សត្វចង្រិតត្រូវបានបំពងដាក់លក់នៅតាមទីផ្សាររទេះរុញ និងតាមកន្លែងប្រជុំជននានា នៅក្នុងប្រទេសកម្ពុជា។ ជាទូទៅ គេយកចង្រិតទៅទទួលទានជាអាហារសម្រន់ ឬគ្រឿងក្លែម។
កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ អ្នកស្រី ឈិន ជូ អាយុ៥០ឆ្នាំ និងស្វាមីឈ្មោះ អ៊ូ ដាវ អាយុ៦២ឆ្នាំ រស់នៅក្នុងភូមិច្រាប ឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពត បានឲ្យដឹងថា ជីវភាពក្នុងគ្រួសាររបស់អ្នកស្រីមានភាពល្អប្រសើរជាងមុន បន្ទាប់ពីអ្នកស្រីបានចិញ្ចឹមសត្វចង្រិតលក់ ក្រៅពីការចិញ្ចឹមមាន់ និងធ្វើស្រែចម្ការ។
អ្នកស្រីអាចលក់សត្វចង្រិតរស់ទៅឲ្យឈ្មួញដែលមកទិញដល់ផ្ទះក្នុងតម្លៃ១១.០០០រៀលក្នុងមួយគីឡូក្រាម ហើយពងចង្រិតតម្លៃ៥.០០០រៀលក្នុងមួយចាន។