កញ្ញា ទុំ ម្លិះ គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហាសង្គម បរិស្ថាន អប់រំ និងវប្បធម៌។
ខ្សែភាពយន្តទទួលបានការគាំទ្រយ៉ាងច្រើនពីពលរដ្ឋអាមេរិកាំង បារាំង និងខ្មែរអាមេរិកាំងនៅទីក្រុងញូវយ៉ក ដោយសំបុត្រត្រូវបានលក់ដាច់អស់គ្មានសល់។
លោក សុជាតា អ៊ឹង ជនជាតិអាមេរិកាំងដើមកំណើតខ្មែរម្នាក់បានទទួលពានរង្វាន់ National Heritage Fellowship Award នៅបណ្ណាល័យសភាជាតិ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកកាលពីថ្ងៃពុធទី១៨ កញ្ញា ឆ្នាំ២០២៤ កន្លងទៅ។
លោក Jay Chan បានផ្តល់បទសម្ភាសន៍ដល់លោក ចាប ចិត្រា នៃ VOA អំពីការយល់ឃើញរបស់លោកចំពោះឥទ្ធិពលវិជ្ជមាននៃតន្ត្រីលើសាមគ្គីភាពរវាងជាតិសាសន៍ និងវប្បធម៌ផ្សេងៗគ្នា។ លោក Jay Chan និយាយថា «ឲ្យតែមានបទចម្រៀងគឺអាចរួបរួម គឺអាចនាំគ្នាមកសប្បាយទាំងអស់គ្នា»។
ក្រុមហ៊ុនបារមីដែលគ្រប់គ្រងតារ៉ាចម្រៀងរ៉េបនិងហ៊ីបហប់កម្ពុជាគឺ លោក វណ្ណដា និង លោក វណ្ណថាន បាននាំសិល្បករទាំងពីររូបនេះ មកចូលរួមសម្តែងក្នុងមហោស្រពតន្ត្រីនិងវប្បធម៌អាស៊ីអាគ្នេយ៍ Sabaidee Fest កាលពីថ្ងៃទី១៤ដល់ទី១៦ ខែមិថុនា ក្នុងទីក្រុង Chino រដ្ឋ California សហរដ្ឋអាមេរិក។
វត្តមានរបស់ លោក វណ្ណដា នៅសហរដ្ឋអាមរិកជាលើកទី១នេះ ត្រូវបានគេចាត់ទុកថា ជាការដាក់បង្ហាញនិងលើកកម្ពស់ តន្រ្តី សិល្បៈ និងប្រវត្តិសាស្ត្រកម្ពុជាដ៏សំខាន់មួយ៕
ការតាំងពិព័រណ៍ដែលមានឈ្មោះថា៖ «Angkor Complex: Cultural Heritage and Post-Genocide Memory in Cambodia» ឬ «ប្រាសាទអង្គរ៖ បេតិកភណ្ឌវប្បធម៌និងការចងចាំក្រោយរបបប្រល័យពូជសាសន៍នៅកម្ពុជា» នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ខែកុម្ភៈដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤។
អ្នកជំនាញមកពីសហរដ្ឋអាមេរិកនិងប្រទេសជុំវិញទន្លេមេគង្គ ដូចជាកម្ពុជា ថៃ ឡាវ វៀតណាម និងភូមា បានយល់ព្រមផ្តល់ជាការណែនាំថា អ្នកសិក្សា និងអ្នកបង្កើតគោលនយោបាយគួរតែបង្កើនការចូលរួមពីសហគមន៍នៅក្នុងការស្រាវជ្រាវឬផែនការនានា ហើយធានាថាសំឡេងពួកគេត្រូវបានយកចិត្តទុកដាក់ស្តាប់និងអនុម័ត។
សិល្បករផ្នែកចម្លាក់ខ្មែរអាមេរិកាំងម្នាក់បានបង្ហាញការសម្តែងមួយដោយបំបែកក្អមខ្មែរដែលធ្វើពីដីឥដ្ឋហើយបានព្យាយាមបិទភ្ជាប់កំទេចកំទីអម្បែងក្អមនោះចូលគ្នាវិញដើម្បីបង្ហាញ ពីការឈឺចាប់និងការព្យាបាល។
យោងតាមតួលេខរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំនួនអ្នកបានចុះឈ្មោះបោះឆ្នោតសរុប និងចំនួនអ្នកបានចេញទៅបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ក្នុងការបោះឆ្នោតជាតិឆ្នាំ២០២៣ នេះ មានចំនួនច្រើនជាងតួលេខក្នុងការបោះឆ្នោតជាតិកម្ពុជាកាលពីឆ្នាំ២០១៨។
សហរដ្ឋអាមេរិកនិងឥណ្ឌានឹងប្រកាសពីកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាងមុនក្នុងវិស័យបច្ចេកវិទ្យានិងផលិតកម្មនាពេលប៉ុន្មានថ្ងៃទៀតនេះ ជាពិសេសផ្នែកការពារជាតិ។
អតីតអ្នកសារព័ត៌មាន ដែលសព្វថ្ងៃជាសមាជិកព្រឹទ្ធសភានិងជាអ្នកតំណាងសហគមន៍ជនពិការនៅម៉ាឡេស៊ីលោកស្រី Datuk Ras Adiba Radzi គឺជាជ័យលាភីម្នាក់ក្នុងចំណោម១១ នាក់ ដែលបានទទួលពានរង្វាន់ស្ត្រីក្លាហានអន្តរជាតិ ប្រចាំឆ្នាំរបស់ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃទី៨ ខែមីនា។
ដូចអ្នកស្រី ម៉ាន នាង ប្រជានេសាទខ្មែរឥស្លាម បានលើកឡើង៖ «គេមានផ្ទះសម្បែងអ្នកធំអ្នកតូចអត់អីទេ។ ខ្ញុំអ្នកទូក អ្នកកម្សត់ នៅលើទូកហ្នឹងអណ្តែតដូចចកតាមទឹកហ្នឹង ខ្យល់បក់ទៅណាទៅហ្នឹងហើយ»។
ក្រោយការប្រកាសរបស់សាលារាជធានីភ្នំពេញ អ្នកដែលរស់នៅតាមទន្លេដែលភាគច្រើនជាខ្មែរឥស្លាម និងជនអន្តោរប្រវេសន៍វៀតណាមត្អូញត្អែរថា ពួកគេមិនមានលទ្ធភាពដើម្បីរើឡើងគោកនោះទេ។
រដ្ឋាភិបាលបានដាក់និងអនុវត្តវិធានការបិទខ្ទប់ភូមិសាស្ត្រនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែខ្លាំងឡើឹងនៃជំងឺកូវីដ ១៩។
ពលរដ្ឋប្រមាណ ២លាន ២សែននាក់ នៅរាជធានីភ្នំពេញ កំពុងស្ថិតនៅក្រោមស្ថានភាពបិទខ្ទប់ រយៈពេលពីរសប្តាហ៍ ក្នុងអំឡុងពេលជំងឺកូវីដ១៩ កំពុងឆ្លងរាលដាលខ្លាំងនៅក្នុងទីប្រជុំជនដ៏ធំបំផុតរបស់ប្រទេសកម្ពុជា។
នៅថ្ងៃអង្គារនេះ ក្រុមបុគ្គលិកសុខាភិបាលកម្ពុជា បានចាប់ផ្តើមថ្ងៃដំបូងនៃយុទ្ធនាការចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកា (AstraZeneca) រយៈពេល ១៥ ថ្ងៃ ដល់ពលរដ្ឋអាយុ ៦០ឆ្នាំឡើងទៅ នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ។
មុខងារជាមន្ត្រីឧទ្យានុរក្សជាតួនាទីមួយដែលប្រឈមនឹងហានិភ័យ ជាច្រើនដូចជាការប៉ះទង្គិចជាមួយនឹងក្រុមជនល្មើស ដែលកាប់ព្រៃឈើខុសច្បាប់ ឬអ្នកបរបាញ់ ឬដាក់អន្ទាក់ចាប់សត្វក្នុងដែនជម្រកការពារ។ យោងតាមក្រសួងបរិស្ថាន កម្ពុជាមានកង្វះខាតកម្លាំងល្បាតព្រៃច្រើន
របាយការណ៍ដែលចេញផ្សាយនាពាក់កណ្ដាលខែមករានេះរបស់អង្គការ WWF ឱ្យដឹងថា ក្នុងរយៈពេល ១០ឆ្នាំ ចុងក្រោយនេះ ចំនួនសត្វក្រចកចំពាម ធ្លាក់ចុះនៅដែនជម្រកសត្វព្រៃទាំងពីរនេះ ដែលបង្កសញ្ញាអាសន្នក្នុងចំណោមមន្ត្រីនិងក្រុមអ្នកអភិរក្ស។
នៅរសៀលថ្ងៃព្រហស្បតិ៍នេះ ក្រសួងធនធានទឹកនិងឧតុនិយមបានប្រកាសថា ក្រុមការងារកំពុងបន្តតាមដានស្ថានភាពទឹកនៅទំនប់សណ្តស្ទឹងព្រែកត្នោត នៅភូមិសាស្រ្តភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល។
នៅរសៀលថ្ងៃព្រហស្បតិ៍នេះ ក្រសួងធនធានទឹកនិងឧតុនិយមបានប្រកាសថា ក្រុមការងារកំពុងបន្តតាមដានស្ថានភាពទឹកនៅទំនប់សណ្តស្ទឹងព្រែកត្នោត នៅភូមិសាស្រ្តភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល។
ព័ត៌មានផ្សេងទៀត