ផ្សារព្រែកជ្រៃដែលស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ធ្លាប់តែកុះករដោយសកម្មភាពលក់ដូរ និងមានយានជំនិះតូចធំ ធ្វើដំណើរទៅមកកាត់តាមទីប្រជុំជន ដែលភ្ជាប់ពីតំបន់ចម្ការដូង ទៅកាន់រង្វង់មូលនារីត្រកងកួរស្រូវ នៅផ្លូវជាតិលេខ ២។ ប៉ុន្តែ ចាប់តាំងពីព្រលប់ថ្ងៃពុធមក ទីផ្សារនេះបានក្លាយជាទីទួលសុវត្ថិភាព ដែលមានកងទ័ពជើងទឹកនិងកងទ័ពជើងគោកនៅប្រមូលផ្ដុំជាមួយនឹងអូប័ររបស់ពួកគេ បន្ទាប់ពីទឹកដែលហូរហៀរចេញពីស្ទឹងព្រែកត្នោត ដែលនៅក្បែរខាងមកចាប់ផ្ដើមពន្លិចផ្លូវជាតិលេខ ២០៧។ សំណង់បុរីលំនៅដ្ឋាននានា ដែលនៅទាបជាងផ្លូវនេះ រងការលិចលង់យ៉ាងដំណំ។ ពលរដ្ឋរាប់រយគ្រួសារត្រូវបានជម្លៀសចេញតាមទូកដឹកទាំងមនុស្ស ដឹកទាំងអីវ៉ាន់ មកកាន់ផ្សារព្រែកជ្រៃ ដែលនៅខ្ពស់ជាងទឹកនៅឡើយ។ នៅរសៀលថ្ងៃព្រហស្បតិ៍នេះ ក្រសួងធនធានទឹកនិងឧតុនិយមបានប្រកាសថា ក្រុមការងារកំពុងបន្តតាមដានស្ថានភាពទឹកនៅទំនប់សណ្តស្ទឹងព្រែកត្នោត នៅភូមិសាស្រ្តភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល៕
កម្រងរូបភាព៖ លំនៅដ្ឋាននិងចរាចរណ៍នៅខណ្ឌដង្កោរងទឹកជន់លិចកាន់តែខ្លាំង

១
អាជ្ញារក្នុងតំបន់កំពុងជួយសង្គ្រោះពលរដ្ឋពីតំបន់ទឹកជន់លិចទៅកាន់តំបន់ដីទួល នៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)

២
ប្រជាពលរដ្ឋត្រូវបានជម្លៀសទៅតំបន់ដីទួលមានសុវត្ថិភាព ដោយសារតែទឹកជំនន់នៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)

៣
ស្ត្រីមានផ្ទៃពោះម្នាក់កំពុងជម្លៀសរបស់របរផ្ទាល់ខ្លួនចេញពីតំបន់ទឹកជន់លិចទៅកាន់តំបន់ដីទួល នៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោរ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)

៤
បុរសម្នាក់លីរបស់របររបស់លោក ទៅតំបន់ដីទួលមានសុវត្ថិភាព បន្ទាប់ពីគេហដ្ឋានរបស់លោកត្រូវបានទឹកជន់លិច នៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)

៥
យុវតីម្នាក់កំពុងឈរឱបឆ្មានៅលើតំបន់ដីទួល បន្ទាប់ពីបានជម្លៀសពីតំបន់ទឹកជន់លិចនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)

៦
ក្រុមការងារជួយសង្គ្រោះកំពុងសម្រាក ខណៈពលរដ្ឋត្រូវបានជម្លៀសមកតំបន់ដីទួលមួយកន្លែង នៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)

៧
លោក គ្លក វណ្ណា អាយុ ៥១ ឆ្នាំ ផ្តល់បទសម្ភាសន៍ដល់វីអូអេ នៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)

៨
លោក សឿន វណ្ណៈ អាយុ ៣២ ឆ្នាំ ផ្តល់បទសម្ភាសន៍ឲ្យវីអូអេ នៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)

៩
កុមារីពីរនាក់ឈរក្នុងតំបន់ទឹកជន់លិច នៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)

១០
កុមារមួយក្រុមកំពុងលេងទឹកភ្លៀងនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)

១១
កុមារមួយក្រុមកំពុងលេងទឹកដែលជន់លិចនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)

១២
សំរាមអណ្តែតលើទឹកដែលជន់លិចនៅតំបន់ជាច្រើននៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)