លោក ណឹម សុភ័ក្ត្របញ្ញា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើបញ្ហាសង្គម បច្ចេកវិទ្យា អប់រំ និងយុវជន។
នៅពេលវីអូអេទាក់ទងតាមទូរស័ព្ទ លោក ជា សុផារ៉ា ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថាលោកមិនបានដឹងព័ត៌មានពាក់ព័ន្ធនឹងការលក់អចលនទ្រព្យនេះនោះទេ។
ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំមួយ កាលពីថ្ងៃទី២៤ ខែកក្កដា ដោយតម្រូវឲ្យមានការពិនិត្យសុខភាព ពេលមានរោគសញ្ញាសង្ស័យ ការគោរពវិធានការការពារនិងអនាម័យ និងការបង្កើនការត្រួតពិនិត្យលើអ្នកធ្វើដំណើរពីបណ្តាប្រទេសនៅតំបន់អាហ្វ្រិក ដែលមានការរាតត្បាតជំងឺអុតស្វា។
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀតចាប់ពីថ្ងៃទី៣១ ខែកក្កដា រហូតដល់ថ្ងៃទី៦ ខែសីហា។
នៅក្នុងរបាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃអង្គារ ក្រសួងការបរទេសអាមេរិកឲ្យដឹងថា អំពើពុករលួយនៅតែជាឧបសគ្គក្នុងកិច្ចការបង្ក្រាបបទល្មើសជួញដូរមនុស្ស។
ការស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញចុងក្រោយបង្អស់នេះ ក៏រងការរិះគន់ផងដែរ ដោយសារវាធ្វើឡើងក្នុងពេលដែលរដ្ឋសភាកម្ពុជាត្រូវបានដឹកនាំដោយឯកបក្ស។ អត្ថន័យមួយចំនួនក៏ត្រូវបានមើលឃើញថាធ្វើឲ្យអំណាចរដ្ឋសភាចុះខ្សោយផងដែរ។
លោក អាត់ ធន់ ចាត់ទុកជំនួបរវាងមន្រ្តីជាន់ខ្ពស់ការបរទេសទាំងពីររូបថាជា «ការបញ្ជាក់ជំហរច្បាស់លាស់»មួយ។ លោកបន្តថា ក្នុងករណីរដ្ឋាភិបាលកម្ពុជាអាចធ្វើឲ្យប្រសើរឡើងស្ថានភាពសិទ្ធិនានានៅក្នុងប្រទេស នោះរដ្ឋាភិបាលអាមេរិកអាចសម្រេចបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធGSP។
លោក សុន ឆ័យ យល់ថា បណ្តឹងប្រឆាំងនឹងរូបលោកនេះត្រូវបានជំរុញពីក្រោយដោយហេតុផលនយោបាយ ស្របពេលលោកលើកឡើងថា ករណីនេះគួរតែមានជាការពន្យល់ឆ្លើយតបពីភាគីពាក់ព័ន្ធជាជាងការបញ្ជូនសំណុំរឿងមកតុលាការ។
លោក ហ៊ុន សែន ថ្លែងថា៖ «យើងពិតជាមានការរន្ធត់ជាមួយនឹងប្រជាជនជប៉ុនចំពោះការបាត់បង់នូវអ្នកស្នេហាជាតិ និងអ្នកដឹកនាំដ៏ល្អមួយរូប។ គាត់បានបំពេញភារកិច្ចដ៏ធំសម្រាប់ការកសាងមិត្តភាពជាមួយប្រជាជនកម្ពុជា ក្នុងដំណាក់កាលដែលឯកឧត្តម Shinzo Abe ដឹកនាំទាំងពីរដំណាក់កាល»។
លោក ណុប វី ប្រាប់វីអូអេថា ជំនួបពិភាក្សាជាមួយអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ ផ្តោតលើដំណើរការឆ្ពោះទៅរកការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន និងពិនិត្យមើលថាតើមានចំណុចឬចន្លោះប្រហោងណាមួយ ដែលអង្គការសង្គមស៊ីវិលអាចចូលរួមចំណែកបំពេញបន្ថែមឬទេ។
ប្រេសិតពិសេស លោក ប្រាក់ សុខុន ទទួលបានការជូនដំណឹងថា លោកមិនអាចជួបជាមួយអ្នកស្រី អោងសាន ស៊ូជី បាននោះទេ ដោយសារអ្នកស្រី«កំពុងស្ថិតក្នុងនីតិវិធីតុលាការនៅឡើយ» ក្រោយពីមានសំណើសុំជួប។
ក្នុងជំនួបជាមួយមេដឹកនាំមីយ៉ាន់ម៉ា លោក Min Aung Hlaing នៅថ្ងៃទី៣០ ខែមិថុនា លោក ប្រាក់ សុខុន បានជជែកពីការប្តេជ្ញាចិត្តរបស់មីយ៉ាន់ម៉ាក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន ស្ថានភាពនយោបាយ និងកិច្ចប្រឹងប្រែងផ្តល់ជំនួយមនុស្សធម៌នៅមីយ៉ាន់ម៉ា។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាអ្នកនយោបាយជើងចាស់រូបនេះ ដែលកំពុងស្ថិតនៅប្រទេសអូស្ត្រាលី មិនទាន់អាចចូលមកប្រទេសកម្ពុជាបាន តាមការកំណត់កោះហៅរបស់តុលាការ គឺនៅថ្ងៃទី៣០ ខែមិថុនានោះទេ។
ការប្រកាសបញ្ឈប់មន្រ្តីទាំងពីររូបនេះធ្វើឡើងស្របពេលមានចំណាត់ការផ្លូវច្បាប់ជាបន្តបន្ទាប់មកលើសមាជិក និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀន ដែលទើបនឹងដំណើរការសាជាថ្មី។
ត្រីបបែលយក្សទឹកសាបនេះត្រូវចាប់បានដោយអ្នកនេសាទ ក្នុងភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៣ ខែមិថុនា ហើយអ្នកនេសាទបានរាយការណ៍ជូនអង្គការគម្រោងអច្ឆរិយភាពទន្លេមេគង្គ និងមន្រ្តីពាក់ព័ន្ធ។
ក្រោយពីស្ថិតក្រោមការឃុំឃាំងនៅពន្ធនាគារព្រៃស ក្នុងក្រុងភ្នំពេញ បន្ទាប់ពីត្រូវបានចាប់ខ្លួន កញ្ញា សេង ធារី ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារក្នុងខេត្តព្រះវិហារ កាលពីថ្ងៃសុក្រ ទី១៧ ខែមិថុនា កន្លងទៅនេះ។
ព័ត៌មានផ្សេងទៀត