កំណត់និពន្ធ៖ លោក អេរិក ហ្កាល់ម៉ារដ៍ (Eric Galmard) ជាគ្រូបង្រៀនផ្នែកអក្សរសិល្ប៍ និងភាពយន្ត ដែលធ្លាប់ធ្វើការនៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងនៅប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩០។ លោកទើបបានផលិតខ្សែភាពយន្តឯកសារមួយ មានចំណងជើងថា«ចេតិយសម្រាប់ឃុន ស៊្រុន»ដែលជាអ្នកនិពន្ធខ្មែរដ៏ឆ្នើមមួយរូប ដែលមានស្នាដៃក្នុងទសវត្សរ៍១៩៦០ និង១៩៧០ ហើយស្នាដៃទាំងនោះនៅតែមានឥទ្ធិពលក្នុងការឆ្លុះបញ្ចាំងពីស្ថានភាពសង្គមកម្ពុជានាពេលបច្ចុប្បន្ន។ ភាពយន្តឯកសារនេះត្រូវបានចាប់ផ្តើមបញ្ចាំងជាលើកដំបូងនៅក្នុងមហោស្រពភាពយន្តអន្តរជាតិ (CIFF) នៅភ្នំពេញ ពីថ្ងៃសៅរ៍ ទី៥ ខែធ្នូ ឆ្នាំ២០១៥។ នាង សើ សាយ្យាណា នៃ VOA បានសម្ភាសលោក អេរិក ហ្កាលម៉ារដ៍ អំពីគោលបំណង និងអត្ថន័យរបស់ភាពយន្តឯកសារនេះ។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះដូចតទៅ។