ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិព័រណ៍​សកម្មភាព​ផ្ទាល់​អំពី​ស្រមោល​នៃ​ដែនដី​អនាគត

ពិព័រណ៍​ទោល​មួយ​ដែល​មាន​លក្ខណៈ​ប្លែក​ ដោយ​អ្នក​ទស្សនា​អាច​មើល​ការ​ដំឡើង​ផ្ទាល់​ពី​សិល្បករ​ បាន​ចាប់​ផ្តើម​សម្ភោធ​នៅ​វិចិត្រសាល​សិល្បៈ​សហគមន៍​មូលនិធិ​អាស៊ី កាល​ពី​ថ្ងៃ​សុក្រ​ ទី​១៥​ ខែ​មករា​ ឆ្នាំ​២០១៦​។ពិព័រណ៍នេះ​មាន​ចំណង​ជើង​ថា​ «ស្រមោល​នៃ​ដែន​ដី​អនាគត»​ ជា​ស្នាដៃ​ទាំង​ស្រុង​របស់​សិល្បករ​លោក​ គង់​ វលក្ខណ៍ ដែល​មាន​ជំនាញ​សូន​រូប​បែប​សិល្បៈ​ទំនើប​ពី​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​។​
ពិព័រណ៌នេះមានរយៈពេលមួយខែពេញ ចាប់ពីពេលចាប់ផ្តើម រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦។ លោកវលក្ខណ៍ នឹងបញ្ចប់ដោយការដាក់តាំងបង្ហាញស្នាដៃគំនូរផ្តិតជាមួយការដំឡើងនេះ៕

XS
SM
MD
LG