ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រងរូបភាព VOA៖ «ផ្សារ​ច្រាំង​ចំរេះ»

ផ្សារ​ច្រាំង​ចំរេះ​ ជា​ផ្សារ​ដ៏​មមា​ញឹក​មួយ​ បណ្តុំ​ចម្រុះ​ជាតិ​ពន្ធុ​ខ្មែរ​ឥស្លាម​ ចិន​ ខ្មែរ​អ្នក​កាន់​ពុទ្ធ​សាសនា​ និង​ខ្មែរ​វៀតណាម​ ដែល​ធ្វើ​ឲ្យ​កន្លែង​នេះ​ក្លាយ​ជា​ទីផ្សារ​សម្រាប់​អ្នក​ស្រុក​ភូមិ​ច្រាំង​ចំរេះ​ និង​អ្នក​ជិត​ខាង​តំបន់​នេះ​ ជាពិសេស​ គឺ​ខ្មែរ​ឥស្លាម។​ ផ្សារ​នេះ​ ត្រូវ​បាន​ប្រជាជន​ភាគច្រើន​ស្គាល់​ និង​និយម​ហៅ​ថា​ផ្សារ​គីឡូ​លេខ​៧ ស្ថិត​នៅ​ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ ខណ្ឌ​ឫស្សី​កែវ​ នៃ​ជាយ​ក្រុង​ភ្នំពេញ​ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥។​ ជា​ទូទៅ​ ពេល​វេលា​ដែល​មមាញឹក​នៅ​ផ្សារ​នេះ​ គឺ​ពី​ម៉ោង​៧​ទៅ​១០​ព្រឹក​ និង​ពេល​រសៀល​ពី​ម៉ោង​២​ទៅ​ម៉ោង​៥។​ ដោយ​ឡែក​ នៅ​ក្នុង​ខែ​រ៉ាម៉ាឌន​ ជា​ខែ​បួស​ ក្នុង​ការ​តប​អាហារ​សម្រាប់​អ្នក​កាន់​សាសនា​ឥស្លាម​នោះ​ ផ្សារគីឡូ​លេខ៧​ មាន​មនុស្ស​កក​កុញ​និង​រវល់​ខ្លាំង​ចាប់​ពី​ម៉ោង​១២​ថ្ងៃ​ត្រង់​រហូត​ដល់​ម៉ោង​៦​ល្ងាច៕

XS
SM
MD
LG