

៥
ផ្លែស្លាខ្ចីនៅផ្សារព្រែកចាម ពេលព្រឹក នៅភូមិស្វាយឃ្លាំង ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០១៧។ (សើ សាយ្យាណា/VOA)

៦
ផ្លែក្រូចសើចនៅផ្សារព្រែកចាម ពេលព្រឹក នៅភូមិស្វាយឃ្លាំង ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០១៧។ (សើ សាយ្យាណា/VOA)

៧
តូបលក់បន្លែនៅផ្សារព្រែកចាម ពេលព្រឹក នៅភូមិស្វាយឃ្លាំង ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០១៧។ (សើ សាយ្យាណា/VOA)

៨
ម្ទេសដាក់ហាលថ្ងៃនៅជើងជណ្ដើរផ្ទះរបស់អ្នកភូមិស្វាយឃ្លាំង ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម នៅថ្ងៃអាទិត្យ ទី២២ ខែកក្កដា ឆ្នាំ២០១៧។ (សើ សាយ្យាណា/VOA)

៩
សណ្ដែកបាយ ឬសណ្ដែកខៀវ ដាក់ហាលថ្ងៃ របស់អ្នកភូមិស្វាយឃ្លាំង ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម នៅថ្ងៃអាទិត្យ ទី២២ ខែកក្កដា ឆ្នាំ២០១៧។ (សើ សាយ្យាណា/VOA)

១០
វិធីកិនសណ្ដែកបាយ ឬសណ្ដែកខៀវ របស់អ្នកភូមិស្វាយឃ្លាំង ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម នៅថ្ងៃអាទិត្យ ទី២២ ខែកក្កដា ឆ្នាំ២០១៧។ (សើ សាយ្យាណា/VOA)

១១
ចេកអាំងនៅភូមិស្វាយឃ្លាំង ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម នៅថ្ងៃអាទិត្យ ទី២២ ខែកក្កដា ឆ្នាំ២០១៧។ (សើ សាយ្យាណា/VOA)

១២
ដើមចេកនៅក្នុងភូមិស្វាយឃ្លាំង ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម នៅថ្ងៃអាទិត្យ ទី២២ ខែកក្កដា ឆ្នាំ២០១៧។ (សើ សាយ្យាណា/VOA)

១៣
ក្មេងៗកំពុងលេងបាញ់គ្រាប់ឃ្លី នៅក្នុងភូមិស្វាយឃ្លាំង ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម នៅថ្ងៃអាទិត្យ ទី២២ ខែកក្កដា ឆ្នាំ២០១៧។ (សើ សាយ្យាណា/VOA)

១៤
អំពៅដើមសម្រាប់លក់ អាចយកជាទឹក ឬជាកង់ដុំៗ(អំពៅសាង) ក្នុងភូមិស្វាយឃ្លាំង ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម នៅថ្ងៃអាទិត្យ ទី២២ ខែកក្កដា ឆ្នាំ២០១៧។ (សើ សាយ្យាណា/VOA)

១៥
គំនរផ្លែត្រឡាចនៅក្រោមស្លាកគណៈបក្សសង្រ្គោះជាតិ នៅក្នុងភូមិស្វាយឃ្លាំង ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម នៅថ្ងៃអាទិត្យ ទី២២ ខែកក្កដា ឆ្នាំ២០១៧។ (សើ សាយ្យាណា/VOA)