វិចិត្រសាលសិល្បៈសហគមន៍ មូលនិធិអាស៊ី បានបើកពិព័រណ៍ទោលមួយ មានចំណងជើងថា «ចំណែកនៃពេលវេលា៖ ជីវភាពរស់នៅ ក្នុងរាជធានីភ្នំពេញ» ដែលបង្ហាញរចនានៃការគូរ មានលក្ខណៈប្លែកគេ របស់លោក ភើ សុផុន ជាវិចិត្រករកម្ពុជាវ័យក្មេង ប្រកបដោយទេពកោសល្យខ្ពស់។ ស្នាដៃគំនូរពណ៌ទាំងនេះ ផ្តោតទៅលើផ្នែកនៃការរស់នៅ ដែលមិនមានការផ្លាស់ប្តូរ ដូចការអភិវឌ្ឍរបស់រាជធានី។